២នាក់ប្តីប្រពន្ធ ស្លាប់ចោលកូន តូច៣នាក់ អោយនៅកំព្រា ក្នុងខណ្ឌពោធិ៍សែនជ័យ

(ភ្នំពេញ)៖ ទំនាស់នៅក្នុងគ្រួសារ រវាងប្តីប្រពន្ធ២នាក់ក្នុង រយៈពេល២ថ្ងៃ ស្រាប់តែគេប្រទះ ឃើញស្ត្រីជាអាជីវក រលក់សាច់ជ្រូកម្នាក់ ដែលជាប្រពន្ធ ដេកស្លាប់ក្នុង បន្ទប់ឡៅតឿ ដែលត្រូវបុរសជាប្តី សម្លាប់ រួចរត់ទៅចង កសម្លាប់ខ្លួនតាមក្រោយ បន្សល់ទុកឲ្យកូន ប្រុសតូចៗ៣នាក់ ក្លាយជាក្មេងកំព្រា។

ហេតុការណ៍ខាងលើនេះ បានបង្កឲ្យមានការ ភ្ញាក់ផ្អើលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ចំណុចបុរី «លឹម ឈាងហាក់» ផ្ទះលេខ៣៦ D៤៤ ផ្លូវ១២៨K៤ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា សពស្ត្រីជាប្រពន្ធឈ្មោះ ឡាង សៅលី អាយុ៤១ឆ្នាំ អាជីវករ លក់សាច់ជ្រូក មានទីលំនៅផ្ទះ កើតហេតុ មានស្រុកកំណើត នៅខេត្តបាត់ដំបង ចំណែកប្តីឈ្មោះ យុះ រាជ វណ្ណទូច អាយុ៤០ឆ្នាំជាង មុខរបរកាប់ជ្រូក ហើយគ្រួសារខាងលើ មានកូនចំនួន៣នាក់ ក្នុងបន្ទុក។

ប្រភពពីកូន ជនរងគ្រោះ បានឲ្យដឹងថា ឪពុក និងម្តាយរបស់គេ តែងតែឈ្លោះគ្នា និងវាយតប់ម្តាយ ជាច្រើនលើកច្រើន សារថែមទៀតផង លុះវេលាម៉ោង១២ រំលងអធ្រាត្រ ចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ខណៈដែលស្ត្រីជាប្រពន្ធ មិនស្រួលខ្លួន បុរសជាប្តីចូល មកដល់ផ្ទះ ឈ្លោះប្រកែកគ្នា រឿងលុយកាក់ ជំពាក់គេ ហើយប្តីវាយតប់ ប្រពន្ធរួចក៏ស្ងាត់ទៅវិញ។

ប្រភពបានបន្តថា ខណៈនោះបុរស ជាប្តីក៏បានជិះម៉ូតូ ចេញទៅបាត់តែម្តង ថែមទាំងកូនៗទាក់ ទងក៏មិនតាមទូរស័ព្ទ ក៏មិនចូលបន្ទប់ក៏ ជាប់ដាគន្លឹះ រហូតដល់ ព្រឹកឡើង សាច់ញាតិបងប្អូនក៏ ទៅគោះទ្វារបន្តែមិនព្រម បើកទាល់តែសោះ។

ដោយមានការ សង្ស័យកូនៗក៏នាំ គ្នាសម្រេចទម្លុះ ទ្វារចូលទៅ ស្រាប់តែឃើញ ស្ត្រីខាងលើបានស្លាប់ម្នាក់ឯង នៅលើបន្ទប់ឡៅតឿ។

ដោយបាត់មិនឃើញ បុរសជាប្តី ភ្លាមៗនោះបងប្អូន សាច់ញាតិបានរាយ ការណ៍ទៅកាន់ សមត្ថកិច្ចមូលដ្ឋានចុះមកកាន់ ទីតាំងកើតហេតុ ស្រាប់តែគេប្រទះ ឃើញបុរសជាប្តី ចងកស្លាប់ នៅជាប់ចម្រឹង ដែកខាងក្រោយផ្ទះ របស់គាត់មួយល្វែង ទៀតនៅក្បែរនោះ បង្កឲ្យមានការភ្ញាក់ ផ្អើលយ៉ាងខ្លាំង ។

ក្រោយកើតហេតុឆ្លង កាត់ក្រោមការពិនិត្យ របស់ក្រុមមន្ត្រីជំនាញ រាជធានីភ្នំពេញធ្វើកោ សល្យវិច្ច័យ  តាមការសន្និដ្ឋានលោក វេជ្ជបណ្ឌិត និង សុវណ្ណារ័ត្ន ជនរងគ្រោះ ឡាង សៅលី ជាប្រពន្ធស្លាប់ដោយ អំពើឃាតកម្ម ដោយថប់ដង្ហើមស្លាប់ ចំណែកបុរស ជាប្តីឈ្មោះ យុះរាជ វណ្ណទូច បានស្លាប់ដោយ ចងកសម្លាប់ខ្លួនឯង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *