អគ្គីភ័យឆាបឆេះ ផ្ទះមួយខ្នងទាំង យប់ក្នុងស្រុក​ថ្មគោល

(ខេត្តបាត់ដំបង)៖ ករណីអគ្គីភ័យឆាបឆេះ ផ្ទះមួយខ្នងទាំងយប់ បង្ករអោយមានការ ភ្ញាក់ផ្អើលទាំង សមត្ថកិច្ចចុះមក អន្តរាគមន៍ហេតុការណ៍ នេះកើតឡើងកាលពីយប់ អាធ្រាតនាថ្ងៃទី២៥ខែ វិច្ចិការឆ្នាំ២០១៩ វេលាម៉ោង២២និង​ ៤០នាទីនៅចំណុចក្រុមទី២៤ ស្ថិតក្នុងភូមិឆ្កែកូន ឃុំគោកឃ្មុំស្រុក ថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាផ្ទះដែល ត្រូវអគ្គីភ័យឆាបឆេះនេះ គឺធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងក្តារ ដែលមានទំហំ០៦ម៉ែត្រ គុណនិង០៧ម៉ែត្រ រងការខូចខាតទាំង ស្រុងដែលមានម្ចាស់​ ឈ្មោះសោម វ៉ាន់ដេត ភេទប្រុសអាយុ៣៦ឆ្នាំ រស់នៅក្នុងភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចបាន អោយដឹងទៀតថា សម្ភារៈខូចខាតក្នុងផ្ទះ រួមមានម៉ូតូចំនួន០២គ្រឿង គោយន្តកន្ត្រៃចំនួន០១គ្រឿង ទូរទឹកកកចំនួន០១គ្រឿង ទូរខោអាវចំនួន០៣ទូរ កញ្ចក់ចំនួន០១ទូរ ឈើចំនួន០៣អង្ករ ចំនួន១០ការ៉ុងខ្សែរកមាស ចំនួន១ខ្សែរស្មើរ ០១តម្លឹង០១ជី ប្រាក់ខ្មែរចំនួនមួយ លានដប់ម៉ឺនរៀល។

ជុំវិញអគ្គីភ័យឆាបឆេះផ្ទះ មួយខ្នងខាងលើនេះ សមត្ថកិច្ចមិនទាន់អះ អាងថាអគ្គីភ័យនេះបណ្តាល មកអីនោះគ្រាន់តែ បញ្ជាក់ថាអគ្គីភ័យនេះ មិនបណ្តាលអោយ មានគ្រោះថ្នាក់ដល់អាយុ ជីវិតមនុស្សឡើយ។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ បន្តរលើករណីអគ្គីភ័យ នៅចំណុចទី តាំងខាងនេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *