រថយន្តកែឆ្នៃប្រលះ គ្នានិងម៉ូតូទាំងយប់​ បណ្តាលអោយស្លាប់ ម្នាក់នៅក្រុងប៉ៃលិន

(ខេត្តប៉ៃលិន)៖ ករណីគ្រោះថ្នាក់ចរាចរ រវាងរថយន្តកែឆ្នៃមួយគ្រឿង បុកនិងម៉ូតូបណ្តាលអោយ ស្លាប់មនុស្សម្នាក់ភ្លាមៗ នៅនិងកន្លែងហេតុការ ដ៏តក់ស្លុតនេះកើតឡើង កាលពីយប់ថ្ងៃទី២៥ខែវិច្ចិកា ឆ្នាំ២០១៩វេលាម៉ោង ១៨និង៣០នាទីត្រង់ចំណុច អូរត្រែងស្ថិតក្នុង ភូមិទឹកផុសសង្កាត់ ប៉ៃលិនក្រុង ប៉ៃលិនខេត្តប៉ៃលិន។

បើយោងតាមសម្តី របស់ប្រជាពលរដ្ឋ ដែលនៅជិតកន្លែង កើតហេតុបាន អោយដឹងថា ករណីគ្រោះថ្នាក់ចរាចរខាងលើនេះ បណ្តាលមកពីយានយន្ត ភាគីទាំងខាងបើកបរក្នុង ល្បឿងលឿនក្នុងទិសដៅ បញ្ច្រាស់ទិសគ្នានិង គ្មានភ្លើងបំភ្លឺផ្លូវទៀតមក ដល់ចំណុចកើតហេតុក៏ បុកគ្នាបណ្តាលអោយ មនុស្សម្នាក់ស្លាប់ភ្លាមៗ នៅនិងកន្លែងតែទៅ។

សមត្ថកិច្ចបាន ប្រាប់អោយសពជន រងគ្រោះមានឈ្មោះ ផាន ម៉េង ភេទប្រុស អាយុ ២០ឆ្នាំ ទីលំនៅ បច្ចុប្បន្នរស់នៅ ភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាក Honda Dream C១២៥ សេរីឆ្នាំ២០០៥ ពាក់ស្លាកលេខ ប៉ៃលិន ១A-៣១៦១ បើកបរពីត្បូងទៅ ជើងមិនមានភ្លើងបំភ្លឺ  បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ចំណែកភាគីរថយន្ត កែឆ្នៃមានគ្នា២នាក់ទី១ឈ្មោះ នាក់ ផាន់ ភេទប្រុស អាយុ ២១ឆ្នាំ ជាអ្នកបើកបរ មានទីលំនៅបច្ចុប្បន្ន ក្នុងភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបរពីជើងទៅត្បូង មិនមានភ្លើងបំភ្លឺ និងទី២ឈ្មោះ ធន ភេទប្រុស អាយុ៣០ឆ្នាំ  ជាអ្នករួមដំណើរ រស់នៅភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ក្រោយពីកើតហេតុ កម្លាំងជំនាញផ្នែក សណ្តាប់ធ្នាប់ចរាចរណ៍ នៃអធិការដ្ឋាន នគរបាលក្រុងប៉ៃលិន  បានចុះមកពិនិត្យ និងធ្វើការវាស់វែង រួចនាំយករថយន្ដ និងម៉ូតូមករក្សាទុក នៅអធិការដ្ឋាន នគរបាលក្រុងប៉ៃលិន ដើម្បីរងចាំធ្វើការដោះ ស្រាយទៅតាមនិតិ វិធីច្បាប់នៅពេលក្រោយ ចំណែកសពជនរង គ្រោះក្រោយពិនិត្យ រួចរាល់ហើយកម្លាំង ជំនាញក៏បានប្រគល់ ជូនសាច់ញាតិដើម្បីយក ទៅធ្វើបុណ្យ តាមប្រពៃណី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *