ពលរដ្ឋនៅតែទាមទារ អោយអាជ្ញាធរពាក់ព័ន្ធ ពន្លឿនការដោះស្រាយរឿង នំនប់កុមារអោយឆាប់ រហ័សនិងស្នើរសុំដក ក្រុមហ៊ុនជីក និងបូមខ្សាច់លោក រឿន ថាវរិទ្ធ ចេញដែល អនុវត្តផ្ទុយ ពីការស្នើសុំ

(ខេត្តកំពង់ឆ្នាំង)៖ នៅម៉ោង ២និង៣០ រសៀលថ្ងៃទី ២៥ ខែវិច្ឆិកាឆ្នាំ ២០១៩កន្លងទៅ ប្រជាពលរដ្ឋជាង ៤០ គ្រួសារតំណាងឲ្យ ប្រជាពលរដ្ឋជាច្រើន គ្រួសារទៀតដែលមិនបាន មកចូលរួមបានជួបជុំគ្នា នៅផ្ទះរបស់លោក មេភូមិអ្នកតាហាង ដែលមានវត្តមានលោក ស្រី សុឃឿន ជំទប់ទី ១ ឃុំកំពង់ត្រឡាច  ចូលរួមដើម្បីប្រជុំស្វែង រកដំណោះស្រាយ ពាក់ព័ន្ធទៅនឹងរឿង ក្រុមហ៊ុនជីក និងបូមខ្សាច់លោក រឿន ថាវរិទ្ធ អនុវត្តផ្ទុយ ពីការស្នើសុំ។

ជាក់ស្ដែងយោងតាមការ លើកឡើងរបស់ប្រជាពលរដ្ឋ បានបញ្ជាក់ថាមកដល់ពេល នេះជាលើកទី ៣ ហើយដែល ប្រជាពលរដ្ឋជួបប្រជុំ គ្នាក្នុងការរកដំណោះ ស្រាយជាមួយក្រុមហ៊ុនលោក រឿន ថាវរិទ្ធ ដែលបានអនុវត្តផ្ទុយ ពីការស្នើសុំ តែមិនទទួលបាន លទ្ធផលល្អឡើយ។

ពោលគឺប្រជាពលរដ្ឋ សហគមន៍ទំនប់កុមារ ស្នើសុំឲ្យអាជ្ញាធរខេត្តកំពង់ឆ្នាំង ដកក្រុមហ៊ុននោះចេញតែម្ដង ពីព្រោះចាប់តាំងពីក្រុមហ៊ុន មួយនេះចូលមកអភិវឌ្ឍ រយៈពេលជាង ១ ឆ្នាំទៅហើយគឺមិនមានការរីកចម្រើនអ្វីសោះ ផ្ទុយទៅវិញបែរជាធ្វើឲ្យ ខូចធនធានធម្មជាតិនិង ខូចប្រយោជន៍របស់ប្រជាពរដ្ឋ ថែមទៀតផង។

ប្រជាពលរដ្ឋបានលើក ឡើងបន្ថែមទៀតថាពួក គាត់ចង់បានណាស់ ការអភិវឌ្ឍន៍ទំនប់កុមារ មួយនេះ ព្រោះថាប្រជាពលរដ្ឋ រស់នៅតំបន់នោះភាគ ច្រើនពឹងផ្អែកទៅលើស្រែ ចំការហើយទំនប់មួយនេះគឺជា ដង្ហើមចេញចូលរបស់ ពួកគាត់តែដោយសារតែ ក្រុមហ៊ុនមួយនេះមិនបាន អនុវត្តទៅតាមការស្នើសុំ ទើបពួកគាត់តវ៉ាបែបនេះ។

ចំណែកឯលោក សិុន សារ៉ាត់ ដែលជាប្រធានគណៈ កម្មការទំនប់កុមារក៏មាន ការខកចិត្តយ៉ាងខ្លាំងដែរ ដោយបានលើកឡើង ថាក្រុមហ៊ុនលោក រឿនថារិទ្ធ ពិតជាមិនបានអនុវត្តទៅ តាមការស្នើសុំពិតប្រាកដ មែនគាត់ពិតជាមានការ សោកស្ដាយខ្លាំងណាស់ ម្យ៉ាងទៀតគាត់ក៏សុំ លាឈប់ពីតំណែងប្រធាន សហគមន៍ទំនប់កុមារដែរ។

ចំណែកឯលោក ស្រី សុឃឿន ជំទប់ទី ១ ឃុំកំពង់ត្រឡាចក៏បាន លេីកឡើងស្រដៀងគ្នា ថាក្នុងនាមគាត់ ជាអាជ្ញាធរឃុំគាត់ពិត ជាមានការសោកស្ដាយ ដោយសារក្រុមហ៊ុនមិន គោរពតាមការស្នើសុំ ហើយមកដល់ពេល នេះរយៈពេលជាង ១ឆ្នាំទៅហើយក្រុម ហ៊ុនមិនបានធ្វើអ្វីសោះ។

ចំណែកឯខាងក្រុមហ៊ុន លោករឿន ថាវរិទ្ធ មិនឃើញមានវត្តមាន នៅក្នុងការប្រជុំនោះទេ ។

កន្លងមកប្រធានមន្ទី ឧស្សាហកម្មរ៉ែនិង ឋាមពលខេត្តកំពង់ឆ្នាំង លោក អ៊ុករស បានអោយដឹងថាខាង ម្ចាស់ការដ្ឋានមានលិខិត ស្នាមសុំច្បាប់ត្រឹមត្រូវ ដែលចេញដោយមន្ទី ពាក់ពន្ធនិងអភិបាលខេត្ត ហើយរាល់ការដឹកចេញ ត្រូវបង់សួយសារអាកជូនរដ្ឋ ។

លោកបានបញ្ជាក់អោយ ដឹងទៀតថាចំពោះការសន្យា រវៀងក្រុមហ៊ុននិងប្រជា ពលរដ្ឋយ៉ាងៗណានោះ លោកមិនដឹងទេ  ចំពោះរឿងខាងលើនេះ គឺការដោះស្រាយត្រូវតែមានរវៀង ក្រុមហ៊ុននិងប្រជាពលរដ្ឋ ជាមួយអាជ្ញាធមូលដ្ឋាន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *