គ្រូបង្គ្រៀននៅវិទ្យាល័យ ហ៊ុនសែនសេរីភាព តាខ្មៅម្នាក់មានជម្ងឺប្រចាំកាយ សម្រេចចិត្តចងកសម្លាប់ខ្លួន

(ខេត្តកណ្តាល)៖ លោកគ្រូបង្រៀន នៅវិទ្យាល័យ សេរីភាពតាខ្មៅ ម្នាក់សម្រេចចិត្តចងក បញ្ចប់ជីវិតខ្លួន ឯងបង្ករអោយ មានការភ្ញាក់ទាំងព្រឹក ហេតុការនេះកើតឡើង កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ចិកាឆ្នាំ២០១៩ វេលាម៉ោង១១និង ៣០នាទីនៅចំណុច ផ្ទះជនរងគ្រោះស្ថិត ក្នុងភូមិសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាសព ជនរងគ្រោះមានឈ្មោះ ញ៉ែម ម៉ាណូរ័ត្ន ភេទប្រុសអាយុ៤៨ឆ្នាំ ជាជនជាតិខ្មែរ មុខរបរជាគ្រូបង្រៀន មានទីលំនៅរស់នៅ ក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចបានអោយដឹង ទៀតថាបើយោងតាម ការបំភ្លឺពីប្រពន្ធជនរងគ្រោះ បានអោយដឹងថាជនរង គ្រោះមានជំងឺឈឺភ្នែក ដោយធ្វើអោយជន រងគ្រោះពិបាកសំរាកនិង មានជំងឺផ្លូវចិត្តហូបថ្នាំ ជាប្រចាំទៀតផង។

នៅមុនពេលកើត ហេតុនាថ្ងៃទី២៦ខែ វិច្ចិកាឆ្នាំ២០១៩ វេលាម៉ោង៨ព្រឹក ជនរងគ្រោះបានជូន ប្រពន្ធទៅប្រជុំនៅ សាលាវិទ្យាល័យ ហ៊ុនសែនសេរីភាព លុះដល់ម៉ោង១១និង៣០នាទីប្រពន្ធ ជនរងគ្រោះបាន មកពីសាលាវិញក៏ឃើញ ទ្វារបិទបានស្រែកហៅ ជនរងគ្រោះតែមិនឆ្លើយតប ក៏ដើរតាមចំហៀង ផ្ទះឃើញជនរងគ្រោះចង ក ទៅនិងខ្សែអង្រឹង ជាប់ទៅនិងដែកទ្រ ម៉ាស៊ីនត្រជាក់ ក៏បានស្រែកហៅអ្នក ជិតខាងនាំគ្នាជួយបាននាំ គ្នាកាត់ខ្សែយកជន រងគ្រោះមកក្រោមដើម្បី សង្គ្រោះប៉ុន្តែជនរងគ្រោះ បានស្លាប់បាត់ ទៅហើយនិងបានរាយការមក សមត្ថកិច្ចដើម្បីជួយ អន្តរាគម ។

ក្រោយពីទទួលបានព័ត៌មាន ខាងលើភ្លាមកម្លាំង ជំនាញនគរបាលប៉ុស្តិ៍ រដ្ឋបាលសង្កាត់តាខ្មៅ សហការជាមួយកម្លាំង នគរបាលនៃអធិការ រដ្ឋាននគរបាលក្រុង តាខ្មៅចុះពិនិត្យកន្លែង កើតហេតុ។

បើតាមកម្លាំងជំនាញ ធ្វើកោសល្យវិច្ច័យលើ សពជនរងគ្រោះឃើញ ថាសាកសពមានស្នាម ជាំជារង្វងលើ ក និងលិង្គ(ពងស្វា) មានទឹកកាមក្រៅពីនោះ ពុំមានស្លាកស្នាមអ្វីគួរ អោយកត់សំគាល់ទេ បញ្ជាក់ថាជន រងគ្រោះពិជាចងក ធ្វើអត្តឃាតខ្លួនឯង ពិតប្រាកដមែន។

ក្រោយពីបានពិនិត្យរួចរាល់ សពត្រូវបានកម្លាំងជំនាញ ប្រគល់ជូនក្រុមគ្រួសារ សាច់ញាតិដើម្បីយក ទៅធ្វើបុណ្យ ទៅតាមប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *