ជង្ស័យម្នាក់វាយសម្លាប់ ប្រពន្ធខ្លួនរត់គេច មកនៅក្នុងខេត្ត កំពង់ឆ្នាំងត្រូវ សមត្ថកិច្ចក្របួចជាប់

(ខេត្តកំពង់ឆ្នាំង)៖ជនសង្ស័យម្នាក់ វាយសម្លាប់ប្រពន្ធខ្លួនឯង ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាល ស្រុកបរិបូណ៌ សហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលឆ្នុកទ្រូ ព្រមទាំងសហការកម្លាំង  នគរបាលនៃស្នងការដ្ឋាន នគរបាលខេត្តកណ្ដាល ចុះចាប់និងឃាត់ខ្លួន មុខសញ្ញាជនដៃ ដល់មនុស្សឃាតម្នាក់  ។

តាមការស្រាវជ្រាវ របស់នគបាល ស្រុកពញ្ញាឮនិងកិច្ច សហការជាមួយនគបាល ខេត្តកំពង់ឆ្នាំងឈាន ដល់ការឃាត់ខ្លួនជន សង្សយ័ក្នុងអំពើឃាត កម្មឈ្មោះ ឃុត សុផល ភេទប្រុសអាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ឆ្លុះខ្យងក្ដាម រស់នៅភូមិ ត្រពាំងពុទ្រា ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្ដាល ដែលបានធ្វើ សកម្មភាពវាយសម្លាប់ ប្រពន្ធរបស់ ខ្លួនឯងឈ្មោះ យ៉ាត ស្រីពៅ អាយុ ៤៥ឆ្នាំ​ ជនជាតិខ្មែរ រស់នៅភូមិឃុំជាមួយគ្នា កាលពីថ្ងៃទី២១ ខែវិច្ឆិកា​ ឆ្នាំ២០១៩ ហើយបានរត់គេច មកបន្លំលាក់ខ្លួនរស នៅប្រកប របររកស៊ីក្នុង ខេត្តកំពង់ឆ្នាំង។

យោងតាមសមត្ថ កិច្ចជំនាញបានអោយ ដឹងថានៅវេលាម៉ោង ១០និង៣០នាទី យប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រូវបានកម្លាំង នគរបាលនៃអធិការ ដ្ឋានស្រុកបរិបូណ៌ សហការជាមួយកម្លាំង នគរបាលនៃស្នងការដ្ឋាន នគរបាលខេត្តកណ្ដាល បានធ្វើការឡោមព័ទ្ធ ចាប់ខ្លួនជនសង្ស័យបាន នៅចំណុចព្រែកតាម៉ម ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ​ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

ក្រោយការចាប់ខ្លួនជន សង្សយ័ខាងលើបាន រួចមកកម្លាំងជំនាញ នគបាលស្រុកពញ្ញាឮ ខ្លួនមកការរិ យាលយ័ជំនាញ ព្រហ្មទន្ទកំរិតធ្ងន់ធ្វើ កំណត់ហេតុនិងប្រគល់ ទៅអោយកម្លាំងជំនាញ នគបាលស្រុកពញ្ញាឮ ចាត់ការបន្តតាម និតិវិធីផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *