កំលាំង​​នាយកដ្ឋាន នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ក្រសួងមហាផ្ទៃចុះបង្ក្រាបករណីផលិត វេចខ្ចប់គ្រឿងសំអាង គ្មានច្បាប់មួយកន្លែងនៅ ចំកណ្តាល រាជធានីភ្នំពេញ

(ភ្នំពេញ)៖ នៅវេលាម៉ោង ១១និង០៥នាទី ថ្ងៃច័ន្ទ ១១រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក  ព.ស២៥៦៣ ត្រូវ និងថ្ងៃទី២៥ ខែ​វិច្ឆិកា ឆ្នាំ២០១៩ កំលាំង​​នាយកដ្ឋាន នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ក្រសួងមហាផ្ទៃ ដោយមានការចូល រួមពីមន្រ្តីក្រសួង សុខាភិបាល អាជ្ញាធរមូលដ្ឋាន និងក្រោមការ សម្របសម្រួល នីតិវិធីពីលោក សេង ហៀង ព្រះរាជ អាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានបង្រា្កបករណីផលិត វេចខ្ចប់គ្រឿងសំអាង គ្មានច្បាប់ នៅចំណុចផ្ទះលេខ៣៧២ ផ្លូវមុន្នីរ៉េត ក្រុមទី១០ ភូមិភ្នាត សង្កាត់ស្ទឹងមាន ជ័យទី២ ខណ្ឋមានជ័យ រាជធានីភ្នំពេញ ។

ក្រោយពីធ្វើការឆែកឆេរ សមត្ថកិច្ចចម្រុះរកឃើញ ផលិតផល និងសំភារៈមួយចំនួនបំរើឲ្យការ ផលិតគ្រឿងសំអាង ចំនួនប្រមាណ ១៤ប្រភេទ ចំនួនប្រមាណ ២.៥៣២គីឡូក្រាម ។

ចំពោះវត្ថុតាង ទាំងអស់ខាងលើ លោកព្រះរាជអាជ្ញារង បានសម្រេចឲ្យ ដកហូតរក្សាទុកជា បណ្តោះអាសន្ន និងបិទផ្លុំបេ នៅទីតាំងខាងលើ និងបានយកវត្ថុតាង មួយចំនួនទៅធ្វើការ ពិសោធន៌រកសារធាតុ ហាមឃាត់ ​​​និងបាននាំខ្លួនម្ចាស់ ទីតាំងឈ្មោះ ជា ច័ន្ទសម្បត្តិ មកសាកសួរ បំភ្លឺនៅនាយកដ្ឋាន ដើម្បីបន្តនីតិវិធី តាមផ្លូវច្បាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *