​កងកម្លាំងនគរបាល ចំនួន២ស្រុក ចុះជួយច្រូតកាត់ ប្រមូលផលស្រូវប្រជា ពលរដ្ឋ ដែលខ្វះខាត ថវិកានិងកម្លាំងពលកម្ម

(ខេត្តបន្ទាយមានជ័យ)៖ កងកម្លាំងនគរបាល ស្រុកព្រះនេត្រ និងកម្លាំងនគរ បាលស្រុកថ្មពួក បានចុះជួយច្រូតកាត់ ប្រមូលផលស្រូវជូន ប្រជាពលរដ្ឋដែលជួប បញ្ហាក្នុងជីវភាពនិង កំលាំងពលកម្ម នៅព្រឹកថ្ងៃទី២៦ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ។

លោកវរសេនីយ៍ឯកមាស ប្ញទ្ធី អធិការនគរបាល ស្រុកព្រះនេត្រព្រះ បានប្រាប់អ្នកយកព័ត៍មាន ឲ្យដឹងដែរថាតាម បទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទ បញ្ជាដល់គ្រប់អធិការ ដ្ឋាននគរបាលស្រុក ក្រុង ទាំង៩ ក៏ដូចជាកម្លាំងនគរបាល ការ​ពារព្រំដែន គោកទាំង៤  ក្រៅពីកិច្ចការងារ ស្នូលក្នុងភារកិច្ចបំរើ ឲ្យសេវាសន្តិសុខ សណ្តាប់ធ្នាប់ជូន ប្រជាពលរដ្ឋ ត្រូវឆ្លៀតពេលធ្វើ កិច្ចការងារសង្គមផងដែរ។

លុះនៅថ្ងៃទី២៦នេះ លោកបានដឹកនាំ កងកម្លាំងចំនួន៥៥នាក់ ចុះជួយច្រូតកាត់ ប្រមូលផលស្រូវជូន ប្រជាពលរដ្ឋ នៅភូមិរោលជ្រូក ឃុំជប់វាវី ស្រុកព្រះនេត្រ​ព្រះ ដែលមានដី ស្រែជិត១ហិកតា ។

ដោយឡែក លោកវរសេនីយ៍ទោ សៅ សារឿន អធិការនគរបាល ស្រុកថ្មពួកបានដឹកនាំ ចំនួន៦០នាក់  ចុះជួយច្រូតកាត់ ប្រមូលផលស្រូវជូន ប្រជាពលរដ្ឋនៅ ភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ដែលគាត់មានការ ខ្វះខាតថវិកាចំណាយ ក្នុងការប្រមូលផល ស្រូវយកមក​ទុកដាក់ ។

លោកបន្តរទៀតថា ក្នុងនាមលោក ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត បន្ទាយមានជ័យបានមាន ប្រសាសន៍ថាសកម្មភាព កិច្ចការងារជួយសង្គមនេះ នគរបាលបានយកចិត្ត ទុកដាក់បន្ត ជួយដល់ប្រជាពលរដ្ឋ ដែលកាត់ខ្វះខាត កម្លាំងនិងថវិកាចំណាយ ក្នុងការប្រមូលផលស្រូវនេះ។

ជាមួយគ្នានោះផងដែរ ប្រជាពលរដ្ឋ ដែលជាម្ចាស់ស្រែ ក៏បានថ្លែងអំណរ គុណលោកឧត្តមសេនីយ៍ ទោអាត់ ខែម ដែលជម្រុញ ដល់កងកម្លាំងតាម បណ្តាស្រុក ចុះជួយច្រូតកាត់ ប្រមូលផលស្រូវរបស់ ពួកគាត់ សកម្មភាពទាំងស បញ្ជាក់ឲ្យឃើញថា កងកម្លាំងនគរបាល ជាតិជាកូនចៅរបស់ ប្រជាពលរដ្ឋ ពេលប្រជាពលរដ្ឋ ជួបការលំបាកមាន កម្លាំងនគរបាលចុះមក ជួយជានិច្ច៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *