បទល្មើសព្រៃឈើ ចាប់កំរើកឡើងវិញ នៅតាមច្រករបៀងមួយចំនួន នៃតំបន់ព្រំដែន កម្ពុជា-វៀតណាម

(ខេត្តរតនគិរី)៖ បន្ទាប់ពីមាន ស្ងប់ស្ងាត់អស់មួយរយះ កាលកន្លងមកនេះ ក្រោយគណៈ កម្មាការជាតិ  ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ បើកយុទ្ធនាការ ចុះបង្ក្រាបជាលក្ខណៈ ទ្រង់ទ្រាយធំ នោះរួចមក។

សេចក្តីរាយការណ៍ បានឲ្យដឹងថា សកម្មភាពបទ ល្មើសព្រៃឈើនោះ បានចាប់កម្រើក ឡើងវិញ ដោយឈ្មួញបាន ធ្វើការដឹកជញ្ជូន ឈើប្រណិត តាមម៉ូតូពីដែន ដីខេត្តរតនគិរី កម្ពុជា ចូលទៅក្នុង ប្រទេសវៀតណាម នៅតាមច្រករបៀង នៃខ្សែបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម មួយចំនួន ដូចជា តំបន់ញ៉ាង តំបន់ឡំ ដែលមាន ច្រករបៀង ច្រកឡំ ច្រកភ្នំក្រហម ច្រកពាមអូរសាថី ច្រកផាសាវ និងច្រកផាតាម ជាដើម ដែលច្រករបៀងទាំងនេះ ត្រូវគេដឹងថា បានស្ថិតក្រោមការគ្រប់គ្រង របស់អង្គភាពវរៈ សេនាតូច ៦២៣ គ្រប់គ្រងដោយ លោកវរៈសេនីយ៍ បួនសេង សុពិសិដ្ឋ។

អង្គភាពនគរបាល ការពារព្រំដែនគោក ៦២៣ ចំណុះស្នងការ ដ្ឋាននគរបាល ខេត្តរតនគិរី ដែលមាន លោកឧត្តម សេនីយ៍ទោ យិន ចំណាន ជាស្នងការនគរ បាលខេត្តរតនគិរី។

ជុំវិញការរងការសង្ស័យ និងចោទថា ច្រករបៀងព្រំដែន នៅតាមបណ្តោយខ្សែ បន្ទាត់ព្រំដែន កម្ពុជា-វៀតណាម ជាច្រើនកន្លែង កំពុងកើតឡើងបទល្មើស នាំឈើប្រណិតល្មើសច្បាប់នោះ ភ្នាក់ងារសារព័ត៌មាន មិនអាចស្វែងរក ការសាកសួរ ពីមេបញ្ជាការវរៈ សេនាតូចការពារព្រំដែន លេខ៦២៣ លោកវរៈសេនីយ៍ បួនសេង សុពិសិដ្ឋ បានទេនៅថ្ងៃនេះ ដោយសារគ្មានលេខ សម្រាប់ទំនាក់ទំនង។

ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយចុះ យើងនៅតែរង់ចាំ ការបកស្រាយ ពីលោកមេបញ្ជា ការរៈព្រំដែន គ្រប់ពេលវេលា។

ប្រជាពលរដ្ឋ ខេត្តរតនគិរី ពិសេស អ្នកដែលរស់ នៅក្នុងស្រុកជាប់ព្រំដែន កម្ពុជា-វៀតណាម ដូចជា ស្រុកអូរយ៉ាដាវ និងស្រុកអណ្តូងមាស ស្នើដល់ថ្នាក់ដឹក នាំខេត្តរតនគិរី ពិសេស គណៈកម្មាការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ មេត្តាបើកការត្រួតពិនិត្យ ពីសេចក្តីរាយការណ៍ថា មានបទល្មើសដឹក ជញ្ជូនឈើប្រណិត ឆ្លងដែនពីកម្ពុជា ចូលទៅប្រទេស វៀតណាម ផងទាន ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *