បើកកិច្ចប្រជុំស្តីពី ការផ្សព្វផ្សាយចរាចរ ណែនាំលេខ១១ ការចាត់វិធានការថែ ទឹកទុក ព្រោះខ្លាចឆ្នាំ២០២០ អាចនិងខ្វះទឹកប្រើបាស់

(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹក ថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ២០១៩នេះបានបើក កិច្ចប្រជុំស្តីពីការផ្សព្វ ផ្សាយចរាចរណែ នាំលេខ១១ការចាត់ វិធានការថែទឹកទុក ព្រោះខ្លាចឆ្នាំ២០២០ ប្រជាពលរដ្ឋ និង សត្វអាចនិងខ្វះ ទឹកប្រើបាស់នៅ សាលប្រជុំសាលាខេត្ត ដោយមានការចូលរួម លោកច័ន្ទ យុទ្ធថា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧត្តុនិយម លោកលីសារី អភិបាលរងខេត្ត តំណាងលោក អ៊ុំរាត្រី អភិបាលខេត្ត បន្ទាយមានជ័យ លោកអភិបាល ក្រុង ស្រុក ប្រធានមន្ទីរ និងមន្ត្រីពាក់ព័ន្ធ ជាច្រើនទៀត។

ក្នុងកិច្ចប្រជុំនោះ លោកលីសារី បានមានប្រសាសន៍ ថាយោងតាមការព្យាករ ក៏ដូចជាស្ថានភាព ជាក់ស្តែងបាន បញ្ហាញយ៉ាងច្បាស់ថា ក្នុងឆ្នាំ២០១៩ នេះប្រទេសកម្ពុជា ក៏ដូចជាបណ្តា ប្រទេសក្នុងតំបន់ បានទទួលរង ឥទ្ធិពលយ៉ាងធ្ងន់ធ្ង ពីបាតុភូត អែលនីណូ ដោយបានបង្កឲ្យ មានកក្តាអវិជ្ជមាន ជាច្រើន   ដូចជាធាតុអាកាស មានសភាពក្តៅ ហួតហែងខ្លាំង ហើយរដូវវស្សា មកដល់មានសភាព យឺតយ៉ាវ របាយទឹកភ្លៀង មានភាពរអាត់រអួល មិនបានស្មើរគ្នាធ្វើឲ្យ របបទឹកទន្លេមេគង្គ មានការប្រែប្រួលខ្លាំង ពិសេសជំនន់ មានតែមួយលើក ហើយបន្ទាប់មកក៏ បានស្រកចុះជាបន្ត បន្ទាប់ដល់កម្រិតទាប បំផុតមួយដែលមិន ធ្លាប់ជួបប្រទះក្នុងរយៈ ពេលកន្លងមក។

លោកបានបញ្ជាក់ឲ្យ ដឹងទៀតថាកន្លងមក ចាប់ពីខែ កក្តដា ឆ្នាំ២០១៩ មានបាតុភូត អែលនីណូបានថយ ឥទ្ធិពលជាបណ្តើរៗ ទន្ទឹមនិងអាងទឹកនា ពេលកន្លងមកបានរក្សា ទឹកទុកស្ទើរតែ ១០០ភាគរយ  ក្នុងក្របខ័ណ្ទ ទូទាំងប្រទេស។

យ៉ាងណាក្តីបញ្ហា គ្រប់គ្រងនិងប្រើប្រាស់ ទឹកនូវតែត្រូវបាន ប្រើប្រាស់ប្រចាំថ្ងៃ រហូតដល់មានភ្លៀងកក់ ខែឆ្នាំថ្មីមកដល់។

ក្នុងកិច្ចប្រជុំ នោះលោកច័ន្ទ យុទ្ធថាបានមាន ប្រសាសន៍ថាកិច្ចប្រជុំ ស្តីពីការផ្សព្វផ្សាយចរាចរ ណែនាំលេខ១១ការចាត់ វិធានការថែទឹកទុក ព្រោះខ្លាចឆ្នាំ២០២០ អាចនិងខ្វះទឹកប្រើបាស់នោះ រាជរដ្ឋាភិបាល សូមធ្វើការណែនាំ ដូចខាងក្រោម ការងារបង្ក បង្កើនផលស្រូវ ប្រាំងក្នុង២០១៩ដល់ឆ្នាំ២០២០ គឺអាចធ្វើ បានតែ១ដងប៉ុណ្ណោះ ដោយមិនអាចធ្វើស្រូវ ប្រាំងលើកទី២បន្ត ទៀតបានឡើយបើទោះ បីជាទឹកនៅតាម បណ្តាអាងដែលមាន រក្សាទុកនិងកន្លែងមួយ ចំនួនដែលមានទឹកជា ធម្មជាតិក៏ដោយគួរ គប្បីរក្សាទឹកទុក ទាំងនេះទុកសម្រាប់ប្រើ ប្រាស់ប្រចាំថ្ងៃនិង ការដាំដំណាំរួមផ្សំផ្សេង ៗទៀតក្រៅពីស្រូវ។

២ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់ លំដាប់ថ្នាក់ត្រូវចូលរួម ចាត់វិធានការថែរក្សា ទឹកទុកឲ្យបានល្អ ដើម្បីធ្វើការផ្គត់ផ្គង់ សម្រាប់តែការប្រើប្រាស់ ប្រចាំថ្ងៃតែប៉ុណ្ណោះ រហូតដល់មានភ្លៀង ធ្លាក់ល្អប្រសើរឡើងវិញ៕

 

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *