កិច្ចប្រជុំពិភាក្សាលើការ ប្តូរទីតាំងទូក ទេសចរណ៍ នៅតាមបណ្តោយ មាត់ព្រែកកំពត

(ខេត្តកំពត)៖ នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងសាលប្រជុំក្រុម ប្រឹក្សារបស់ សាលាខេត្តកំពត មានរៀបចំកិច្ច ប្រជុំពិភាក្សាលើការ ប្តូរទីតាំងទូកទេសចរណ៍ នៅតាមបណ្តោយ មាត់ព្រែកកំពត ក្រោមអធិបតីភាព លោក ជាវ តាយ អភិបាលនៃគណៈ អភិបាលខេត្តកំពត និងមានការអញ្ជើញ ចូលរួមពីសំណាក់ លោកប្រធានមន្ទីរ ទេសចរណ៍ លោកអភិបាលក្រុង អង្គភាពពាក់ព័ន្ធ និងអាជីវករម្ចាស់ទូកទាំង១៥។

លោក ជាវ តាយ អភិបាលខេត្តកំពត បានបញ្ជាក់ថា ការងាររៀបចំសណ្តាប់ ធ្នាប់របៀបរៀបរយ និងរៀបចំសោភ័ណ ភាពក្នុងក្រុងកំពត គឺមិនអាចរដ្ឋបាលខេត្ត ឬមន្ត្រីជំនាញណាមួយ អនុវត្តតែម្នាក់ឯងបានទេ លុះត្រាតែមានការ ចូលរួមពីប្រជាពលរដ្ឋ ទើបការងារនេះសម្រេច បានលទ្ធផលជាវិជ្ជមាន។

ដូច្នេះដោយមើលឃើញ ពីបញ្ហាសណ្តាប់ធ្នាប់ សោភ័ណភាព និងអនាម័យ បរិស្ថាននៅតាមមាត់ ទឹកនិងដងផ្លូវជាប់ មាត់ព្រែកកំពត នៅមិនទាន់ល្អ ប្រសើរនៅឡើយ ទើបរដ្ឋបាលខេត្ត ក៏ដូចជារដ្ឋបាលក្រុងកំពត និងផ្នែកជំនាញពាក់ព័ន្ធ ត្រូវមានគោលការណ៍ ប្តូរទីតាំងចំណតទូក ទេសចរណ៍ ពីចំណុចមាត់ព្រែកកំពតផ្នែកខាងកើត ទៅមាត់ព្រែកខាងលិចវិញ។

សូមបញ្ជាក់ផងដែរថា ទីតាំងទូកទេសចរណ៍ បច្ចុប្បន្នស្ថិតនៅតាមបណ្តោយ ផ្លូវត្រើយខាងកើត ពីទីតាំងមុខសាខាកាកបាទ ក្រហមរហូតទល់គល់ ស្ពានចាស់ ដែលមានប្រវែង៥០០ម៉ែត្រ មានចំនួនទូកសរុប១៩ទូក និងកាន់កាប់ដោយ ម្ចាស់អាជីវករចំនួន១៥រូប។

ដើម្បីកិច្ចអភិវឌ្ឍន៍ខេត្ត និងសោភ័ណ្ឌភាពកាន់តែល្អ និងពង្រីកវិសាលភាពអេកូ ទេសចរណ៍ខេត្ត រដ្ឋបាលខេត្តនឹងធ្វើ ការផ្លាស់ប្តូរទីតាំងចាស់ ទៅកាន់ទីតាំងថ្មី ស្ថិតនៅទល់មុខសាលា ខេត្តកំពត លើឆ្នេរដែលមាន បណ្តោយ៤៤០ម៉ែត្រ។

ជាលទ្ធផលកិច្ចប្រជុំ ពិភាក្សាអាជ្ញាធរខេត្ត តម្រូវឲ្យអាជីវករម្ចាស់ ទូកត្រូវបំពាក់នូវពោង សុវត្ថិភាពដល់ អ្នកទេចរណ៍ បង្គន់អនាម័យ និងសំអាតបរិស្ថាន ទឹកដោយមិនត្រូវចាក់ បង្ហូរភាពកង្វក់ចូលព្រែក ហើយមន្ទីរជំនាញ ត្រូវសហការបន្ត ផ្តល់អាជ្ញាប័ណ្ណ ដោះស្រាយបញ្ហា ប្រឈមនានា ទាំងផ្នែកបច្ចេកទេស ក្នុងការបោះទីតាំង ក៍ដូចការផ្លាស់ ប្តូរទីតាំងនេះឲ្យ បានជោគជ័យ និងប្រកបដោយតម្លាភាព។

ក្តីកង្វក់របស់អាជីវករ ដែលបានលើក ឡើងពីបញ្ហាទឹកភ្លើង ចំណត បរិស្ថាន និងបញ្ហា ប្រឈមនានា ត្រូវបានយក ចិត្តទុកដាក់ និងដោះស្រាយ ពីឯកឧត្តម អភិបាលខេត្ត ដោយជោគជ័យ និងត្រេកអរពីសំណាក់ អាជីវករទាំងអស់ ដោយក្តីសោមនស្សរីករាយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *