កិច្ចប្រជុំសាមញ្ញ លើកទី៦ អាណត្តិទី៣ របស់ក្រុម ប្រឹក្សាខេត្តកែប

(ខេត្តកែប)៖ នៅរសៀល ថ្ងៃអង្គារ ១៥រោច  ខែកត្តិក ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅសាលប្រជុំ សាលាខេត្តកែប មានបើកកិច្ចប្រជុំ សាមញ្ញលើកទី៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកែប ដែលប្រព្រឹត្ត​ទៅក្រោម អធិបតីភាព​ លោក សំ​ សារីន ប្រធានក្រុម ប្រឹក្សាខេត្ត និងលោក កែន សត្ថា អភិបាល​ នៃគណ:អភិបាល ខេត្តកែប ដោយសមាសភាព នៃកិច្ចប្រជុំ រួមមាន​ លោក លោកស្រី សមាជិក​ សមាជិកា​ ក្រុមប្រឹក្សាខេត្ត លោក​ លោកស្រី​ អភិបាលរង​ខេត្ត​ នាយក​ នាយករងរដ្ឋបាលសាលាខេត្ត​ នាយក​ នាយករងទីចាត់ការជំនាញ​ អភិបាល​ក្រុង-ស្រុក​ ប្រធាន​ អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត​ និងមន្ត្រីពាក់ព័ន្ធ មួយចំនួនទៀត។

កិច្ចប្រជុំសាមញ្ញលើកទី៦ កិច្ចប្រជុំរបស់ក្រុម ប្រឹក្សាខេត្ត​នេះ បានលើកនូវរបៀបវារៈ ចំនួន៧​ ដើម្បីយកមកពិនិត្យ ពិភាក្សា និងអនុម័តគឺ៖១-ពិនិត្យ ពិភាក្សា និងអនុម័តលើ សេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើក ទី៥របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា​ ឆ្នាំ២០១៩ ។

២-ពិនិត្យ ពិភាក្សា និងអនុម័តលើ សេចក្តីព្រាងកំណត់ ហេតុកិច្ចប្រជុំសាមញ្ញ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ កាលពីថ្ងៃសុក្រទី២៥ ខែតុលា​ ឆ្នាំ២០១៩និង៣-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តី ព្រាងរបាយការណ៍ ស្តីពីលទ្ធផល វេទិកាផ្សព្វផ្សាយនិង ពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា ខេត្ត ឆ្នាំទី១ អាណត្តិទី៣ ឆ្នាំ២០១៩ នៅថ្នាក់ក្រុង-ស្រុក។៤-សេចក្តីព្រាង របាយការណ៍ ស្តីពី​ សកម្មភាពសំខាន់ៗ ដែលបាន អនុវត្តដោយគណៈ អភិបាលខេត្ត ក្នុងចន្លោះកិច្ចប្រ ជុំក្រុមប្រឹក្សាសាមញ្ញលើកទី៥ ដល់លីកទី៦ របស់រដ្ឋបាលខេត្ត។

៥-ពិនិត្យ ពិភាក្សា និងអនុម័តលើ សេចក្តីព្រាងរបាយការណ៍ បូកសរុបលទ្ធផលការ ងារប្រចាំខែតុលា  ឆ្នាំ២០១៩ និងលើក ទិសដៅអនុវត្តខែបន្ទាប់​ របស់រដ្ឋបាលខេត្ត។៦-ពិនិត្យ ពិភាក្សា និងអនុម័តលើ សេចក្តីព្រាងនិមិត្តសញ្ញា(ឡូហ្គូ)របស់រដ្ឋបាលខេត្ត និងទី៧-គឺបញ្ហាផ្សេងៗ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *