សមត្ថកិច្ចឃាត់ ខ្លួនជនសង្ស័យ បាន២នាក់ពាក់ ព័ន្ធករណីចែកចាយ និងប្រើបាស់គ្រឿងញៀន ក្នុងក្រុវបាត់ដំបង

(ខេត្តបាត់ដំបង)៖ កម្លាំងប្រឆាំងបទល្មើស គ្រឿងញៀននៃអធិការ នគរបាលក្រុងបាត់ដំបង សហការជាមួយកម្លាំង អន្តរាគមន៍នៃស្នងការ រដ្ឋាននគរបាល ខេត្តបាត់ដំបង ចុះបង្ក្រាបករណីចែក ចាយនិងប្រើ ប្រាស់គ្រឿងញៀន មួយកន្លែងនិងឃាត់ ខ្លួនជនសង្ស័យ បានចំនួន២នាក់ កាលពីរសៀល ថ្ងៃទិ២៧ខែវិច្ចិកាឆ្នាំ២០១៩ វេលាម៉ោង១៥ និង៣០នាទី នៅចំណុចក្រុម ទី១០ស្ថិត ក្នុងភូមិស្លាកែតសង្កាត់ ស្លាកែតក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លោក វរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាល ក្រុងបាត់ដំបងបានប្រាប់ អោយដឹងថាជនសង្ស័យ ទាំង២នាក់ដែល កម្លាំងជំនាញឃាត់ ខ្លួនបានទី១ឈ្មោះ ហន ថៃហ៊ួត ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅ ភូមិរំចេក៥ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងទី២ឈ្មោះ សុខ សុភាព ហៅសត់ ភេទប្រុស  អាយុ៤៥ឆ្នាំ មានទីលំនៅ ភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លោកអធិការបាន អោយដឹងបន្ថែម ទៀតថាក្រោមពីឃាត់ ខ្លួនជនសង្ស័យទាំង ២នាក់ខាងលើកម្លាំង ជំនាញឆែកឆេររកឃើញ ដកហូតបានវត្ថុ តាងរួមមានម្សៅក្រាម ពណ៏សថ្លាច្រក ក្នុងថង់ប្លាស្ទិចថ្លាចំនួន ០២ថង់ តូច០១ថង់ ធំ០១ថង់ កាបូបសំរាប់ដាក់ លុយពណ៏ឈាមជ្រូក ចំនួន០១ទូសព្ឌ័ដៃ ចំនួន០២គ្រឿង ដបកែឆ្នៃសំរាប់ ប្រើប្រាស់ថ្នាំញៀន ចំនួន០១ កន្រៃ្តយតូចចំនួន០១ ដែកកេះចំនួន០១ អំពូលកែឆ្នៃចំនួន០១ ថង់ប្លាស្ទិចចំនួន០៣ដុំ និងម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដា ឌ្រីមសេ១២៥ ពណ៏ខ្មៅ សេរី២០១៦ ពាក់ស្លាកលេខបាត់ដំបង១x២៥៩១ លេខតួ ម៉ាស៊ីនND១២៥ME ៩៥២៧០៣៨។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងត្រូវ បានកម្លាំងនាញ នៃអធិការដ្ឋាន នគរបាលក្រុងបាត់ដំប កសាងសុំនុំរឿងនិង បញ្ជូនទៅការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានគរ បាលខេត្តបាត់ដំបង ដើម្បីចាត់ការ​ បន្តតាមនីតិវិធិច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *