អាជ្ញាធរថៃ តម្រូវអោយពល រដ្ឋចេញពីផ្ទះរាប់រយ នាក់ខណៈទាហាន ភូមាប៉ះទង្គិចជាមួយ ទាហានម៉ន (ទាហានថៃ)

(ប្រទេសថៃ) ៖យ៉ាងហោចណាស់ ក៏មានប្រជាពលរដ្ឋ ប្រមាណ ជាង ៣០០ នាក់ដែរ ដែលមានដើមកំណើតជា ជនជាតិភាគតិច របស់ប្រទេសថៃ ( ជនជាតិម៉ន ) ត្រូវបានកងកម្លាំង ធ្វើការជម្លៀសចេញ ពីលំនៅដ្ឋាន ជាបណ្តោះអាសន្ន ដើម្បីរកទីសុវត្ថិភាព បន្ទាប់ពីមានការ ប៉ះទង្គិចគ្នា យ៉ាង​តានតឹង រវាងកងទ័ពរបស់ប្រទេសភូមា( BGF ) ជាមួយនិង កងទ័ពម៉ន រួចមក ។

យោងតាមការ ផ្សាយរបស់ គេហទំព័រ « តៈលុយខាវ ៤ ភូមិភាគ »  បានបញ្ជាក់ថា កាលពីវេលាម៉ោង ៩ និង ៣០ នាទី ព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ មានការផ្ទុះអាវុធ​ តទល់គ្នាយ៉ាងតានតឹង នៅតាមបណ្តោយព្រំដែន ថៃ ភូមា ត្រង់ចំណុច ចេតីយ៍ ៣ អង្គ ស្ថិតក្នុងស្រុក សាំងខ្លាក់បុរី ខេត្តចាណាក់បុរី រវាងទាហានភូមា ( BGF )  ជាមួយនឹងទាហាន ជនជាតិភាគតិចថៃ ( ទាហានម៉ន ) ដោយសារតែបញ្ហា ដីនៅក្នុងតំបន់ព្រំដែន ។

ប្រភពព័ត៌មាន ដដែលបានបន្តថា នៅមុនពេលកើត​ ហេតុគឺមានក្រុម ទាហានភូមា មួយក្រុម ( ទាហាន BGF )ដែលមានគ្នា ១៥ នាក់ បានធ្វើដំណើរ មកកាន់តំបន់ខ្សែ បន្ទាត់ព្រំដែន ដើម្បីចូលទៅ ត្រួតពិនិត្យចំណុច បានបរជប៉ុន ប៉ុន្តែជាចៃដន្យតំបន់នេះ គឺជាតំបន់ដែល គ្រប់គ្រងដោយ ទាហានម៉ន ទើបក្រុមទាហានម៉ន មិនអនុញ្ញាតអោយ ចូលជាដាច់ខាត ។

ភ្លាមៗនោះដែរ បញ្ហាប្រឈមក៏ មានការតានតឹងឡើង ព្រមទាំងមានការផ្ទុះ អាវុធដាក់គ្នាតែម្តង បង្កអោយមានស្ថានការណ៍ យ៉ាងក្តៅគគុកនៅលើ ខ្សែបន្ទាត់ព្រំដែន ថៃ ភូមា ដោយគេមិនទាន់ដឹងថា ភាគីម្ខាងៗមានស្លាប់ និងរបួស សរុបប៉ុន្មាន នាក់នោះទេ ។

ដោយឡែកនៅក្នុង តំបន់បានបរជប៉ុន ទាំងកងទ័ព ព្រំដែនក៏ដូច ជាតម្រួត នៃអធិការស្រុក សាំងខ្លាក់បុរី និងតម្រួត ព្រំដែនលេខ ១៣៤ ពិសេសគឺអាជ្ញាធរ បានជម្លៀសប្រជាពលរដ្ឋ សរុបប្រមាណ ជាង ៣០០ នាក់ ចេញពី តំបន់ប្រឈម ទៅកាន់ទីអារាម ចម្ការកៅស៊ូនានា និងតំបន់ បានណាំកើក ដែលតំបន់ទាំង នេះស្ថិតនៅជាប់ នឹងដងផ្លូវ ( ចេតីយ៍ ៣ អង្គ-សាំងខ្លាក់បុរី) ដែលអាចមានសុវត្ថិភាព ជាបណ្តោះអាសន្ន រង់ចាំសភាពការណ៍ ស្ងប់ស្ងាត់សិន ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *