ថ្នាំញៀនប្រភេទយ៉ាម៉ា ជិត៣លានគ្រាប់ត្រូវ បានតម្រួតថៃបង្ក្រាប នៅខេត្តឡាំប៉ាង ប្រទេសថៃ

(ប្រទេសថៃ) ៖ ថ្នាំញៀនប្រមាណជិត ៣លានគ្រាប់ដែលកំពុង លោតឆ័ត្រទៅកាន់ភាគ ខាងត្បូងនៃប្រទេសថៃ ត្រូវបានកម្លាំងតម្រួត ដែលឈរជើងប្រចាំ ព្រំប្រទល់ខេត្តឡាំប៉ាង បង្ក្រាបបានខណៈដែល មានការសង្ស័យ ព្រោះពេលត្រួតពិនិត្យគឺ អ្នកបើកបរវ័យក្មេងហាក់ មានការភិតភ័យស្លន់ស្លោ។

យោងតាមការផ្សាយ របស់កាសែតក្នុងស្រុក របស់ប្រទេសថៃបាន និយាយថាកិច្ចប្រតិបត្តិការ របស់សមត្ថកិច្ចក្នុង ការបង្ក្រាបថ្នាំញៀន ដ៏ច្រើនសន្ធឹកសន្ធាប់ នេះគឺបានធ្វើឡើងកាល ពីវេលាម៉ោង១០ព្រឹក ថ្ងៃទី ២៦ខែវិច្ឆិកា ឆ្នាំ ២០១៩លើកំណាត់ ផ្លូវ(ចែហ៊ុ-វ៉ាំងនឿ) ដែលជចំណុច ឈរជើងរបស់សមត្ថកិច្ច ស្ថិតក្នុងស្រុក ចែហ៊ុខេត្ត ឡាំប៉ាងប្រទេសថៃ។

កាសែតដដែលបាន បន្តថានៅមុនដំបូងគឺ មានរថយន្តមួយគ្រឿង ម៉ាកហ៊ីណូព៌ណស កង់១០  ប្រភេទរថយន្ត ដឹកទំនិញពាក់ ស្លាកលេខណា ខនប៉ាធុំ ៧២-៤០៣៧ បានធ្វើដំណើរ បម្រុងឆ្លងកាត់ប៉ុស្តិ៍ត្រួត ពិនិត្យរបស់ សមត្ថកិច្ចឆ្ពោះ ទៅភាគខាងត្បូង នៃប្រទេសថៃ ។

ភ្លាមៗនោះដែរសមត្ថ កិច្ចក៏បានឃាត់ ដើម្បីសុំត្រួតពិនិត្យ ប៉ុន្តែអ្នកបើកបរដ៏ក្មេងខ្ចី ហាក់ដូចជាមានការ តក់ស្លុតនិងមាន ទឹកមុខភិតភ័យជា ខ្លាំងដោយមានការ សង្ស័យសមត្ថកិច្ចក៏ បានឡើងទៅលើទ្រុង រថយន្តដើម្បី បើកតង់ពិនិត្យ ព្រោះតង់ ដែលគ្របនោះមាន លក្ខណៈយ៉ាងត្រឹមត្រូវ ជាទីបំផុត ។

អ្នកបើកបរមាន ឈ្មោះ ប៉នម៉េត រួយស៊ូងនើន ភេទប្រុស អាយុ ២៥ឆ្នាំជាអ្នករស់នៅ ខេត្តណាខន រ៉ាតស៊ីម៉ានៅក្នុងការ ត្រួតពិនិត្យសមត្ថកិច្ច បានរកឃើញថ្នាំញៀនប្រភេទ យ៉ាម៉ាចំនួន ២ ៨០០ ០០០ គ្រាប់ដែល គេច្រកនៅក្នុងការ៉ុង ជីនិងក្នុងបាឡូ ។

ទីបំផុតនៅចំពោះមុខ សមត្ថកិច្ចជនសង្ស័យ ដែលជាអ្នកបើកបរ បានសារភាពថាថ្នាំញៀន ទាំងនេះគឺរូបគរគ្រាន់ តែជាអ្នកស៊ី ឈ្នួលដឹកអោយគេ តែប៉ុណ្ណោះដោយគេ អោយដឹកយក ទៅអោយម៉ូយ នៅភាគខាងត្បូង នៃប្រទេសថៃដែល ជាខេត្តជាប់ខ្សែ បន្ទាប់ព្រំដែនភូមា ។

បច្ចុប្បន្នថ្នាំញៀនទាំង អស់នេះត្រូវបាន ប្រគល់ទៅអោយ អាជ្ញាធរជាតិ  ឯមុខសញ្ញា សង្ស័យត្រូវបាន បញ្ជូនទៅកាន់ តុលាការហើយ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *