(ខេត្តបាត់ដំបង)៖ នៅព្រឹកថ្ងៃទី២០ខែ កក្កដាឆ្នាំ២០១៩ នេះឯកឧត្តមនាយឧត្តម សេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរ បាលជាតិបានអញ្ជើញ មកបំពេញភារៈកិច្ច ក្នុងខេត្តបាត់ដំបងនិង បានអញ្ជើញចុះ ពិនិត្យមើលអាគារ ស្នាក់នៅនិងអាគារមន្ទីពេទ្យ ដែលកំពុងសាងសង់ នៅក្នុងបរិវេណ ស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបងព្រម ទាំងបានចុះពិនិត្យ លើកម្លាំងនគរបាល ដែលកំពុងហ្វឹកហាត់។
នៅក្នុងដំណើរទស្សនៈ កិច្ចរបស់ឯកឧត្តមនាយ ឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិក៏បាន អញ្ជើញទៅសួរសុខ ទុក្ខដល់កងកម្លាំង នគរបាលជាតិដែល ឈរជើងនៅក្នុង ទឹកដីខេត្តបាត់ដំបង ក្នុងនោះឯកឧត្តមនាយ ឧត្តមសេនីយ៍សន្តិបណ្ឌិត ក៏បានប្រគល់អំណោយ ដ៏ថ្លៃថ្លារបស់ឯកឧរត្តម ជូនដល់ស្នងការរដ្ឋាន នគរបាលខេត្តបាត់ដំបង រួមមានថវិការចំនួន ៤លានរៀលរួមមាន អង្ករចំនួន៨តោនមីចំនួន ៨កេះធំនិងត្រីខកំប៉ុងចំ នួន៨កេះធំផងដែរ។
ក្នុងនាមកងកម្លាំងនគរ បាលជាតិនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ឯកឧត្តឧត្តមសេនីយ៍ទោ អ៊ុច សាខន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង បានថ្លែងអំណរអគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តដ៏ថ្លៃថ្លា របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរ បាលជាតិ ដែលឯកឧត្តម បានឆ្លៀតឱកាសដ៏ មមាញឹក អញ្ជើញសួរសុខទុក្ខ និងបានពិនិត្យមើលដោយ ផ្ទាល់នូវសកម្មភាពការ ងាររបស់កងកម្លាំង នគរបាលជាតិចំណុះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
ក្នុងនោះផងដែរឯកឧត្តម ស្នងការដំណាងកងកម្លាំង នគរបាលទាំងអស់ចំណុះ ស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបងទាំងមូល ក៏ដូចក្នុងនាមជា ថ្នាក់ដឹកនាំស្នងការ នៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង សូមគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាល ជាតិ សូមឯកឧត្តម បានទទួលនូវសុខភាព ល្អបរិបូរណ៍ និងសូមដំណើរនិវត្តន៍ របស់ឯកឧត្តម និងគណៈប្រតិភូ ដែលអញ្ជើញមក បំពេញភារកិច្ចនៅក្នុង ខេត្តបាត់ដំបង សូមប្រកបដោយ សុវត្ថិភាពបំផុត ៕ ដោយលោកមុតចន្ត្រា