ជនបង្ករបើករថយន្ត បុកមន្ត្រីនគរបាល ត្រូវបានតុលាការ ឃុំខ្លួនបណ្តោះអាសន្ន

(ខេត្តកណ្តាល)៖ នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០១៩ ការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោក  បានបញ្ជូនខ្លួនអ្នក បើកបររថយន្ត ជាជនបង្ករម្នាក់មាន ឈ្មោះ ចំណាន សំណាង ភេទប្រុស អាយុ៣៣ឆ្នាំ ដែលបានបើក បររថយន្តម៉ាកTOYOTA TACOMA ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ2S-3669  ដែលបុកលោក អនុសេនីយ៍ឯក ទូច សៅហេង មន្ត្រីនគរបាលចរាចរណ៍ (កំពុងបញ្ជារចរាចរណ៍ ការពារក្បួន ថ្នាក់ដឹកនាំឆ្លងកាត់) ទៅកាន់អយ្យការ អមសាលាដំបូង ខេត្តកណ្តាល។

ត្រូវបានលោក ហួត ហ៊ាង ចៅក្រមស៊ើបសួរ សម្រេចឲ្យឃុំខ្លួនបណ្តោះ អាសន្ននៅពន្ធនាគារ ខេត្តកណ្តាលពីបទ បើកបរដោយធ្វេស ប្រហែសខ្ជីខ្ជាមិន ប្រុងប្រយ័ត្នមិនគោរព កាតព្វកិច្ច បណ្តាលឲ្យមាន របួសដល់អ្នកដទៃ តាមមាត្រា៨៣នៃច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក។

បច្ចុប្បន្នអ្នក បើកបរឈ្មោះ ចំណាន សំណាង ត្រូវបានកម្លាំងការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក បញ្ជូនដល់ក្នុង ពន្ធនាគារ ខេត្តកណ្តាល រួចហើយ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *