កម្លាំងនគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្តដឹក នាំដោយ លោកបាប សុ ឫទ្ធិ ចុះបង្រ្កាបរថយន្តក្រុង១គ្រឿង លួចដឹកគ្រឿង ក្នុងជ្រូកចំរុះជាង ១,០០០គីឡូក្រាម

(ខេត្តបន្ទាយមានជ័យ)៖ កម្លាំងនគរបាលប្រឆាំង បទល្មើសសេដ្ឋ កិច្ចខេត្តបន្ទាយមានជ័យ ១ក្រុមដឹកនាំដោយ លោកចាបសុផាឬទ្ធិ ស្នងការរងខេត្ត ទទួលបន្ទុកបទល្មើ សេដ្ឋកិច្ចចុះបង្រ្កាប បានរថយន្តក្រុង១ គ្រឿងេដ្ឋកិច្ចចុះបង្រ្កាប បានរថយន្តក្រុង១គ្រឿង របស់ក្រុមហ៊ុនឫទ្ធិមុនី ពាក់ស្លាកលេខ បាត់ ដំបង៣A០២៤៤ លួចដឹកគ្រឿង ក្នុងជ្រូកចំរុះជាង ១,០០០គីឡូក្រាម បាប់បាននៅវេលា ម៉ោង១រសៀល ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុច បេនឡានចាស់ ក្រុងសិរីសោភ័ណ ស្ថិតក្នុងភូមិ ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយបានបញ្ជូន មកស្នងការដើម្បី សាកសួរបន្ត។

លោកចាប សុផាឬទ្ធិ បានប្រាប់អ្នកយក ព័ត៍មានឲ្យដឹងថា ជនសង្ស័យលួចដឹក គ្រឿងក្នុងជ្រូកចំរុះ នោះមានឈ្មោះ សូត្រ សុគន្ធ ប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោប៉ែត ខេត្តបន្ទាយមានជ័យ។

លោកចាប សុផាឬទ្ធិបានបញ្ជាក់ឲ្យ ដឹងទៀតថាក្រោយពី ឃាត់រថយន្តនោះបាន ហើយលុះនៅព្រឹក ថ្ងៃទី១ ខែ ធ្នូ ឆ្នាំ២០១៩ នេះកំលាំងនគរបាល ជំនាញបានឆែកឆេ ក្នុងរថយន្តបាន រកឃើញគ្រឿង ក្នុងជ្រូក ចំរុះមានចំនួន១៦កេះ មានគ្រឿងក្នុង ក្រពះ អណ្តាត ត្រចៀក ពោះធំ ពោះវៀនធំ ឆ្អឹងជំនី បេះដូង ក្រលៀន សរុប១,០៩៤គីឡូក្រាម គ្រឿងក្នុងជ្រូក ចំរុះទាំងអស់នេះជន សង្ស័យបានលួចទិញ ពីជនជាតិថៃម្នា ក់ពីផ្សាររុងគ្លឿហើយ ដឹកតានរថយន្តយក ទៅលក់នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ  ហើយគ្រឿងក្នុង ជ្រូកទាំងអស់ នេះគ្មានសំបុត្រ អនុញ្ញាត្តិចេញពីមន្ត្រី ជំនាញនោះទេ ទិញក្នុង១គីឡូ ក្រាមតំលៃ៣០បាត ក្នុងការជួញដូរគ្រឿង ក្នុងជ្រូកនេះមានរយះ ពេល២ខែមកហើយ។

លោកចាប សុផាឬទ្ធិ បានបញ្ជាក់ឲ្យដឹង ទៀតថាក្រោយពី កំលាំងជំនាញធ្វើ ការត្រួតពិនិត្យរួចរាល់ហើយ គ្រឿងក្នុងជ្រូកទាំង អស់ត្រូវបានកំលាំង ជំនាញដឹកយកទៅ ដុតកំទេចចោល ចំណែករថយន្តក្រុង និងជនសង្ស័យលួច ដឹកគ្រឿងក្នុងជ្រូក ដោយគ្មានកាអនុញ្ញាតិ នោះកំលាំងជំនាញបាន ជញ្ជូនទៅតុលាការ ដើម្បីតាត់ការ ទៅតាមនិតិវិធិច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *