លោកស៊ី សួន អតីតអភិបាល ស្រុកសៀមប៉ាងត្រូវ បានប្រកាសចូលកាន់ មុខតំណែងអភិបាលរង នៃគណៈអភិបាល ខេត្តស្ទឹងត្រែង!

(ខេត្តស្ទឹងត្រែង)៖ នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំ សាលាខេត្តស្ទឹងត្រែង មានរៀបចំពិធីប្រកាស ចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាល ខេត្តស្ទឹងត្រែង ចំនួន១រូបក្រោមអធិបតីភាព ឯកឧត្តម លេង វី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងមាន ការចូលរួមពី ឯកឧត្តម  រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ុម សារឿន អភិបាល ខេត្តនៃគណៈអភិបាលខេត្ត និង មន្ទីរ អង្គភាព ជុំវិញខេត្ត កងកម្លាំង អភិបាលក្រុង ស្រុក ព្រមទាំងលោកមេឃុំ ចៅសង្កាត់ជាច្រើនរូប ។

នៅក្នុងកម្មវិធី នោះឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈ អភិបាលខេត្តស្ទឹងត្រែង បានឡើងមានមតិស្វាគមន៏ ជូនអង្គពិធីបន្ទាប់មក លោក ស៊ី សួន អភិបាលរង នៃគណៈអភិបាល ខេត្តដែលទើបបាន តែងតាំងថ្មីបាន ឡើងប្តេជ្ញាចិត្ត ក្រោយរាជរដ្ឋាភិបាល ផ្តល់សេចក្តីទុកចិត្តតែង តាំងជាអភិបាល រងខេត្តស្ទឹងត្រែង លោកនឹងខិតខំធ្វើ ការងារបំរើការងារទាំង ក្នុងរដ្ឋបាលខេត្តនិង ប្រជាពលរដ្ឋឲ្យបានល្អ ប្រសើរបន្ថែមទៀត ព្រមទាំងពង្រឹង សាមគ្គីភាពផ្ទៃក្នុង គោរពរដ្ឋធម្មនុញ លិខិតបទដ្ឋាន គតិយុទ្ធនានា   យកប្រយោជនជាតិជាធំ ចូលរួមថែរក្សាការពារ អធិបតេយ្យភាព បូរណភាពទឹកដី ការពារសន្តិភាព  ស្ថេរភាពនយោបាយ សណ្តាបើធ្នាប់ សាធារណៈ និងយកចិត្ត ទុកដាក់អនុវត្តនូវកម្ម វិធីនយោបាយយុទ្ធ សាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល កម្ពុជាឲ្យបានខ្ជប់ខ្ចួន។

ឯកឧត្តម លេង វី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ដើម្បីបំពេញជួរថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងយោងតាមការ ចាំបាច់របស់រដ្ឋបាលខេត្ត ក្រសួងមហាផ្ទៃបាន ផ្តល់សេចក្តីទុកចិត្ត តែងតាំងលោក ស៊ី សួន អតីតៈអភិបាលស្រុក សៀមប៉ាង ឲ្យទទួលមុខតំណែង ជាអភិបាលរងខេត្ត នៃគណៈអភិបាល ខេត្តស្ទឹងត្រែង។

ឯកឧត្តម លេង វី បន្តថាការតែងតាំងនេះ ក៏យោងទៅតាម សមត្ថភាពការងារ និងមានបទពិសោធន៍យ៉ាងច្រើនក្នុង ការបំពេញការងារ នៅមូលដ្ឋាន ពិសេសលោក ស៊ី សួន ធ្លាប់ជាអភិបាល ស្រុកសៀមប៉ាងមុននិងទទួល តំណែងការងារថ្មី ជាអភិបាលរងខេត្ត។

ឯកឧត្តម រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃបាន ណែនាំដល់អភិបាល រងខេត្តថ្មី ត្រូវខិតខំប្រឹងប្រែង អនុវត្តតួនាទីភារកិច្ច របស់ខ្លួនតាមរយៈចំណេះ ដឹងសមត្ថភាពនិងបទ ពិសោធន៍ការងារ របស់ខ្លួន ពិសេសអនុវត្តឲ្យបានត្រឹម ត្រូវនិងខ្ជប់ខ្ជួនតាម ការប្តេជ្ញាចិត្ត។

មិនតែប៉ុណ្ណោះ អភិបាលរងខេត្ត ថ្មីត្រូវបន្តចូលរួម ដឹកនាំគាំទ្រ អភិវឌ្ឍន៍រដ្ឋបាល ខេត្តស្ទឹងត្រែង ឲ្យកាន់តែមាន ភាពរីកចំរើន និងទទួលបាន សមិទ្ធិផលថ្មីៗ បន្ថែមទៀត ព្រមទាំងចូលរួម ក្នុងការការពារសុខសន្តិភាព ដែលយើងទទួលបាន ដោយកម្រនិងលំបាក ដែលមាននៅពេលបច្ចុប្បន្ន។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រិតលេខ ១២១៥ អនក្រ.តត ស្តីពីការតែងតាំង មន្ត្រីរាជការ ដោយសម្រេច តែងតាំងលោក ស៊ី សួន មានឋានន្តរ ស័ក្កិឧត្តមមន្ត្រី ថ្នាក់លេខ៤ ឲ្យចូលកាន់ មុខតំណែងជា អភិបាលរង នៃគណៈអភិបាល ខេត្តស្ទឹងត្រែង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *