លោក ជាវ តាយ ដឹកនាំកិច្ចប្រជុំគណៈ អភិបាលខេត្តកំពតប្រចាំ ខែវិច្ឆិកាឆ្នាំ២០១៩

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំគណៈ អភិបាលខេត្តប្រចាំ ខែវិច្ឆិកា ឆ្នាំ២០១៩។

កិច្ចប្រជុំនេះ បានប្រព្រឹត្តឡើង ក្រោមអធិបតីភាព លោក ជាវ តាយ អភិបាលនៃ គណៈអភិបាលខេត្តកំពត និងមានការចូល រួមពីសំណាក់លោក អភិបាលរងខេត្ត កងកម្លាំងទាំងបីប្រភេទ ប្រធាន អនុប្រធាន មន្ទីរអង្គភាពទូទាំងខេត្ត លោកនាយករដ្ឋ បាលសាលាខេត្ត អភិបាលក្រុង ស្រុក និងមន្ត្រីចំណុះ នៃរដ្ឋបាលខេត្តទាំងមូល។

របៀបវារៈនៃកិច្ចប្រជុំ រួមមាន៖ ១. ពិនិត្យ ពិភាក្សាលើសេចក្តី ព្រាងរបាយការណ៍ ប្រចាំខែវិច្ឆិកា ឆ្នាំ២១៩ ស្តីពីការអនុវត្តការ ងាររបស់រដ្ឋបាលខេត្ត. ២. ពិនិត្យ ពិភាក្សាលើការបែង ចែកប្រាក់រង្វាន់លើក ទឹកចិត្តជូនមន្ត្រី រាជការសាលាខេត្ត ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៩. ៣. ពិនិត្យ ពិភាក្សាកែសម្រួល ព្រំប្រទល់រដ្ឋបាលក្រុងកំពត និងស្រុកទឹកឈូ. ៤. សេចក្តីរាយការណ៍ អំពីលទ្ធផលការធ្វើវេទិ កាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តឆ្នាំ ២០១៩ នៅតាមបណ្តាក្រុង ស្រុក។

ក្នុងឱកាសនោះលោក ជាវ តាយ អភិបាលខេត្តកំពត បានជំរុញដល់បណ្តា មន្ទីរអង្គភាព អាជ្ញាធរក្រុង ស្រុក ទាំងអស់ត្រូវខិត ខំបំពេញភារកិច្ចតាម តួនាទីរបស់ខ្លួន ដើម្បីឆ្លើយតបតម្រូវ ការទាន់ពេលវេលា  សម្រាប់បម្រើសេវា ជូនបងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានឱ្យ កាន់តែមានប្រសិទ្ធភាព៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *