សម្ដេចតេជោ ហ៊ុន សែន ទទួលជួបជាមួយ ឯកអគ្គរដ្ឋទូតថ្មី នៃប្រទេសស៊ុយអ៊ែត

(ភ្នំពេញ)៖ បន្ទាប់ពីបានទទួលជួបជាមួយ ឯកអគ្គរដ្ឋទូត ឥស្លាមប៉ាគីស្ថាន ដែលចប់អាណត្តិ ហើយនោះ សម្ដេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអនុញ្ញាត ឲ្យឯកឧត្តម Bjorn Haggmark ឯកអគ្គរដ្ឋទូតថ្មី នៃប្រទេស ស៊ុយអ៊ែត ចូលជួបសំដែង ការគួរសម។

នៅក្នុងជំនួបនោះ ឯកឧត្តម Bjorn Haggmark បានជម្រាបជូន  សម្ដេចតេជោថា ឯកឧត្តមពិត ជាមានកិត្តិយសណាស់ ដែលបានមកបំពេញ បេសកកម្ម ជា  ឯកអគ្គរដ្ឋទូត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបាន មានប្រសាសន៍ថា ឯកឧត្តម បានស្វែងយល់អំពី សោកនាដកម្មរបស់ កម្ពុជាកន្លងមក  ដែលសោកនាដកម្ម ទាំងនោះគួរគប្បីណា ទប់ស្កាត់កុំឲ្យមាន ការវិលត្រឡប់មកវិញ។

ក្នុងន័យនេះឯកឧត្តម បានមានប្រសាសន៍ថា ប្រទេសស៊ុយអែត បានចូលរួមចំណែក យ៉ាងសកម្មក្នុង ការជួយដល់តុលាការ កាត់ទោសមេដឹកនាំ កំពូលរបស់ខ្មែរក្រហម កន្លងមក ហើយឯកឧត្តម ក៏បានមានប្រសាសន៍ដែរថា កន្លងមកស៊ុយអ៊ែត ក៏បានផ្ដល់ជំនួយមក កម្ពុជាយើងជាដំបូង តាមរយៈជំនួយមនុស្ស ធម៌ហើយនៅពេលនេះ ទៀតក៏កំពុងតែរួម ចំណែកជួយដល់ កម្ពុជានៅក្នុងការ អភិវឌ្ឍកម្ពុជាផងដែរ។

ក្នុងន័យនេះ  ឯកឧត្តម បានមានប្រសាសន៍ថា តាមរយៈអ្វីដែលបានធ្វើ កន្លងមកនេះ បេសកកម្មកាទូតរបស់  ឯកឧត្តមមកកាន់កម្ពុជា ឯកឧត្តមនឹងមិនចំណាយ ពេលទៅលើអ្វីផ្សេងទៀតទេ ក្រៅពីការជំរុញទំនាក់ទំនងដែលមានស្រាប់ និងពង្រីកទំនាក់ ទំនងដែលមាន ជាពិសេសពង្រីក ទំនាក់ទំនងទៅលើ បញ្ហាសកល ដូចជាបញ្ហាប្រែប្រួល អាកាសធាតុ ក៏ដូចជាបញ្ហាសកល ភាវូបនីយកម្មផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ  បានសំដែងនូវការ ស្វាគមន៍ និងអបអរសាទរ ជូនចំពោះ  ឯកឧត្តម Bjorn Haggmark ដែលត្រូវបានតែងតាំងជា  ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថ ភាពនៅព្រះ រាជាណាចក្រកម្ពុជា។

សម្ដេចបានថ្លែងអំណរ គុណជូនដល់ប្រជាជន រដ្ឋាភិបាលស៊ុយអ៊ែត ដែលកន្លងមកតែងតែ ជួយដល់កម្ពុជា ទាំងផ្នែកមនុស្ស ធម៌ទាំងការអភិវឌ្ឍន៍ ។

សម្ដេចតេជោ  បានលើកឡើងថាជា ការពិតកម្ពុជាទទួលរកនូ វសោកនាដកម្មអតីតកាល ហើយប្រទេស ស៊ុយអ៊ែតជាប្រទេសមួយ ដែលមិនទទួលអតីតខ្មែរ ក្រហមអង្គុយនៅកៅអី អង្គការសហប្រជាជាតិ  ហើយលើសពីនោះ ទៀតក៏បានអនុញ្ញាត ឲ្យកម្ពុជាបើកការិយា ល័យព័ត៌មាននៅទីក្រុង ស្តុកហូម  ហើយចាប់ ពីពេលនោះមកប្រទេស ស៊ុយអ៊ែតជាប្រទេសមួយ ដែលចាប់ផ្ដើមផ្ដល់នូវ ជំនួយមនុស្សធម៌ ដល់កម្ពុជា ។

សម្ដេចតេជោ ក៏បានថ្លែងអំណរគុណផងដែរ  ជូនចំពោះជំនួយរបស់ ប្រទេសស៊ុយអ៊ែត និងរដ្ឋាភិបាលស៊ុយអ៊ែត ក្នុងការកាត់ទោស មេដឹកនាំកំពូលរបស់ ខ្មែរក្រហម គឺជាការជួយដល់ កម្ពុជាក្នុងការស្វែងរក សច្ចធម៌ពិតរបស់កម្ពុជា ហើយកន្លងមកនេះ ក៏បានបន្តជួយដល់កម្ពុជា យើងលើវិស័យអភិវឌ្ឍដែរ។

សម្ដេចតេជោ បានមានប្រសាសន៍ផងដែរថា ក្រៅពីកិច្ចសហប្រតិបត្តិការ និងជំនួយលើឆាកអន្តរជាតិដូចជាបញ្ហា ប្រែប្រួលអាកាសធាតុ ក៏ដូចជាបញ្ហា សាកលភាវូបនីយកម្ម។

សម្ដេចតេជោ  បានស្នើឲ្យ  ឯកឧត្តម ពិនិត្យពិចារណាស្វែង រកជាមួយភាគីកម្ពុជា លើវិស័យដទៃទៀត  ដែលយើងអាច សហការនេះបាន ។

ឆ្លៀតឱកាសនេះ   សម្ដេចតេជោ  ហ៊ុន  សែន  ក៏បានជម្រាបជូន ឯកឧត្តម Bjorn Haggmark អំពីអាទិភាពរបស់ រាជាណាចក្រកម្ពុជា នោះគឺកត្តាសុខសន្តិភាព និងស្ថិរភាព ដែលជា កត្តាសំខាន់សម្រាប់ ជំរុញការអភិវឌ្ឍរបស់កម្ពុជា ហើយក៏បានជម្រាប ជូនផងដែរ នូវមហិច្ឆតារបស់កម្ពុជា នោះគឺកែប្រែប្រទេស កម្ពុជាយើងពីប្រទេស ដែលមានប្រាក់ចំណូល មធ្យមកម្រិតទាប ទៅជាប្រទេស ចំណូលមធ្យម កម្រិតខ្ពស់នៅ ឆ្នាំ២០៣០ខាងមុខ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *