កិច្ចប្រជុំគណៈកម្មការជាតិ ត្រួតពិនិត្យការងារ រៀបចំពិធីបុណ្យ សមុទ្រលើកទី៨

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ០៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំ ក្រុមប្រឹក្សា រដ្ឋបាលខេត្តកំពត មានបើកកិច្ច ប្រជុំគណៈកម្មការជាតិ រៀបចំពិធីបុណ្យ សមុទ្រលើកទី៨ ជុំទី២នៅខេត្តកំពត។

កិច្ចប្រជុំនេះ ស្ថិតក្រោមអធិបតី ភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួង ទេសចរណ៍ និងជាប្រធាន គណៈកម្មការអន្តរក្រសួង និងមានការ អញ្ជើញចូលរួមពី សំណាក់លោក ជាវ តាយ អភិបាលនៃគណៈអភិបាល ខេត្តកំពត លោក លោកស្រីប្រធាន អនុប្រធាន និងតំណាងរបស់ អនុគណៈកម្មការអន្តរក្រសួង ព្រមទាំងលោក លោកស្រីប្រតិភូអន្តរក្រសួង និងមន្ត្រីពាក់ព័ន្ធ ទាំងអស់ផងដែរ។

ក្នុងពិធីបុណ្យសមុទ្រ នៅខេត្តកំពត នឹងប្រព្រឹត្តិ ទៅនៅទី២០ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ មានការចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិ ដោយក្នុងពិធីនេះ មានរៀបចំជាលក្ខណៈខ្នាតអន្តរជាតិ មានការសំដែងសិល្បៈពីសិល្បៈករប្រាំប្រទេស ចិន ឥណ្ឌា ថៃ ឡាវ និងវៀតណាម និងមានរៀប ចំស្តង់ពិពរណ៍ចំនួន ៣៧០ស្តង់ សម្រាប់ផលិតជាតិ និងអន្តរជាតិ។

ក្រោយពីស្តាប់របាយការណ៍ លទ្ធផលការងារដែល បានអនុវត្ត និងត្រៀមធ្វើសកម្មភាព របស់អនុគណៈ កម្មការអន្តរក្រសួង នីមួយៗ លោក ប្រធានគណៈកម្មការ បានកោតសរ សើរចំពោះអនុគណៈ កម្មការទាំងអស់ដែល បានខិតខំបំពេញតាម គម្រោងផែនការរៀងៗខ្លួន ហើយសូមបន្តអនុវត្ត ការងារដែលនៅ សេសសល់ទាំងអស់ ឱ្យស្របតាមផែនការ រួមដែលបានគ្រោងទុក។

នាឱកាសបន្ទាប់ពីបញ្ចប់ កិច្ចប្រជុំនោះដែរ លោក ជាវ តាយ អភិបាលនៃគណៈ អភិបាលខេត្តកំពត បានបន្តទទួលអញ្ជើញ ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានគណៈ កម្មការអន្តរក្រសួង និងគណៈប្រតិភូចុះ ពិនិត្យផ្ទាល់នៅទីតាំងសំខាន់ៗ សម្រាប់រៀបចំពិធីស្វាគមន៍ បុណ្យសមុទ្រលើកទី៨ជុំ ទី២របស់ខេត្តកំពតផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *