(ខេត្តបន្ទាយមានជ័យ)៖ មានករណីគ្រោះថ្នាក់ចរណ៍ មួយបានកើតឡើងរវាង រថយន្តបើកឡើងជែង នឹងរថយន្តមួយ ទៀតជ្រុលចង្កូត ទៅបុកម៉ូតូពេញទំហឹង ធ្លាក់ស្នាមភ្លោះបណ្តាល ឲ្យអ្នកបើកម៉ូតូស្លាប់នៅ និងកន្លែងនៅវេលា ម៉ោង១១យប់ នៅថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ២០១៩ នៅត្រង់ចំណុច ចន្លោះបង្គោលខ្សែភ្លើង លេខ.0584-0586 បណ្តោយផ្លូវជាតិលេខ៦ ស្ថិត នៅភូមិភ្នំលៀបខាងកើត ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចបានប្រាប់ អ្នកយកព័ត៍មានឲ្យ ដឹងថាមុនពេលកើតហេតុ នោះមានរថយន្ត មួយគ្រឿងម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ២.X១៤១៨ .អ្នកបើកមិនស្គាល់ អត្តសញ្ញាណ បើកពីលិច ទៅកើតក្នុងល្បឿន លើនក្នុងស្ថានភាព ងងិតមើលផ្លូវមិន ឃើញលុះបើកមក ដល់ចំណុចកើតហេតុ ស្រាប់បើកឡើង ជែងនឹងរថយន្ត មួយទៀតដែលកំពុង បើកនៅខាងមុខបណ្តាល ឲ្យជ្រុលចង្កូតមកខាងឆ្វេងដៃ ទៅបុកនឹងម៉ូតូ មួយគ្រឿងម៉ាក ហុងដាឌ្រីមc១២៥ពណ៍ខ្មៅ ពាក់ស្លាកលេខបន្ទាយ មានជ័យ១G៤៨២៩ អ្នកបើកមានឈ្មោះថា យ៉ត ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិត្នោត ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បើកពីកើត ទៅលិច ក្នុងទិសដៅផ្ទុយ គ្នាពេញទំហឹង បណ្តាលឲ្យទាំងរថយន្ត និងម៉ូតូធ្លាក់ ចូលស្នាមភ្លោះ អ្នកបើកម៉ូតូស្លាប់ នៅលើថ្នល់ជាតិចំណែក អ្នកបើករថយន្តគេចខ្លួនបាត់។
ក្រោយពេលកើត ហេតុហើយសមត្ថកិច្ច បានចុះមកដល់កន្លែង កើតហេតុហើយបានធ្វើ កំណត់ហេតុបានប្រគល់សព ទៅឲ្យក្រុមគ្រួសារយក ទៅធ្វើបុណ្យតាម ប្រពៃណីចំណែក រថយន្ត និងម៉ូតូនគរបាល ចរាចរណ៍យកទៅ រក្សាទុកនៅអធិការ ស្រុកព្រះនេត្រព្រះ ដើម្បីដោះស្រាយនៅ ពេលក្រោយ៕