លោកអ៊ុំរាត្រីចូលរួម ប្រយុទ្ធប្រឆាំងនិង មេរោគអេដស៍ ក្នុងទិវាពិភពលោក ១ ឆ្នូ ឆ្នាំ២០១៩ នៅខេត្តបន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ)៖ ក្នុងទិវាប្រយុទ្ធប្រឆាំងនៃ ការរីករាលដាលមេរោគ អេដស៍ក្នុងទិវាពិភព លោក ១ ឆ្នូ ឆ្នាំ២០១៩នោះ លោកវេជ្ជបណ្ឌិត កែវសុភ័ត្រា ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យបាន មានប្រសាសន៍ថា ទាំងអស់គ្នាត្រូវចូល រួមដាច់ខាតក្នុងការ ទប់ស្កាត់ការរីករាល ដាលមេរោគអេដស៍  និងជម្ងឺអេដស៍ក្នុង ឪកាសទិវាពិភពលោក ប្រយុទ្ធប្រឆាំងជម្ងឺអេដស៍ ១ ឆ្នូ ឆ្នាំ ២០១៩ នៅល្ងាច ថ្ងៃទី៦ ខែ ធ្នូ ឆ្នាំ ២០១៩ នៅសាលប្រជុំសាលាខេត្ត ដែលមានការចូលរួម លោកអ៊ុរាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកអោមចន្ថា អភិបាលរងខេត្ត ប្រធានមន្ទីរ មន្ត្រីពាក់ព័ន្ធ សិស្សានុសិស្ស ជាង៣០០នាក់បានចូលរួម។

លោកកែវសុភ័ត្រា បានមានប្រសាសន៍ ថាបើតាមការប៉ាន់ ប្រមាណរបស់មន្ទីរ សុខាភិបាលខេត្តឲ្យដឹង ថាអ្នកផ្ទុកមេរោគ អេដស៍និងអ្នកជម្ងឺ អេដស៍ក្នុងខេត្តបន្ទាយ មានជ័យមានចំនួន ៤,៦៩២នាក់ ក្នុងឆ្នាំ២០១៩នេះ។

ជម្ងឺនេះកើតឡើង ដោយសារ ស្ត្រីបម្រើសេវាកំសាន្ត ក្រុមបំលែងភេទ ក្រុមបុរស ស្រឡាញ់បុរស និង ស្រ្តីស្រឡាញ់និងស្ត្រី។

កន្លងមកដោយមាន កិច្ចសហការគ្នាយ៉ាង សកម្មរវាងស្ថាប័នរដ្ឋ អង្ការជាតិ អន្តរជាតិ សា្ថប័នឯកជននានា មានយុទ្ធសាស្ត្របី យ៉ាងសំរាប់មានវិធាន ការការពារ ការព្យាបាល ថែទាំបន្តដល់អ្នក ផ្ទុកមេរោគអេដស៍ និងជម្ងឺអេដស៍ គ្រប់គ្រងបានល្អធ្វើឲ្យ ជម្ងឺនេះចុះថយយ៉ាងខ្លាំង ក្នុងខេត្តបន្ទាយមានជ័យនេះ។

ក្នុងនោះលោកអ៊ុំរាត្រី បានឡើងអានសារលិខិតរបស់ សម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាតក្រហម កម្ពុជាក្នុងឪកាសទិ វាពិភពលោក ប្រយុទ្ធប្រឆាំង និងជម្ងឺអេដស៍ ១ ឆ្នូ ឆ្នាំ២០១៩ ថាកន្លងមក សម្តេចបានឲ្យយុវជន ស្ម័គ្រចិត្តចុះពង្រឹង អំពីសកម្មភាពផ្យព្វ ផ្សាយអប់រំលើកកំពស់ ការយល់ដឹងពីបញ្ហា អេដស៍ដល់សហគមន៍ ជនបទនិងជួយឧបត្ថម្ភ គាំគាដល់អ្នកផ្ទុកមេរោគ អេដស៍អ្នកជម្ងឺអេដស៍យ៉ាងសកម្ម។

ក្នុងនោះសម្តេចបានបញ្ជាក់ ទៀតថាប្រជាពលរដ្ឋណា សង្ស័យថាខ្លួនប្រឈមនិង ការឆ្លងរោគអេដស៍ ប្រញាប់ទៅពិនិត្យ ឈាមនៅមណ្ឌលសុខ ភាពជាប្រញាប់ជាសវាង ការចម្លងដល់អ្នកដទៃ ចំពោះស្ត្រីមានផ្ទៃពោះ ត្រូវទៅពិនិត្យព្យាបាល ឲ្យបាលទៀងទាត់ ។

បងប្អូនប្រជាពល រដ្ឋត្រូវបន្តស្វែងយល់ពីការបង្ការ មេរោគអេដស៍និងការពារខ្លួន កុំឲ្យឆ្លងមេរោគអេដស៍ ឲ្យបានជាដាច់ខាត ពិសេសក្មួយៗយុវជន យុវនារីត្រូវប្រុងប្រយ័ត្ន និងចងចាំថាការពារគឺ ចាប់ផ្តើមពីខ្លួនអ្នកផ្ទាល់។

ក្នុងនោះសម្តេច សូមឲ្យអ្នកផ្ទុកមេរោគ អេដស៍ទាំងអស់កុំមាន ការខ្មាសអៀន និងរើសអើងខ្លួនឯង ហើយត្រូវប្រញាប់ រួសរាន់ទទួលប្រឹក្សានិង ការព្យាបាលឲ្យបាន ទាន់ពេលវេលា។

តាមរយៈសារលិខិតនេះ សម្តេចសង្ឃឹមថាបងប្អូន ជនរួមជាតិយល់កាន់តែ ច្បាស់អំពីមេរោគអេដស៍ដល់ សមាជិកគ្រួសារ បងប្អូន មិត្តភក្តិ និងសហគមន៍ ឲ្យកាន់តែទូលំទូលាយ ថែមទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *