កម្លាំងនគរបាលឃាត់ខ្លួន ជនសង្ស័យ៣នាក់មុខសញ្ញា ក្រុមចោឆកយ៉ាងសកម្ម ក្នុងស្រុកបាទី

(ខេត្តតាកែវ)៖ ក្មេងទំនើង៣នាក់ក្នុង ចំណោមបក្ខពួក៤នាក់ ត្រូវបានកម្លាំនគរបាលនៃ អធិការរដ្ឋាននគរបាល ស្រុកបាទីឃាត់ខ្លួន ពាក់ព័ន្ធករណីលួច មានស្ថានទម្ងន់ទោស (ឆក់កាបូប) ដែលប្រព្រឹត្តកាល ពីថ្ងៃទី០៧ខែធ្នូឆ្នាំ២០១៩ ស្ថិតក្នុងភូមិតាស៊ូឃុំ ត្រពាំសាបស្រុកបាទី ខេត្តតាកែវ។

សមត្ថកិច្ចបានប្រាប់អោយ ដឹងថាជនសង្ស័យមុខ សញ្ញាចោរលួចយ៉ាង សកម្មទី១ឈ្មោះ វ៉េង ផានុ ភេទប្រុសអាយុ១៩ឆ្នាំ រស់នៅភូមិពូនភ្នំឃុំ ត្រពាំសាបស្រុកបាទី ខេត្តតាកែវទី២ឈ្មោះ ផានផាលេខភេទ ប្រុសអាយុ១៧ឆ្នាំរ ស់នៅភូមិឃុំជា មួយគ្នាទី៣ឈ្មោះ ឌឹមឆៃភេទប្រុសអាយុ ២២ឆ្នាំរស់នៅភូមិ តាំឫស្សីឃុំពត់ស ស្រុកបាទីខេត្តតាកែ និងទី៤ឈ្មោះរិភារ័ត្ន កុំពុងរត់គេចខ្លួន។

សមត្ថកិច្ចបានអោយ ដឹងទៀតថាក្រោយពីឃាត់ ខ្លួនជនសង្ស័យខាងលើ កម្លាំងជំនាញដកហូត បានវត្ថុតាងរួម មានម៉ូតូចំនួន២គ្រឿង សំរាប់ជិៈធ្វើសកម្មភាព ទូរស័ព្ទដៃចំនួន២ គ្រឿងនិងសម្ភារៈប្រើ ប្រាស់មួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញ នៃអធិការរដ្ឋាននគរបាល ស្រុកបាទីកសាងសំណុំ រឿងដើម្បីបញ្ជូន ទៅតុលាកាចាត់ ការតាមនីតិវិធី និងស្រាវជ្រាវតាមចាប់ ខ្លួនជនសង្ស័យដែលរត់ គេចខ្លួនមកផ្តន្ទា ទោសតាមច្បាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *