ករណីគ្រោះ ថ្នាក់ចរាចរណ៍ រវាងរថយន្តបុក និងម៉ូតូបណ្តាលអោយ ស្ត្រីវ័យចំណាស់ម្នាក់ ស្លាប់យ៉ោង អាណោចអធ៌ម ក្នុងស្រុកសន្ទុក

(ខេត្តកំពង់ធំ)៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកនិងម៉ូតូ បណ្តាលអោយស្ត្រី វ័យចំណាស់១ នាក់បានស្លាប់ភ្លាមៗ នៅនិងកន្លែងហេតុការណ៍ ដ៏រន្ធុតនេះកើតឡើងកាល ពីព្រឹកថ្ងៃទី០៧ខែធ្នូរឆ្នាំ ២០១៩លើកំណាត់ ផ្លូវជាតិលេខ០៦ចន្លោះ គីឡូម៉ែត្រលេខ១៣៨ និង១៣៩ស្ថិតក្នុងភូមិ សំពុងឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។

សមត្ថកិច្ចបានប្រាប់អោយ ដឹងថាករណីគ្រោះថ្នាក់ ចរាចរខាងលើនេះ បង្ករឡើងដោយរថយន្ត ម៉ាកម៉ាសស្តារ ព៌ណខ្មៅពាក់ស្លាក់ លេខភ្នំពេញ ២AC៦៨១៨ បើកបរដោយឈ្មោះ ដួងដាវីភេទស្រី អាយុ៣៥ឆ្នាំមុខ របរជាបុគ្គលិក ក្រុមហ៊ុន internet MATមានទីលំនៅក្នុង ខណ្ឌពោធិសែន រាជធានីភ្នំពេញ បានបើកបរក្នុងទិស ដៅពីត្បូងទៅជើងមក ចំណុចកើតហេតុខាង លើបានបុកនិងម៉ូតូបណ្តាល អោយស្ត្រីម្នាក់ស្លាប់ ភ្លាមៗនៅនិងកន្លែង។

ចំណែកជនរង គ្រោះមានឈ្មោះ ប្លង់សេងលៀម ភេទស្រីអាយុ៥៣ឆ្នាំ មុខរបរកសិកររស់នៅ ភូមិសង់ឃ្លាំង ឃុំតាំក្រសាំស្រុក សន្ទុកខេត្តកំពង់ធំ បើកបរម៉ាកហុងដាឌ្រីម C១២៥ព៌ណខ្មៅពាក់ស្លាក់ លេខកំពង់ធំ១M៦៨៦៧ បើកបរក្នុងទិសដៅពីលិច ទៅកើតមកដល់ចំណុច កើតហេតុខាងលើ ត្រូវរថយន្តបង្ករបុក បណ្តាលអោយ ស្លាប់នៅនិងកន្លែង។

សមត្ថកិច្ចបាន អោយដឹងបន្តរទៀត ថាករណីគ្រោះថ្នាក់ចរាចរ ខាងនេះកម្លាំងជំនាញបាន ឃាត់ខ្លួនអ្នកបើក បររថយន្តបង្ករមកកាន់ អធិការរដ្ឋាននគរបាល ស្រុកសន្ទុកដើម្បី សាកសួរបន្តរ។

ក្រោយពីកើតហេតុ កម្លាំងនគរបាលចរាចរផ្លូវ គោកស្រុកសន្ទុកបានចុះ ពិនិត្យនិងធ្វើការវាស់វែង ព្រមទាំងនាំយក វត្ថុតាងមកកាន់អធិការ រដ្ឋាននគរបាលស្រុក សន្ទុកដើម្បីដោះស្រាយ នៅពេលក្រោយរឺឯ សាកសពក្រោយពីបាន ពិនិត្យរួចរាល់ហើយកម្លាំ ជំនាញប្រគល់អោយក្រុម គ្រួសារសាច់ញាតិដើម្បី យកទៅធ្វើបុណ្យ តាមប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *