បញ្ហាទឹកធ្វើស្រែជាបញ្ហា ចំបងយកមកពិភាគ្សា ក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត

(ខេត្តបន្ទាយមានជ័យ)៖លោកខេងស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត លោកអ៊ុរាត្រីអភិបាល ខេត្តបន្ទាយមានជ័យ ក្រុមប្រឹក្សាខេត្ត អភិបាលក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធជា ច្រើនទៀតបានថ្លែងពិភាគ្សា ក្នុងកិច្ចប្រជុំសាមញ្ញលើក ទី៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សា ខេត្តអំពីបញ្ហាទឹកធ្វើស្រែ ជាបញ្ហាចំបងនៅព្រឹក ថ្ងៃទី៩ ខែ ធ្នូ ឆ្នាំ២០១៩នៅសាលប្រជុំសាលាខេត្ត។

ក្នុងនោះពិភាគ្សាអំពីវីរៈ ៤ចំណុចយក មកពិភាគ្សា១ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងរបៀប វារ: នៃកិច្ច ប្រជុំសាមញ្ញលើកទី៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សា ខេត្ត២ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងរបៀបវារ: កំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញ លើកទី៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សា ខេត្ត៣ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាង កំណត់ហេតុ ប្រជុំវិសាមញ្ញលើកទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត៤ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាង របាយការណ៍ប្រចាំខែវិច្ឆិកា របស់រដ្ឋបាលខេត្ត។

ក្នុងកិច្ចប្រជុំនោះ ដែរលោកអ៊ុរាត្រីបានលើក យកបញ្ហាទឹកធ្វើស្រែជាបញ្ហា ចំបងយកមកពិភាគ្សា ក្នុងកិច្ចប្រជុំថាតាម ចរាចរណែនាំលេខ១១ ការចាត់វិធាន ការថែទឹកទុក ព្រោះខ្លាចឆ្នាំ២០២០ ប្រជាពលរដ្ឋ និង សត្វអាចនិងខ្វះទឹកប្រើបាស់។

កន្លងមកមិនបានប៉ុន្មាន ថ្ងៃផងស្រាប់ តែនៅព្រឹក ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩នេះ អ្នកភូមិ ក្រមល់ ចក ខ្ទុំជ្រុំ និងអ្នកភូមិពោធិពីដើម ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កំពុងខ្សត់ទឹកស្រោច ស្រព សង្រ្គោះ ស្រូវប្រាំង រាប់ពាន់ហិកតា ដែលជួបគ្រោះរាំងស្ងួត ហើយកំពុងដណ្តើម ទឹកស្ទឹងដ៏ស្តួចស្តើង បូមចូលប្រឡាយ មេដាក់ស្រែតែរៀងៗ ខ្លួនចង់កាប់ចាក់គ្នា។

លោកអ៊ុំរាត្រីបានបញ្ជាក់ ឲ្យដឹងទៀតថា យោងតាមការព្យាករក៏ ដូចជាស្ថានភាពជាក់ស្តែង បានបញ្ហាញយ៉ាងច្បាស់ថា ក្នុងឆ្នាំ២០១៩នេះប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេស ក្នុងតំបន់បានទទួល រងឥទ្ធិពលយ៉ាងធ្ងន់ ធ្ង ពីបាតុភូត អែលនីណូ ដោយបានបង្កឲ្យមាន កក្តាអវិជ្ជមានជាច្រើន ដូចជាធាតុអាកាសមានសភាព ក្តៅហួតហែងខ្លាំង ហើយរដូវវស្សា មកដល់មានសភាពយឺត យ៉ាវ របាយទឹកភ្លៀងមាន ភាពរអាត់រអួលមិនបាន ស្មើរគ្នាធ្វើឲ្យរបបទឹកទន្លេ មេគង្គមានការប្រែប្រួល ខ្លាំងពិសេសជំនន់មាន តែមួយលើកហើយ បន្ទាប់មកក៏បានស្រកចុះ ជាបន្តបន្ទាប់ដល់កម្រិត ទាបបំផុតមួយដែលមិនធ្លាប់ ជួបប្រទះក្នុងរយៈពេលកន្លងមក។

លោកបានបញ្ជាក់ ឲ្យដឹងទៀតថាកន្លង មកចាប់ពីខែ កក្តដា ឆ្នាំ២០១៩ មានបាតុភូត អែលនីណូបានថយឥទ្ធិពល ជាបណ្តើរៗ ទន្ទឹមនិងអាងទឹកនា ពេលកន្លងមកបានរក្សា ទឹកទុកស្ទើរតែ១០០ ភាគរយ ក្នុងក្របខ័ណ្ទ ទូទាំងប្រទេស។

យ៉ាងណាក្តីបញ្ហាគ្រប់ គ្រងនិងប្រើប្រាស់ទឹក នូវតែត្រូវបានប្រើប្រាស់ប្រចាំ ថ្ងៃរហូតដល់មានភ្លៀង កក់ខែឆ្នាំថ្មីមកដល់។

ក្នុងកិច្ចប្រជុំនោះ លោកខេងស៊ុបានមាន ប្រសាសន៍ថាការផ្សព្វផ្សាយ ចរាចរណែនាំលេខ១១ ការចាត់វិធានការ ថែទឹកទុក ព្រោះខ្លាចឆ្នាំ២០២០ អាចនិងខ្វះ ទឹកប្រើបាស់នោះ រាជរដ្ឋាភិបាលសូម ធ្វើការណែនាំដូច ខាងក្រោម ការងារបង្ក បង្កើនផលស្រូវ ប្រាំងក្នុង២០១៩ដល់ឆ្នាំ ២០២០ គឺអាចធ្វើបាន តែ១ដងប៉ុណ្ណោះ ដោយមិនអាចធ្វើស្រូវ ប្រាំងលើកទី២បន្ត ទៀតបានឡើយបើទោះ បីជាទឹកនៅតាមបណ្តា អាងដែលមានរក្សាទុក និងកន្លែងមួយចំនួន ដែលមានទឹកជាធម្មជាតិ ក៏ដោយគួរគប្បីរក្សាទឹក ទុកទាំងនេះទុក សម្រាប់ប្រើប្រាស់ប្រចាំ ថ្ងៃនិងការដាំដំណាំ រួមផ្សំផ្សេងៗទៀតក្រៅពីស្រូវ។

២ក្រសួងស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់ លំដាប់ថ្នាក់ត្រូវចូលរួម ចាត់វិធានការថែរក្សា ទឹកទុកឲ្យបានល្អ ដើម្បីធ្វើការផ្គត់ ផ្គង់សម្រាប់តែការ ប្រើប្រាស់ប្រចាំថ្ងៃ តែប៉ុណ្ណោះ រហូតដល់ មានភ្លៀងធ្លាក់ល្អ ប្រសើរឡើងវិញ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *