លោកអភិបាលខេត្ត កំពតចុះត្រួតពិនិត្យ ការកែលម្អសោភ័ណ ភាពរង្វង់មូលទុរេន និងក្លោងទ្វារពហុ កីឡដ្ឋានខេត្តកំពត

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃអាទិត្យ ទី០៨ ខែធ្នូ ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាលនៃគណៈ អភិបាលខេត្តកំពត បានអញ្ជើញចុះ ត្រួតពិនិត្យការរៀប ចំកែលម្អសោភ័ណភាព ក្លោងទ្វារពហុកីឡដ្ឋាន ខេត្តកំពត សម្រាប់ត្រៀមរៀប ចំប្រារព្ធពិធីបុណ្យសមុទ្រ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២០រហូតដល់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ។

ជាមួយគ្នានេះរង្វង់ មូលផ្លែទុរេនក្រុងកំពត បន្ទាប់ពីមានមជ្ឈដ្ឋានរិះគន់ថា បានរៀបចំកែ លម្អខុសទ្រង់ទ្រាយ ដើមនោះ ខណៈនេះរដ្ឋបាល ខេត្តកំពតក៏បានជំរុញ ដល់អាជ្ញាធរពាក់ព័ន្ធ ធ្វើការកែលម្អ រចនាសារជាថ្មី ឱ្យមានលក្ខណៈល្អប្រសើរឡើងវិញ និងដូចទ្រង់ទ្រាយ ដើមវិញហើយ។

សូមជម្រាបផងដែរថា ការរៀបចំសោភ័ណភាព តុបតែងគ្រប់ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងក្រុងកំពតដើម្បី ត្រៀមលក្ខណៈអបអរសាទរ ពិធីបុណ្យសមុទ្រ លើកទី ៨ ជុំទី ២ នៃខេត្តកំពតដែល ប្រព្រឹត្តទៅនៅថ្ងៃទី ២០ – ២១ – ២២ ខែធ្នូ ឆ្នាំ ២០១៩ ខាងមុខនេះ រាល់ការកែលំអរសោភ័ណ ភាពរបស់ក្រុងកំពត និងរដ្ឋបាលខេត្តនាពេល កន្លងមកឃើញថាគ្រប់ ហេដ្ឋារចនាសម្ព័ន្ធពិតជា មានសោភ័ណភាពគួរ ឱ្យទាក់ទាញ។

ប៉ុន្តែទន្ទឹមនឹងការកែប្រែ សោភ័ណភាពយ៉ាង ស្រស់បំព្រងបែបនេះ ក៏មានមតិមហាជន បានសំដែងការរិះគន់ ដូចជាកន្លែងខ្លះ បន្ទាប់ពីបានកែលម្អ ដោយភ្លើងផ្កាភ្ញីខ្លាំង ពេកបណ្ដាលឱ្យបាត់បង់ សោភ័ណភាពដើម ពិសេសចំណុច រង្វង់មូលផ្លែទុរេនតែម្តង។

ក្រោយពីមានមតិរិះគន់ពី មជ្ឈដ្ឋានមួយចំនួនរួច មករដ្ឋបាលខេត្តកំពត ក៏បានកែតម្រូវឡើង វិញដែលបានធ្វើឱ្យ សោភ័ណភាពដើម របស់ទុរេនមើលទៅ សក្តិសមជាផ្លែទុរេន គ្រប់រដូវកាល បើទោះបីមើល ពេលយប់ឬពេល ថ្ងៃក៏រូបផ្លែទុរេន ក្នុងក្រុងកំពត នៅតែរំលេចសោភ័ណ ភាពយ៉ាងស្រស់ត្រកាល ដូចមុនដដែល៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *