កិច្ចប្រជុំបច្ចេកទេស ពិភាក្សាលេ ី”ប្លង់គោលគំនិត ដើម្បីបង្កេីតផែនការ មេអភិវឌ្ឍទេសចរណ៍ ខេត្តកែបឱ្យទៅជា តំបន់ទេសចរណ៍ សម្រាកលំហែកម្រិតខ្ពស់”

(ខេត្តកែប)៖ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលខេត្តកែប បានបើកកិច្ចប្រជុំបច្ចេក ទេសពិភាក្សាលើ “ប្លង់គោលគំនិត និងវិធីសាស្ត្រនៃការ រៀបចំបង្កើតផែនការ មេអភិវឌ្ឍទេសចរណ៍ ខេត្តកែបឱ្យទៅ ជាតំបន់ទេសចរណ៍ សម្រាកលម្ហែ កម្រិតខ្អស់ នៅឆ្នាំ ២០២០-២០៣០” ក្រោមវត្តមាន លោក នី ផល្លី  អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ព្រុំ គន្ធិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោក កែន សត្ថា អភិបាលនៃគណៈ អភិបាលខេត្តកែប និងអស់លោក ជាប្រធាន អនុប្រធានមន្ទីរអង្គ ភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក កម្លាំងប្រដាប់អាវុធ ទាំងបី និងមន្ត្រីចំណុះ ក្នុងរដ្ឋបាលខេត្ត។

បន្ទាប់ពីមតិស្វាគមន៍ របស់លោក ព្រុំ គន្ធិ អភិបាលរង ខេត្តរួចមក លោក នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា ក្រសួងទេសចរណ៍ បាននិងកំពុងរៀប ចំសិក្សាផែនការមេ ពិសេសមួយ សម្រាប់ខេត្តកែប ដែលនេះគឺជាផ្នែកមួយ នៃចក្ខុវិស័យអភិវឌ្ឍន៍ តំបន់ឆ្នេរទាំង ៤ នៅកម្ពុជា។

លោកបានបន្តទៀតថា សម្រាប់ខេត្តកែប យើងមេីលឃើញថា សក្តានុពលខុសពីខេត្តផ្សេងៗ  ក្រសួងទេសចរណ៍ មានគម្រោងសិក្សា រៀបចំផែនការមេទុក ខេត្តកែបនេះសម្រាប់ ជារមណីយដ្ឋានបែប ប្រណិតកម្រិតខ្ពស់ ជាទេសចរណ៍ បែបធម្មជាតិពិតៗ។

ជាចក្ខុវិស័យនៃ ផែនការមេនេះ ក្រុមការងារនឹងសិក្សា គ្រប់ទិដ្ឋភាពទាំងអស់រួមទាំង  បរិស្ថាន ទេសចរណ៍ សេដ្ឋកិច្ច ជាងនេះទៅទៀត តំបន់ទេសចរណ៍ ក្នុងខេត្តកែបនេះ មិនមែនសំដៅដល់ទេសចរណ៍ សម្រាប់ភ្ញៀវដែលមាន ប្រាក់ចំណូលខ្ពស់នោះទេ តែជាកន្លែងសម្រាប់ អ្នកដែលស្វែងរក ភាពស្ងប់ស្ងាត់។

លោកថា តំបន់ទេស ចរណ៍ជាប់មាត់ សមុទ្រនៅកម្ពុជា ទាំង៤មានចក្ខុវិស័យនៃ ការអភិវឌ្ឍន៍ខុសៗ គ្នា ដូចជា តំបន់អភិវឌ្ឍសេដ្ឋកិច្ច ពហុបំណងសម្រាប់ ឧស្សាហកម្ម និងពាណិ្ជកម្ម , តំបន់អភិវឌ្ឍសម្រាប់ គោលដៅ អេកូទេសចរណ៍ , តំបន់អភិវឌ្ឍបែប កសិទេសចរណ៍ ទេសចរណ៍បែប ស្រាវជ្រាវ , ចំពោះខេត្តកែបក៏នឹងក្លាយ ជាតំបន់ទេសចរណ៍បែប ប្រណិតនាពេលអនាគត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *