(ខេត្តព្រះសីហនុ)៖ ជនជាតិចិន២នាក់ត្រូវបាន កម្លាំងនគរបាលនៃ ស្នងការរដ្ឋាននគរបាល ខេត្តព្រះសីហនុឃាត់ ខ្លួនភ្លាមៗពាក់ព័ន្ធករណី កាន់កាប់រក្សារទុកនិង ប្រើប្រាស់អាវុធខុសច្បាប់ កាលពីរសៀល ថ្ងៃទី១៤ខែធ្នូឆ្នាំ២០១៩ នៅចំណុចផ្លូវកាស៊ីណូ ជីយូវនីសិន ស្ថិតភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
បើយោង របាយការណ៍ របស់ស្នងការដ្ឋាន នគរបាល ខេត្តព្រះសីហនុ បានឲ្យដឹងថា មុនឈានដល់ការ ចាប់ខ្លួនជន សង្ស័យខាងលើ កម្លាំងជំនាញផែន នគរបាលព្រហ្មទណ្ឌ បានចេញល្បាត តាមដងផ្លូវ ពេល ដល់ចំណុចខាងលើ ក៏ប្រទះឃើញមាន ជនជាតិចិនចំនួន ០២នាក់បាន ជិះម៉ូតូ០១គ្រឿង ម៉ាកស្មាស់ ពណ៌ក្រហម មានពាក់មួកបិទមុខជិត និងពាក់ម៉ាស់ គួរឲ្យសង្ស័យ ទើបឃាត់សួរនាំ និងធ្វើការឆែកឆេររកឃើញ កាំភ្លើងខ្លី០១ដើម ព្រមទាំងសម្ភារ វត្ថុតាងមួយចំនួនទៀត ទើបឃាត់ខ្លួនជន សង្ស័យ យក មកការិយាល័យនគរ បាលព្រហ្មទណ្ឌកម្រិត ស្រាលតែម្តង។
សមត្ថកិច្ចបានអោយ ដឹងទៀតថាជនសង្ស័យ ជនជាតិចិនទាំង០២នាក់ ខាងលើទី១ឈ្មោះ HE XIAOPING អាយុ៤៣ឆ្នាំ លិខិតឆ្លងដែនលេខ EH0851963 មានស្រុកកំណើត ក្រុង ខេត្ត SICHUAN ប្រទេសចិន ស្នាក់នៅបច្ចុប្បន្ន ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ និងទី២ឈ្មោះ SUN PENG អាយុ២៥ឆ្នាំ លិខិតឆ្លងដែនលេខ EC5907936 មានស្រុកកំណើត ក្រុង YUNNAN ខេត្ត ZHEJIANG ប្រទេសចិន ស្នាក់នៅបច្ចុប្បន្ន ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុខេត្តព្រះសីហនុ។
នៅក្នុងប្រតិបត្តិការ នេះកម្លាំងជំនាញ ដកហូតបាន កាំភ្លើងខ្លី០១ដើម ម៉ាក K59 គ្មានលេខសំគាល់ (ឈុស លេខចោល), បង់កាំភ្លើង០១, គ្រាប់កាំភ្លើង០៥គ្រាប់, កាំបិតចុងស្រួច ០៣ដើម (យកក្រណាត់ក្រហមចងរុំ), មួកចំនួន០២, ម៉ាស់០៤ និងលិខិតឆ្លង ដែន០២ក្បាល។
ចំពោះករណីនេះ ត្រូវបានកម្លាំងនគរបាលនៃ ការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល ស្នងការនគរបាល ខេត្តព្រះសីហនុ កសាងសុំនុំរឿងបញ្ជូន ទៅកាន់តុលាការដើម្បី ចាត់បន្តរទៅតាម និតិវិធីច្បាប់៕