(ខេត្តកណ្តាល)៖ បុរសម្នាក់ទៅឆក់ត្រីខ្វះ ការប្រុងប្រយ័ត្នបណ្តាល អោយឆក់ខ្លួនឯងស្លាប់ ភ្លាមៗនៅនិង កន្លែងហេតុការដ៏ ភ្ញាក់ផ្អើលនេះកើតឡើង កាលពីយប់ថ្ងៃទី១៥ខែ ធ្នូឆ្នាំ២០១៩វេលាម៉ោង ២១និង០០នាទី នៅត្រង់ចំណុច មេទឹងខ្លោងលើ ស្ថិតក្នុងភូមិតាំង ឫស្សីឃុំរការជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
សមត្ថកិច្ចបាន ប្រាប់អោយដឹងថា សពជនរងគ្រោះមានឈ្មោះ ជួររ៉េនភេទប្រុស អាយុ៣៤ឆ្នាំជនជាតិ ខ្មែរមុខរបរជាកសិករ មានទីលំនៅក្នុងភូមិតាំង ឬស្សីឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
សមត្ថកិច្ចបានអោយ ដឹងទៀតថានៅជុំវិញ កន្លែងកើតហេតុសមត្ថ កិច្ចរកឃើញវត្ថតាង រួមមានអាគុយចំ នួន១ម៉ាក៣៣cកម្លាំ៤០អាំពែដុំឆក់ ចំនួន១ដងឫស្សីភ្ជាប់ខ្សែរ ភ្លើងចំនួន២ដើម។
បើយោងតាម ការត្រួតពិនិត្យរបស់ សមត្ថកិច្ចនគរបាល ជំនាញនៃអធិការរដ្ឋាន នគរបាលស្រុកខ្សាច់ កណ្តាលបាន សន្និដ្ឋានថាសាកសព ស្លាប់ដោយសារឆក់ និងឧបករណ៍ឆក់ត្រី ពិតប្រាកដមែនដោយ នៅលើក្បាល ដងខ្លួនអវយវៈ របស់សាកសព ពុំមានស្លាកស្នាមអ្វី គួរឲ្យកត់សម្គាល់ទេ ។
ក្រោយពិនិត្យរួច រាល់ហើយកម្លាំន គបាលជំនាញបាន ប្រគល់សាកសពអោយ ក្រុមគ្រួសារនិងសាច់ ញាតិដើម្បីយក ទៅធ្វើបុណ្យ តាមប្រពៃណី៕