សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យប្រើប្រាស់ គ្រឿងញៀនម្នាក់ក្នុង ក្រុងប៉ោយប៉ែត

(ក្រុងប៉ោយប៉ែត)៖ កម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលសង្កាត់ប៉ោយប៉ែត ចុះល្បាតក្នុងភូមិសាស្ត្រ ផ្សារមង្គល ប្រទះឃើញនិង ឃាត់ខ្លួនជង្ស័យ ប្រើប្រាស់គ្រឿងញៀន ម្នាក់កាលពីព្រឹកថ្ងៃ ទី១៣ខែធ្នូឆ្នាំ២០១៩ វេលាម៉ោង០៩និង៣០នាទី នៅចំណុចផ្សារមង្គល ស្ថិតក្នុភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបាន ប្រាប់អោយដឹងថា ជនសង្ស័យដែល កម្លាំងជំនាញឃាត់ខ្លួន បានមានឈ្មោះ ឡៃហុកលាង ភេទប្រុសអាយុ២៨ឆ្នាំ ជនជាតិខ្មែររស់នៅ ក្នុងព្រៃគប់សង្កាត់ផ្សារ កណ្តាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យខាង លើសមត្ថកិច្ចឆែកឆេរ រកឃើញវត្ថុ តាងរួមមាន ម្សៅក្រាមព៌ណស សង្ស័យគ្រឿងញៀន ប្រភេទយ៉ាម៉ាទឹកក ចំនួន៣កូនថងតូចៗ ដែកកេះចំនួន១និង ឧបករណ៍ប្រើប្រាស់ គ្រឿងញៀន មួយចំនួនទៀត។

សមត្ថកិច្ចបានបញ្ជាក់ថា យោងតាមចម្លើយសារ ភាពជនសង្ស័យខាង លើបានប្រាប់អោយ ដឹងខ្លួនបានទិញ គ្រឿងញៀនពីបុគ្គល ម្នាក់មិនស្គាល់ឈ្មោះ ហើយបានមករក មិត្តភ័ក្ត្រនៅចំណុច ខាងលើត្រូវសត្ថកិច្ចចុះ ល្បាតឃាត់ខ្លួន តែម្តងទៅ។

បច្ចុប្បន្នជន សង្ស័យខាងលើរួម ទាំងវត្ថុតាងត្រូវកម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់ប៉ោយប៉ែត កសាងសុំនុំ រឿងបញ្ជូនមកកាន់ អធិការរដ្ឋាននគារ បាលក្រុងប៉ោយប៉ែត ដើម្បីចាត់ការបន្តរ ទៅតាមនិតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *