អតីតមន្ដ្រីយោធាម្នាក់ ដាច់ខ្យល់ស្លាប់នៅក្បែរវត្តបេង ខេត្តប៉ៃលិន ក្រោយមានជំងឺរ៉ៃរ៉ាំ

(ខេត្តប៉ៃលិន)៖ អតីតមន្ដ្រីយោធាម្នាក់ ត្រូវបានគេប្រទះ ឃើញដេកស្លាប់ នៅក្បែរវត្តបេង ស្ថិតក្នុងភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩នេះ ហើយត្រូវបានបង្ហោះ ចែកចាយក្នុង បណ្ដាញសង្គម Facebook ថាមិនមានសាច់ញាតិ។

មន្ដ្រីយោធានៃ យោធភូមិភាគទី៥ បានឲ្យដឹងថា មន្ដ្រីយោធាដែល ត្រូវបានគេប្រទះឃើញ ដេកស្លាប់ នៅក្បែរវត្ត ហើយត្រូវបានគេ បង្ហោះចែកចាយ ក្នុងបណ្ដាញសង្គមថា គ្មានសាច់ញាតិនេះ គឺគាត់មិនមែនអត់សាច់ញាតិទេ។

គាត់ទើបត្រូវរំសាយ (កាត់ចេញពីក្របខ័ណ្ឌ) ប្រមាណ៣ខែកន្លងទៅនេះ មន្ដ្រីយោធានេះ ឈ្មោះ យ៉ត កយ អតីតបម្រើ ការងារនៅ វរសេនាតូច៥២៣ ចំណុះកងពលតូច ថ្មើជើងលេខ៥២ ទិសយោធភូមិ ភាគទី៥។

ប្រភពព័ត៌មាន ដដែលបញ្ជាក់ថា មន្ដ្រីយោធាមាន ទីលំនៅក្នុង ខេត្តបាត់ដំបង ប៉ុន្ដែប៉ុន្មានថ្ងៃ នេះគាត់បានមក ស្នាក់នៅផ្ទះរបស់កូន ក្នុងខេត្តប៉ៃលិន ដើម្បីព្យាបាល ជំងឺប្រចាំការ រហូតមកដល់ព្រឹកមិញនេះ  កូនប្រុសរបស់គាត់ បានដឹកគាត់តាម ម៉ូតូដើម្បីទៅពិនិត្យ ជំងឺនៅមន្ទីរពេទ្យ លុះពេលទៅ ដល់ក្បែរវត្តបេង ស្រាប់តែម៉ូតូអស់សាំង។ ភ្លាមនោះ កូនរបស់គាត់បាន ដាក់មន្ដ្រីយោធាខាងលើ ឲ្យអង្គុយចាំនៅក្បែរវត្ត ដើម្បីខ្លួនបណ្ដើរ ម៉ូតូទៅរកកន្លែងលក់។

បើតាមប្រភពព័ត៌ មានខាងលើ បានអះអាងទៀតថា នៅពេលកូនរបស់ គាត់បណ្ដើរម៉ូតូ ចេញទៅបាត់ ស្រាប់តែ គាត់ប្រកាច់ស្លាប់ភ្លាមៗ នៅក្បែរវត្តតែម្ដង រហូតធ្វើឲ្យមានការ ភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋ និងសមត្ថកិច្ច ហើយបានថត បង្ហោះតែចែកចាយ ក្នុងបណ្ដាញសង្គមថា មានមន្ដ្រីយោធាម្នាក់ ដេកស្លាប់នៅក្បែរ វត្តគ្មានសាច់ញាតិ រួចយកសពម កដាក់ក្នុងវត្តបេង។

យ៉ាងណាមិញ រហូតមកដល់ពេលនេះ កម្លាំងវរសេនាតូច៥២៣ (អតីតអង្គភាពមន្ដ្រី យោធាខាងលើបម្រើការ) កំពុងតែរៀបចំធ្វើ បុណ្យជូនសពមន្ដ្រីយោធា យ៉ត កយ ទៅតាមប្រពៃណី នៅក្នុងវត្តបេង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *