បើកកិច្ចប្រជុំដោះស្រាយ ករណីដែលម្ចាស់ដី ៩គ្រួសារហាមចាក់ដីបំពេញ ដីកម្មសិទ្ឋិឯកជនមួយ កន្លែងរបស់ឈ្មោះ លី ម៉ា រី

(ខេត្តបន្ទាយមានជ័យ)៖ ដោយសារតែរឿងទំនាស់ ដីមានប្លង់រឹងកម្មសិទ្ធិរបស់ លោស្រី លីម៉ារី អស់រយះ ពេលជាង២០ឆ្នាំកន្លង មកធ្វើឲ្យប្រជាពលរដ្ឋ ៩គ្រួសារមានការដេក ភ័យខ្លាចយ៉ាងខ្លាំង ដោយសារតែ  លោកស្រីលីម៉ារី បានប្តឹងចូលទៅតុលាការ ពាក់ព័ន្ធនិងប្រជាពលរដ្ឋ ១៩គ្រួសារជាប់ចោទ ពីបទទន្ទ្រាន យកដីរបស់គាត់ដែល មាននៅក្នុងប្លងរឹង របស់ស្រីលីម៉ារី ក្នុងនោះតុលាការបាន ធ្វើការសម្របសម្រួប ជាមួយប្រជាពលរដ្ឋ ១០គ្រួសារបានជោគជ័យ យល់ព្រមយកតែ ៩គ្រួសារទៀតមិនយល់ ព្រមយកប្តឹងផ្តល់គ្នារហូតមក ដល់សព្វថ្ងៃនេះ ដែលមានទីតាំង ស្ថិតនៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ  ខេត្តបន្ទាយមានជ័យ។

តាមលក្ខ័ណរបស់ រដ្ឋបាលខេត្តក្នុង ទំនាស់ដីធ្លី៩គ្រួសារ នោះបើចង់ចាក់ ដីធ្វើផ្ទះត្រូវដោះស្រាយ ដីទំនាស់ឲ្យ បានចប់សព្វ គ្រប់ជាមុនសិន ត្រូវបំពេញល័ក្ខណ ដូចជាពេលចាក់ដី ត្រូវរៀបចំដាក់ប្រព័ន្ធ លូទឹកឲ្យបានត្រឹមត្រូវ អនុញ្ញាតឲ្យចាក់ ដីកន្លែងដែលម្ចាស់ ដីដែលបានសំណើរ សុំនិងបានដោះស្រាយ រួចរាល់ជាមួយ ប្រជាពលរដ្ឋដែល មានការពាក់ព័ន្ធ នៅក្នុងកិច្ចសន្យា ចំពោះទីតាំងដីស្រះ ទឹករបស់រដ្ឋ របស់ទាហាន ប្រើតាំងពីជំនាន់ លន់ណុលដែល មានបណ្តោយ១០០ម៉ែត្រ គុណនិងទទឹង៥០ម៉ែត្រ និងជម្រៅ២ ម៉ែត្រកន្លះម៉ែត្រត្រូវ បានរក្សាទុកនៅ ទ្រង់ទ្រាយដើម និងត្រូវដោះស្រាយ តាមនិតិវិធីឲ្យ រួចរាល់ទើប អនុញ្ញាតឲ្យបាក់ បំពេញបន្ថែម។

ក្នុងនោះរដ្ឋបាលខេត្ត បានធ្វើការហាម ចាម់ដីបង្កទំនាស់ ដល់អ្នកជាប់ព្រំដី និងមិនអនុញ្ញាត ឲ្យចាក់ដីខ្ពស់ជាង ផ្លូវជាតិឡើយ ហើយក្នុងការចាក់ ដីនោះបើមានបញ្ហា កើតឡើងត្រូវផ្អាក សកម្មភាពជាបន្ទាន់។

ស្រាប់តែនៅល្ងាច ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅចំណុចដីទំនាស់ ម្ចាស់ដីឈ្មោះ លីម៉ារី យកម៉ៃខូ និងរថយន្តដឹក ដីជាច្រើនគ្រឿងមក ចាក់ដីដែលមាន ទំនាស់ពិសេសចាក់ ដីលប់ស្រះអាងមាន ប្លង់រឹងស្រាប់តែផ្ទុះ រឿងជាមួយប្រជា ពលរដ្ឋដែលមាន ទំនាស់៩គ្រួសារនៅ ចំណុចជុំវិញស្រះ នោះមិនព្រម ឲ្យចាក់លប់តែ ចង់ឲ្យម្ចាស់ដីដែល មានទំនាស់នោះ ដកពាក្យបណ្តឹង ចេញពីតុលាសិននិង ចេញពីប្លង់ កម្មសិទ្ឋិរឹងរបស់ លោកស្រី លីម៉ារីចេញជាមុនសិន ទើបឲ្យចាក់ដីលប់ ស្រះព្រោះពួកគាត់ សំអាងថា លោកស្រីលីម៉ារី នេះបានព័ទ្ឋយកដី របស់គាត់ដាក់ក្នុង ប្លង់កម្មសិទ្ឋិរបស់ គាត់ទាំងអស់។

ទើបនៅព្រឹកថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ២០១៩ នេះរដ្ឋបាលខេត្តបាន កោះអញ្ជើញ ប្រជាពលរដ្ឋ ទាំង៩គ្រួសារ ដែលមានទំនាស់ នេះចូលមកដោះ ស្រាយនៅសាល ប្រជុំសាលាខេត្ត។

លោកស៊ុនប៊ុន ថា នាយក ទីចាត់ការអន្តរ និស្ស័យបានមាន ប្រសាសន៍ថាគាត់អញ្អើញ ប្រជាពលរដ្ឋ ដែលមានទំនាស ទាំង៩គ្រួសារនោះ ចូលមកដោះស្រាយនេះ ដើម្បីបញ្ចប់រឿង។

ក្នុងនោះប្រជាពលរដ្ឋ៩ គ្រួសារបាននិយាយថា គាត់មិនឲ្យលោកស្រី លីម៉ារីចាក់ដីលប់ ស្រះនោះ សំអាងថាដីផ្ទះរបស់ ពួកគាត់នៅក្នុងប្លង់ កម្មសិទ្ឋិរឹងរបស់ លោកស្រីលីម៉ារីនៅឡើយ បើចាក់ដីស្រះហើយ ឈាននិងឈួសយកដីផ្ទះ គាត់បន្តទៀតព្រោះ លោកស្រីលីម៉ារី នេះនិយាយមិន ពិតប្រាកដ។

ក្នុងនោះលោកស៊ុនប៊ុន ថាបានបញ្ជាក់ថា ដើម្បីបញ្ចប់បញ្ហា ម្ចាស់ដីមុននិងចាក់ដី លប់ស្រះរដ្ឋរបស់ ទាហានប្រើតាំង ពីជំនាន់លន់ណុលដែល មានបណ្តោយ១០០ម៉ែត្រគុណ និងទទឹង៥០ម៉ែត្រនិងជម្រៅ ២ម៉ែត្រកន្លះម៉ែត្រនោះ ត្រូវធ្វើរបងព្រំដីចាក់ បេតុងសិន ហើយសម្របសម្រួល ជាមួយប្រជាពលរដ្ឋ ទាំង៩គ្រួសារដែលមា នទំនាស់១ឈ្មោះ មឿនណារិទ្ធ ២កែវណម ៣ឃោឈៀ ៤ជុំស្រៀន៥ អ៊ុសាវុធ ៦ស៊ុឃិន ៧ចាបសារុន ៨ចបសំរិត៩ លោសសោភាបន្តទៀត ដើម្បីបញ្ចប់រឿងតែម្តង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *