បញ្ហាជនមានពិការភាព នៅកម្ពុជាត្រូវបាន រាជរដ្ឋាភិបាលបាន នឹងកំពុងជំរុញការ យកចិត្តទុកដាក់ខ្ពស់

(ខេត្តកំពត)៖ បញ្ហាជនមានពិការភាព នៅកម្ពុជាត្រូវបាន រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងជំរុញ ការយកចិត្តទុកដាក់ ខ្ពស់តាមរយៈ សកម្មភាពជាក់ស្តែង ក្នុងការអនុវត្តច្បាប់ អនុក្រឹត្យលិខិត បទដ្ឋានគតិយុត្តនានា។

នេះជាការលើក ឡើងឲ្យដឹង របស់ លោក សេង សេរីបុត្រ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ក្នុងឱកាសនៃការប្រារព្ធ ពិធីទិវាជនពិការ កម្ពុជាលើកទី២១និង ទិវាជនពិការ អន្តរជាតិលើកទី៣៧ ថ្ងៃ៣ធ្នូ ឆ្នាំ២០១៩ ក្រោមប្រធានបទ “លុបបំបាត់ឧបសគ្គ រារាំងពិការភាព ដើម្បីសង្គមមួយ ប្រកបដោយបរិយាបន្ន” ដែលពិធីនេះធ្វើឡើង នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូឆ្នាំ២០១៩ ដោយមានថ្នាក់ ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងជនមានជនពិការ ភាពប្រមាណ៣០០នាក់។

លោក សេង សេរីបុត្រ បានបន្តទៀតថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រ កម្ពុជាសម្ដេចតេជោ តែងតែបានគិតគូរ ពីសុខទុក្ខបងប្អូនមាន ពិការភាពតាមរយៈ សមិទ្ធផលធំៗជាច្រើន រួមមានការ កសាងមជ្ឈមណ្ឌល ស្ដារលទ្ធភាពពលកម្ម កាយសម្បទា មជ្ឈមណ្ឌលកុមារ គរ-ថ្លង់ តំបន់អភិវឌ្ឍន៍ លំនៅឋានជនមាន ពិការភាពគ្រប់ទីកន្លែង និងបានដាក់បញ្ចូល គម្រោងនេះទៅក្នុងគម្រោង វិនិយោគសាធារណៈ របស់រដ្ឋទៀតផង។

ពិសេសបានចូល រួមយ៉ាងសកម្ម និងជំរុញឲ្យមាន ការដាក់បញ្ចូលជន មានពិការភាព ទៅក្នុងការអភិវឌ្ឍន៍ ដោយខិតខំធ្វើឱ្យ មានការទទួល ស្គាល់នូវតម្លៃ និងសមត្ថភាព របស់បងប្អូន ក្មួយៗមានពិការភាព ព្រមទាំងឆ្លើយ តបទៅនឹងសេចក្ដី ត្រូវការ មានជាអាទិ៍ ការបង្កើតកម្មវិធី តាមវិស័យនានា និងសហការ ផ្ដល់សេវាស្ដារ លទ្ធភាពពលកម្ម កាយសម្បទា ការព្យាបាលដោយ ចលនាជូនជនមាន ពិការភាព ការផ្សព្វផ្សាយ ការងារពិការភាព ការការពារ និងបង្ការពិការភាព ការអប់រំនិង ការបណ្ដុះ បណ្ដាលវិជ្ជាជីវៈ  ព្រមទាំងការ លើកកម្ពស់ការ អប់រំនៅគ្រប់កម្រិត សិក្សាការ បង្កើតអក្សរស្ទាប និងភាសាសញ្ញា ការរកការងារធ្វើ សកម្មភាពកីឡា សិល្បៈនិងកិច្ចសហ ប្រតិបត្តិការជាមួយ អង្គការដៃគូនានា។

សូមបញ្ជាក់ថា អង្គពិធីនេះក៏មានការចូល រួមសំដែងសិល្បៈ ពីជនពិការរបស់ អង្គការសិល្បៈ ជនពិការកម្ពុជា និងបានឧបត្ថម្ភ ដល់សមាជិក សមាជិកាជនពិការ ចូលរួមប្រមាណ ជាង៣០០នាក់ក្នុង ម្នាក់ៗថវិកា២ម៉ឺនរៀល និងអាវយឺតមួយផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *