បញ្ហាស្នើសុំចេញប័ណ្ណ កម្មសិទ្ធិរ៉ាំរ៉ៃ ច្រើនឆ្នាំត្រូវបានបញ្ចប់ ដោយសារមានដំណោះ ស្រាយរបស់ អភិបាលខេត្តកំពត

(ខេត្តកំពត)៖ នាព្រឹកថ្ងៃអង្គារ ៦រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំ ព្រះវិហាររបស់ រដ្ឋបាលខេត្តកំពត មានកិច្ចប្រជុំដោះ ស្រាយបញ្ហាស្នើ សុំប័ណ្ណ កម្មសិទ្ធិរបស់ឈ្មោះ ស្វាយ សាត់ ស្ថិតនៅភូមិកោះខ្លូត ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ក្រោមការដឹកនាំដោយ លោក ជាវ តាយ អភិបាលនៃ គណៈអភិបាលខេត្ត និងមានការចូលរួម ស្រាយបំភ្លឺពីលោក អភិបាលស្រុកកំពង់ត្រាច ប្រធានរៀបចំដែន ដីនគរូបនីកម្ម សំណង់ និងសុរិយោដីខេត្ត អាជ្ញាធរពាក់ព័ន្ធ ព្រមទាំងសាម៉ី ជនស្នើប័ណ្ណផងដែរ។

យោងតាមការពិនិត្យ របាយការណ៍ ជាក់ស្តែង ឃើញឈ្មោះស្វាយ សាត់ ពិតជាបានធ្វើ ការស្នើសុំប័ណ្ណ កម្មសិទ្ធិលើផ្ទៃដី ទំហំ២៩៤ម៉ែត្រការ៉េ ជាយូរមកហើយ ដោយដីដែលស្នើ សុំនេះមានទំនាស់ កាលពីច្រើនឆ្នាំកន្លង មកជាមួយភាគី ជាប់ព្រំជាហេតុធ្វើ ឲ្យមានការបង្អាក់ ដំណើរការចេញ ប័ណ្ណកម្មសិទ្ធិ។

ក្រោយពីបានទទួល ពាក្យស្នើតាមរយៈ ផេកផ្លូវការរបស់សម្តេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែន  នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា លោក ជាវ តាយ បានរៀបចំក្រុមការងារ ដឹកនាំផ្ទាល់ដើម្បី ដោះស្រាយបញ្ហា ដ៍រ៉ាំរ៉ៃនេះឲ្យបាន ទាន់ពេលវេលា និងប្រកបដោយ ប្រសិទ្ធិភាពខ្ពស់បំផុត ដោយ អញ្ជើញភាគីជាប់ ព្រំទាំងពីរធ្វើការ ផ្សះផ្សារដោយ នីតិវិធីចំពោះមុខ អាជ្ញាធរពាក់ព័ន្ធ និងធ្វើការចេញ ប័ណ្ណកម្មសិទ្ធិ នៅរសៀលម៉ោង ១៥រសៀលនេះ ជាកំហិត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *