(ខេត្តបន្ទាយមានជ័យ)៖ សព្វថ្ងៃនេះនៅក្នុង ប្រទេសកម្ពុជាគ្រប់ ខេត្តក្រុង ពិសេសខេត្តបន្ទាយ មានជ័យជនល្មើសកំពុង ធ្វើសកម្មភាពយ៉ាង ផុសផុលក្នុងការជួញ ដូរមនុស្សកាន់តែព្រហើន មានល្បិចកាន់តែ ខ្ពស់ស្មុកស្មាញឆ្លង ដែនពីប្រទេសមួយ ទៅប្រទេសមួយគួរឲ្យ ព្រួយបារម្ភដូច្នេះ យើងទាំងអស់គ្នា ត្រូវពួតដៃគ្នា បង្ក្រាបក្នុងការជួញ ដូរមនុស្សនេះឲ្យសាប សូន្យពីស្រុកខ្មែរនេះ តទៅ លោកស្រីប៉ុកណាឌី អភិបាលរងខេត្ត តំណាងឲ្យលោក អ៊ុំរាត្រី អភិបាល ខេត្តបន្ទាយមានជ័យ និងជាប្រធានលេខា ធិការដ្ឋានគណៈ កម្មាធិការខេត្តប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស បានថ្លែងក្នុងពិធីទិវាប្រយុទ្ឋ ប្រឆាំង អំពើជួញដូរមនុស្ស ១២ ឆ្នូ ឆ្នាំ២០១៩ នៅព្រឹកថ្ងៃទី១៨ ខែ ធ្នូ ឆ្នាំ ២០១៩ ក្នុងសួនមានជ័យ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានការចួលរួម លោកជំទាវ ជូប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃអនុប្រធាន អចន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ឋប្រឆាំងអំពើ ជួញដូរមនុស្ស សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ អង្គភាពទាំង ៣ស្ថាប័ណ ប្រជាពលរដ្ឋ សិស្សានុសិស្ស ជាង១.០០០នាក់។
ក្នុងនោះលោកស្រីប៉ុក ណាឌី បានមានប្រសាសន៍ ថាលោកស្រីសូមឯកភាព ក្នុងការគាំទ្រការធ្វើ ទេសន្ត ប្រវេសន៍ដោយស្របច្បាប់ និងមានរបៀបរៀប រយតែក៏ត្រូវរក្សាតុល្យ ភាពនៃកម្លាំងពលកម្ម ក្នុងស្រុក ដែលជាសេចក្ដី ត្រូវការក្នុងកិច្ច អភិវឌ្ឍជាតិផងដែរដោយ លើកកម្ពស់លើវិស័យ ទេសចរណ៍ កសិកម្ម សំណង់ហេដ្ឋា រចនាសម្ព័ន្ធ ឧស្សាហកម្ម សិប្បកម្ម និងពានិជ្ជកម្មជាដើម។
ហើយជីវភាពកម្មករ កាន់តែប្រសើរ នៅប៉ុន្មាន ឆ្នាំចុងក្រោយនេះរាជ រដ្ឋាភិបាលបានលើកកម្ពស់ សិទ្ធិ និងអត្ថប្រយោជន៌ ស្របច្បាប់ជាច្រើន ដល់កម្មករ កម្មការនី ដូចជាការលើកកម្ពស់ លក្ខខ័ណ្ឌការងារ សមស្របការតម្លើង ប្រាក់បៀវត្ស និងការ ផ្ដល់ប្រាក់សោធន និវត្តន៌ផងដែរ។
លោកជំទាវ ជូប៊ុនអេង បានមានប្រសាសន៍ ដែរថាការប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស និងការគេង ប្រវ័ញ្ចលើមនុស្ស គ្រប់រូប លើកុមារ ស្ត្រី ជាមនុស្សឧក្រិដ្ឋជន ដែលច្បាប់មិនអាច អត់ឲ្យបានឡើយ។
បទល្មើសជួញដូរ មនុស្សក្នុងពេល កន្លងមកគឺជាឧក្រិដ្ឋ កម្មឆ្លងដែនដែលកាន់ តែស្រួចស្រាវនិង គ្រោះ ថ្នាក់បំផុតរបស់ មនុស្សជាតិជាពិសេស ក្នុងចំណោមពលកធ្វើ អន្តោប្រវេសន៍ដែល បានចាកចេញទៅធ្វើ ការងារនៅក្រៅប្រទេស និងជនភៀសខ្លួនទាំងចាស់ ទាំងក្មេងប្រុសទាំងស្រី ដោយមិនរើសមុខនិងគ្មាន មនុស្សធម៌ឡើយ ។
លោកជំទាវជូប៊ុនអេង បានមានប្រសាសន៍ដែរថា ជនល្មើសធ្វើការជួញដូរ មនុស្សកាន់តែព្រហើនមាន ល្បិចកាន់តែខ្ពស់ មានបណ្ដាញ ប្រទាក់ក្រឡាគ្នាកាន់ តែស្មុកស្មាញឆ្លងដែនពី ប្រទេសមួយទៅប្រទេស មួយនិងមានប្រព័ន្ធទំនាក់ ទំនងកាន់តែទំនើបដែល បង្ករការលំបាកដល់ សម្ថកិច្ចនិងរដ្ឋាភិបាលនៃ បណ្ដាប្រទេសពាក់ព័ន្ធ នានាបង្រ្កាបនិងផ្ដន្ទា ទោសជនល្មើសឲ្យមាន ប្រសិទ្ធភាពទៀតផង។
ក្នុងការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុសន្ស នេះពាក់ព័ន្ឋនិង ក្រុមការងារគណៈបញ្ជាការឯកភាព ខេត្ត ក្រុង ស្រុក គ្រប់មន្ទីរស្ថាប័ណ គ្រប់អង្គភាពត្រូវធ្វើការអប់រំផ្ស ព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យបានយល់ដឹង អំពីផលប៉ះ ពាល់ការជួញដូរមនុស្ស ការធ្វើចំណាក ស្រុកដោយប្រថុយប្រថាន ត្រូវសហការជា មួយមន្ទីរទេសចរណ៍ខេត្ត ម្ចាស់សណ្ឋាគាររ ផ្ទះសំណាក់ ហាងខារ៉ាអូរខេ កន្លែងកំសាន្ត កន្លែងម៉ាស្សា ដើម្បីធ្វើការទប់ស្កាត់ រាល់សកម្មភាពការជួញដូរផ្លូវភេទលើ ស្ត្រី និងកុមារ បន្តជម្រុញការក្តាប់ទិន្នន័យ ចំណាកស្រុក និងបង្ក្រាបជន ដែលលួច ចេញ ចូល ទៅប្រទេសថៃតាម ច្រករបៀងគ្មានច្បាប់អនុញ្ញាត បន្តចុះអធិការកិច្ចការ ងារនៅតាមសហគ្រាស ខ្នាត មធ្យម និងខ្នាតធំ គ្រឹះស្ថានឯកជននិង សេវាកំសាន្តជាដើម៕