(ប្រទេសថៃ) ៖ ថ្នាំញៀនប្រភេទយ៉ាម៉ា ដែលមានចំនួន រាប់លានគ្រាប់ ត្រូវបានទាហាន ថៃដាក់ពង្រាយកម្លាំង និងធ្វើការរឹបអូសបាន នៅជិតខ្សែបន្ទត់ព្រំដែន ថៃ ភូមា បន្ទាប់ពីបានស្រាវ ជ្រាវដឹងថា មុខសញ្ញាជួញដូរថ្នាំ ញៀនដ៏ធំមួយ នឹងរៀបចំគម្រោង ដឹកជញ្ជូនថ្នាំទាំងនេះ ចេញពីខ្សែបន្ទត់ព្រំដែន ចូលទៅកាន់តំបន់មួយ ក្នុងខេត្តឈៀងរ៉ាយ ។
យោងតាមការផ្សាយ ពីកាសែតក្នុងស្រុក របស់ថៃបានបញ្ជាក់ថា កិច្ចប្រតិបត្តិការ ដែលក្នុងនោះមានតម្រួតថៃ សហការជាមួយកម្លាំង កងរយលេខ ៣១០៩ និង កម្លាំងយោធាព្រំដែនលេខ ៣១ ដែលឈរជើងនៅភាគ ខាងត្បូងនៃប្រទេសថៃ ក្រោយពីបានទទួលដំណឹងថា មុខសញ្ញជួញដូរ ថ្នាំញៀន និងធ្វើការដឹកជញ្ជូនថ្នាំ ចេញពីខ្សែបន្ទាត់ ព្រំដែនថៃ ភូមា ចូលទៅក្នុងស្រុក ម៉ែហ្វាហ្លួង ខេត្តឈៀងរ៉ាយ នៅចន្លោះថ្ងៃទី ១៥ ដល់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩ នេះ ។
នៅក្នុងកិច្ចប្រតិបត្តិការ នេះដែរ គឺកម្លាំងចម្រុះ បានដាក់ពង្រាយ ត្រង់ចំណុច ផ្លូវបំបែកជាយដែន បរឡៅសុីប ( NC ៧៧២៧ ) ក្នុងភូមិសាស្ត្រភូមិ ៣ ឃុំម៉ែស្លងណក ស្រុកម៉ែហ្វាហ្លួង ខេត្តឈៀងរ៉ាយ ។
លុះនៅវេលាម៉ោង ១១ យប់ ថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៩ ស្រាប់តែមុខសញ្ញា សង្ស័យបានបង្ហាញខ្លួន នៅចម្ងាយពីសមត្ថកិច្ច ប្រមាណ ១០០ ម៉ែត្រ គឺរថយន្តម៉ាកអុីស៊ុយៗ ព៌ណខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ឈៀងរ៉ាយ ២៩៥៨ បានបើកចេញ ពីក្នុងព្រៃ នៃតំបន់ខ្សែបន្ទាត់ ព្រំដែន ថៃ ភូមា ទើបកម្លាំងបានទាក់ទងគ្នាដើម្បី ផ្តល់ជាសញ្ញាអោយ រថយន្តនោះឈប់ និងធ្វើការត្រួតពិនិត្យ ។
ផ្ទុយទៅវិញ រថយន្តល្មើស គ្រាន់តែឃើញ សមត្ថកិច្ចភ្លាម គេបានបន្ថែមល្បឿន បុកទម្លុះបារាស់ដើម្បីគេចខ្លួន ទើបកម្លាំងការពារ ព្រំដែនលេខ ៣១ បានដេញតាម រហូតដល់ចំណុចភូមិ ចាក់យី ( NC ៧១៩២៣០ ) ទើបរថយន្ត នេះបានបុកទៅលើផ្ទះ ប្រជាពលរដ្ឋតែម្តង ដោយសារតែផ្លូវ នេះមានលក្ខណៈទាល់ ប៉ុនតែសម្រាប់ អ្នកបើកបរ បានរត់គេចខ្លួនបាត់ ស្រមោល ដោយសារ តែយប់ងងឹត ។
ក្រោយពេលត្រួតពិនិត្យ ពីសំណាក់កម្លាំងជំនាញគឺ នៅលើរថយន្តនេះមាន ការ៉ុងព៌ណឥន្ទនូ ដែលមាន ដៃស្ពាយដូចសាកាដូ សរុបចំនួន ២៥ ការ៉ុង ស្មើនឹងថ្នាំញៀន ប្រភេទយ៉ា ម៉ាសរុប ៤ ៩៩៦ ០០០ គ្រាប់ ដោយឡែក ចំពោះស្លាកលេខរថយន្ត ពិតគឺ ២៩៥៣ ដែលគេបាន ច្នៃលេខ 3 ទៅជាលេខ 8 វិញ ។
ព័ត៌មានចុងក្រោយ បានបញ្ជាក់ថា នៅយប់ជាមួយ គ្នានោះដែរ ក៏មានការផ្ទុះ អាវុធមួយប្រាវដែរ ក្នុងការបង្ក្រាបថ្នាំញៀន នៅចំណុច ស្រុកម៉ែសាយ ដោយសមត្ថកិច្ចបាន រឹបអូសថ្នាំញៀនប្រភេទ យ៉ាម៉ាបានចំនួន ១៥ សាកាដូ ស្មើនិងថ្នាំចំនួន ១,៥ លាន គ្រាប់បន្ថែមទៀត ៕ ដោយលោក មួន រិទ្ធីយ៉ា