រស់នៅជុំគ្នារាប់ឆ្នាំ ស្មានមិនដល់ ប្តីហ៊ានសម្លាប់ ប្រពន្ធបោះចោល អញ្ចឹងសោះ

(ខេត្តបាត់ដំបង)៖ សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យម្នាក់បន្ទាប់ ពីបានធ្វើការស្រាវជ្រាវ លើករណីឃាត់កម្មសម្លាប់អ្នក គ្រូកំរិតបឋម សិក្សាម្នាក់នៅ ស្រុកសំឡូត ខេត្តបាត់ដំបង កាពិតជាប្តីជន រងគ្រោះសោះ។

សមត្ថកិច្ចបាន អោយដឹងថាជន សង្ស័យដែលកម្លាំង ជំនាញឃាត់ខ្លួន មានឈ្មោះ ព្រំ សួសសំណាង អាយុ៣១ឆ្នាំ ត្រូវជាប្តីរបស់ជន រងគ្រោះរស់នៅ ក្នុងភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ត្រូវបានកម្លាំង នគរបាលនៃស្នងការ នគរបាលខេត្តបាត់ ដំបងធ្វើការឃាតខ្លួន កាលពីយប់ថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៩ វេលាម៉ោង២០និង០០នាទី បន្ទាប់ពីស៊ីបអង្កេតអស់ រយះពេលជាង៣ម៉ោង។

សូមរំលឹកផងដែរ ថាកាលពីថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៩ វេលាម៉ោង ១៧ និង ០០ នាទី មានការ ភ្ញាក់ផ្អើលមួយ ក្នុងពេលដែល គេបានប្រទះ ឃើញសាក សពស្រី្តម្នាក់ស្លាប់នៅចំណុច ឃ្លាំងផ្ទុះ ស្ថិតនៅភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ដែលនោះគឺឈ្មោះ អ៊ូច ចាន់ថា អាយុ ២៩ឆ្នាំ ជាគ្រូបង្រៀនកំរិត បឋមសិក្សានៅ ស្រុកសំឡូត ខេត្តបាត់ដំបង។

ក្រោយពីទទួលបាន ព័ត៌មានខានលើនេះភ្លាម និងអនុវត្តនូវបទ បញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នង ការដ្ឋាននគរបាល ខេត្ត បាត់ដំបង កម្លាំងនគរបាលជំនាញក្នុង ផែនការងារព្រហ្មទ័ណ្ឌ ដែលមានលោក ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែន ដឹកនាំធ្វើការស្រាវ ជ្រាវស៊ើបអង្កេត លើករណីនេះជាបន្ទាន់ ដោយ មានអង្គភាពជំនាញពាក់ព័ន្ធ ចូលរួមក្នុងការធ្វើកោ សល្យវិច័យ លើសាកសពដោយ យកចិត្តទុកដាក់ បំផុត ។

ឆ្លងតាមរយៈនៃការស្រាវ ជ្រាវនៅទីកន្លែងកើត ហេតុ និងការធ្វើកោសល្យ វិច័យលើសាកសព សមត្ថកិច្ចជំនាញ បានវាយតម្លៃ និងសន្និដ្ឋានថា (មិនមានករណីរំ លោភសេពសន្ថវៈ) លើរាង កាយជន រងគ្រោះឈ្មោះ អ៊ូច ចាន់ថា ភេទស្រី នោះទេ ប៉ុន្តែជនរងគ្រោះ ត្រូវបានជនសង័្សយ ប្រើប្រាស់ខ្សែរឹតករ និងមួលបំបាក់ករ រហូតដល់ស្លាប់ បាត់បង់ជីវិត រីឯទ្រព្យ សម្បត្តិនិងស ម្ភារៈ ជាប់ខ្លួនពុំមានការ បាត់បង់អ្វីឡើយ  ដែលករណី មួយនេះ អាចផ្តើមចេញ ពីរឿងគំនុំឬ ទំនាស់ច្រើន ជាង ។

ផ្អែកតាមភស្តុតាងដែល ប្រមែប្រមូលបានទាំង នៅទីកន្លែងកើតហេតុ និងក្រៅទីកន្លែងកើត ហេតុរួមទាំងសាក្សី ជុំវិញករណីនេះ សមត្ថកិច្ចនគរបាល ឈានទៅធ្វើការឃាត់ ខ្លួនឈ្មោះ ព្រំ សួសសំណាង អាយុ៣១ឆ្នាំ ត្រូវជាប្តីរបស់ជន រងគ្រោះដើម្បីធ្វើការសាក សួរស្រាវជ្រាវជុំវិញ ករណីឃាតកម្មខាង លើនេះនិងត្រូវបញ្ជូនទៅ កាន់អយ្យការអមសាលា ដំបូងខេត្តបាត់ដំបងដើម្បី ចាត់ការតាមនិតិវិធីច្បាប់៕ ដោលោកមួនរិទ្ធីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *