(ខេត្តបាត់ដំបង)៖កម្លាំងនគរបាលនៃស្នង ការរដ្ឋាននគរបាល ខេត្តបាត់ដំបងចុះបង្ក្រាប ករណីឆបោកយក ប្រាក់ប្រជាពលរដ្ឋ តាមរយះលួច បន្លំគណនី Facebookនិងឃាត់ខ្លួនជន សង្ស័យបាន២នាក់ កាលពីរសៀល ថ្ងៃទី២០ខែធ្នូឆ្នាំ២០១៩ វេលាម៉ោង១៧និង៤៥នាទី នៅត្រង់ចំណុចលើ ផ្លូវបេតុងមួយកន្លែង ស្ថិតក្នុងភូមិឡឥដ្ឋ សង្កាត់ព្រែក ព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
លោកវរសេនីយ៍ ទោឈឿង គឹមសុង ប្រធានការិយាល័យ នគរបាលព្រហ្មទណ្ឌ កំរិតស្រាល នៃស្នង ការដ្ឋាន នគរបាលខេត្ត បាត់ដំបងបានប្រាប់ អោយដឹងថាជនសង្ស័យ ទាំង២នាក់ដែលកម្លាំង របស់ឃាត់ខ្លួន បានទី១ឈ្មោះ សេង ភារ៉ាហៅពេទ្យ ភេទប្រុស អាយុ ២៩ ឆ្នាំ មានទីលំនៅភូមិ ឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង និងទី២ឈ្មោះ ឈុន ពិសិដ្ឋភេទប្រុស អាយុ ២៨ ឆ្នាំ មានទីលំនៅ ភូមិចំការសំរោង ២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្រោយពីឃាត់ ខ្លួនជនសង្ស័យកម្លាំង ជំនាញដកហូតបានវត្ថ តាងរួមមានទូរស័ព្ទ ដៃចំនួន ៣ គ្រឿងស៊ីមកាតទូរសព្ទចំនួន ៨សន្លឹកម៉ូតូមួយ គ្រឿងម៉ាកហុងដា pcx ពណ៌ស បិតស្គុត ពណ៌ខ្មៅ គ្មានស្លាកលេខនិង ប្រាក់ខ្មែរចំនួន 43 ម៉ឺនរៀលផងដែរ។
លោកវរសេនីយ៍ទោ ឈឿងគឹមសុងបាន ប្រាប់អោយដឹងទៀតថា ជនសង្ស័យខាងលើបាន ធ្វើសកម្មភាពកាល ពីថ្ងៃទី១៨ ខែធ្នូឆ្នាំ ២០១៩ ដោយជន សង្ស័យឈ្មោះ ឈុន ពិសិទ្ធ បានធ្វើសកម្មភាព លួចបន្លំគណនី ហ្វេសប៊ុករបស់ប្រជាពលរដ្ឋនៅ ក្នុងខេត្តកែបចំនួន ៣ គណនីផ្សេងៗគ្នា។
ក្រោយពីជន សង្ស័យបានធ្វើការ ហែកប្រព័ន្ធហ្វេសប៊ុកហើយ ជនសង្ស័យក៏បាន ប្រើអាខោនដែលហែក បាននោះក៏ផ្ញើ សារដោយខ្ចីលុយ គេនិងអោយគេដាក់ ប្រាក់តាមភ្នាក់ងារ វីងវេលុយក្នុងនោះ សមត្ថកិច្ច រកឃើញប្រាក់ ចំនួន ៩៥០០ ដុល្លារ និងប្រាក់ខ្មែរចំនួន ៤លានរៀល តាមរយៈលេខទូរ សព្ទចំនួន ៦ លេខ ផ្សេងៗគ្នា ក្រោយពីជនរងគ្រោះ បានផ្ញើសារឲ្យវេប្រាក់ រួចជនសង្ស័យក៏បានផ្ញើ លេខកូដឱ្យទៅឈ្មោះ សេង ភារ៉ា ហៅពេទ្យ ជាអ្នកទៅដើម្បី ដកប្រាក់នៅក្នុង ខេត្តបាត់ដំបង។
បច្ចុប្បន្នជនសង្ស័យ ខាងលើរួមទាំងវត្ថុតាងត្រូវ បានការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាលនៃ ស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបងបានប្រគល់ ឱ្យទៅកម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់នៃស្នង ការដ្ឋាននគរបាល ខេត្តកែបដើម្បី ចាត់ការបន្តរទៅតាមនីតិវិធី៕