ចាស់ទំនើងដោយ សារតែរឿងគំនុំស្វែង រកដៃគូសងសឹក យកដបវាយទៅក្បាស គូទំនាស់ឈាមឆុល ត្រូវអាវុធហត្ថ ឃាត់ខ្លួនភ្លាមៗ

(ខេត្តបន្ទាយមានជ័យ)៖​ ចាស់ទំនើងម្នាក់ដោយសារ តែរឿងគំនុំស្វែងរកដៃ គូសងសឹកយកដបវាយទៅ ក្បាសគូទំនាស់ ឈាមឆុលត្រូវអាវុធ ហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ  មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង បានចុះបង្រ្កាបានភ្លាមៗ ជនសង្ស័យមានឈ្មោះ កុយ ស៊ុន ភេទ ប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅមិនពិត ប្រាកដក្នុងក្រុងប៉ោយប៉ែត នៅវេលាម៉ោង ៤រសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ក្នុងចំណុចព្រំដែនមាត់អូរ កន្លែងលក់ បាយកាហ្វេក្បែរផ្លូវរថភ្លើង ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

បន្ទាប់ពីធ្វើការឃាត់ ខ្លួនជនសង្ស័យបាន កសាងសំណុំរឿង បញ្ជូនមកទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តដើម្បីចាត់ការបន្ត។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិ ធម៌បានឲ្យដឹងថាជន រងគ្រោះឈ្មោះ ទ្រី វ៉េងឡុង ភេទ ប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិសាមគី្គមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងបានបំភ្លឺឲ្យ សមត្ថកិច្ចដឹង ថានៅថ្ងៃកើតហេតុ ខ្លួនកំពុងអង្គុយជាមួយ ភ្ញៀវដែលមកទំនាក់ទំនង ការងារនៅហាងកាហ្វេមួយ កន្លែងក្បែរផ្លូវរថភ្លើង នៅច្រកព្រំដែន ស្រាប់តែជនសង្ស័យ បានដើរសំដៅមករកខ្លួន ហើយបានយកកែវ ទឹកវាយមកលើរូបខ្លួន បណ្តាលឲ្យរបួស ត្រង់ភ្នែកខាងស្តាំ ម្រាមដៃស្តាំ និងក្បាលផ្នែកខាងស្តាំប៉ោងជាំ ភ្លាមៗនោះអ្នក អង្គុយក្បែរក៏ មកជួយឃាត់ ដើម្បីបញ្ឈប់សកម្មភាព។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបញ្ជាក់ឲ្យដឹងទៀត ថាក្រោយពីធ្វើការសាក សួរជនសង្ស័យបាន ឆ្លើយសារភាពថាខ្លួន ពិតជាបានយកដបវាយ លើជនរងគ្រោះជាច្រើន កែវពិតប្រាកដមែនដោយ សាររឿងគំនុំ។

ផ្អែកលើចម្លើយសារ ភាពរបស់ជនសង្ស័យ ឃើញថាមាន តម្រុយពិរុទ្ធភាព នៃបទល្មើសយ៉ាងជាក់ លាក់ ដូច្នេះជនសង្ស័យ ខាងលើអាចត្រូវចោទ ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសកម្លាំង ជំនាញ បានកសាង សំណុំរឿងបញ្ជូន ជនសង្ស័យ ទៅតុលាការដើម្បី ចាត់ការទៅតាមប្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *