(ខេត្តបន្ទាយមានជ័យ)៖ លោកគឹង វណ្ណះ អភិបាលរងខេត្ត តំណាងលោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយ មានជ័យបានថ្លែង ក្នុងពិធីផ្សព្វផ្សាយបច្ចេក ទេសរបៀបធ្វើកសិកម្មជូន ប្រជាកសិករថាមាន ក្រុមហ៊ុនរ៉ាយស៍នែតជ្រល ឌីវេឡុបមុីន បានសហការជាមួយ ក្រុមហ៊ុនអាយ សុី ជី អាគ្រីថេនអុិចបាន ចុះអនុស្សារណះ នៃកិច្ចព្រមព្រៀងស្តីពីការ ផ្សព្វផ្សាយបច្ចេកទេស កសិកម្ម និងធ្វើការប្រមូលទិញ កសិផលដែល កសិករធ្វើបាននៅព្រឹក ថ្ងៃទី២០ ខែ ធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំសាលា ខេត្តដោយមានការចូល រួម លោកឃុនសាវឿន អនុរដ្ឋកេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីពាក់ពន្ធជាង ១០០នាក់បានចូលរួម។
វគ្គផ្សព្វផ្សាយនោះបាន ធ្វើបទបង្ហាញអំពីបច្ចេក ទេសកសិកម្មដល់បងប្អូន កសិករយ៉ាងលំអិត។
លោកគឹងវណ្ណះបានមាន ប្រសាសន៍បន្តថាគាត់បាន ធ្វើការឯកភាពគ្រប់ក្រុម ហ៊ុនណាដែលចង់មក ធ្វើវិនិយោគកិន ក្នុងស្រុកខ្មែរពិសេស ខេត្តបន្ទាយមានជ័យអំពី បច្ចេកទេសកសិកម្មដល់ បងប្អូនកសិករ ដើម្បីឲ្យស្រុកខ្មែរ មានការីកចំរើនតែលោក មិនឯកភាពហើយប្រឆាំង ដាច់ខាតចំពោះក្រុមហ៊ុន ណាមកធ្វើវិនិយោគ គិនក្នុងស្រុកខ្មែរពិសេស ខេត្តបន្ទាយមានជ័យ របៀបធ្វើនំអត់ម្សៅបោក ប្រាស់ប្រជាប្រជាកសិករ ព្រោះកន្លងមកមានក្រុមហ៊ុន មួយចំនួនធ្វើនំអត់ ម្សៅហើយបោកប្រាស់ ប្រជាប្រជាកសិករថែមទៀតផង។
ក្នុងនោះលោកបាន ចូលរួមត្រេកអរដល់ ប្រជាកសិករដែល មានក្រុមហ៊ុនរ៉ាយស៍ នែតជ្រល ឌីវេឡុបមុីន សហការជាមួយ ក្រុមហ៊ុនអាយ សុី ជី អាគ្រីថេនអុិចបាន ចុះអនុស្សារណះនៃកិច្ច ព្រមព្រៀងស្តីពីការ ផ្សព្វផ្សាយបច្ចេក ទេសកសិកម្ម និងធ្វើការ ប្រមូលទិញកសិផល ដែលកសិករផលិត បានព្រោះឆ្នាំនេះ ខេត្តបន្ទាយមាន ជ័យទទួលរងគ្រោះ រាំងស្ងួតហើយទទួល រងនូងទឹកជំនន់ធ្លាក់ពី ព្រំដែនថៃ ធ្វើឲ្យស្រូវរាប់ពាន់ ហិកតាត្រូវខូចខាតនិង ទទួលបានទិន្នផលទាប ពិសេសកសិករធ្វើ ស្រូវបានតំលៃស្រូវធ្លាក់ លក់មិនបានដើម ជីដាក់ស្រែឡើងថ្លៃ កប់ពពក ឈ្មួល ធ្វើស្រែឡើង ម៉ាសុីនច្រូតក៏ធ្វើការ ឡើងថ្លៃធ្វើឲ្យ អ្នកធ្វើស្រែខាត និយាយមិនចេញ។
ក្នុងនោះលោក ឃុនសាវឿន បានមានប្រសាសន៍ដែរ ថាខេត្តបន្ទាយមានជ័យ មានអាងទឹក មានប្រព័ន្ធប្រឡាយមេ ប្រឡាយរង ទំនប់ហើយមានការ បណ្តុះបណ្តាលបច្ចេកទេស កសិកម្មជូនដល់កសិករ តាមរយៈមន្ទីរកសិកម្ម និងអង្ការដៃគូថែមទៀត តែកសិករមួយចំនួន នៅមិនទាន់បានយល់ដឹង ច្បាស់លាស់និងសីុជំរៅ ព្រោះនៅតំបន់មួយចំនួន នៅប្រើប្រាស់ពូជតាម រដូវនិងការដាំដុះមិន មានបច្ចេកទេសនៅ ឡើយក្នុងនោះលោក បានអគុណដល់ក្រសួង កសិកម្មដែលបានផ្តួចផ្តើម បង្កើតឲ្យមានវគ្គផ្សព្វផ្សាយ អំពីបច្ចេកទេសកសិកម្ម ជូនដល់បងប្អូនកសិករ នេះឡើងដើម្បីជួយដល់ ប្រជាកសិករដែលធ្លាប់ តែអនុវត្តការងារតាម បែបធម្មជាតិមកប្រើប ច្ចេកទេសទំនើបជំនួសវិញ។
លោក រស់ សុវណ្ណវាសនា អគ្គនាយកក្រុមហ៊ុន យស៍នែតជ្រល ឌីវេឡុបមុីន បានមានប្រសាន៍ថា ក្រុមហ៊ុនរបស់លោក បានធ្វើពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងក្នុង ការប្រមូលទិញកសិផល របស់ប្រជាកសិករ ចាប់ពីឆ្នាំ២០២០នេះ តទៅហើយដើម្បីជួយ ដល់កសិករដែលធ្លាប់ អនុវត្តការងារតាមបែប ធម្មជាតិមកជា ការប្រើបច្ចេកទេសទំនើប និងខិតខំធ្វើការទាក់ ទាញអ្នកវិនិយោគទុន ដោយនាំមកនូវ បច្ចេកទេសកសិកម្ម មួយចំនួនថែមទៀត ចែកចាយជូនដល់បង ប្អូនប្រជាកសិករដើម្បី ទទួលបានចំណេះដឹងយក ទៅអនុវត្តរាល់ការដាំ ដុះឲ្យទទួលបានផលិត ផលតាមតម្រូវការទី ផ្សារជាតិនិងអន្តរជាតិ។
ក្នុងនោះលោក រស់ សុវណ្ណវាសនាបាន ធ្វើការផ្តាំផ្ញើរចំពោះ សមាជិក សមាជិការពិសេស បងប្អូនប្រជាកសិករត្រូវ គ្រេបជញ្ជក់យក ចំណេះដឹងយកទៅ អនុវត្តផ្ទាល់ដើម្បីបង្កើន ទិន្នផលនិងគុណភាព ផលិតផលកសិកម្ម ដែលបណ្តាក្រុមហ៊ុន ចង់បានឲ្យបានច្រើនផងដែរ៕