(ខេត្តបន្ទាយមានជ័យ)៖ ជនសង្ស័យម្នាក់ ទៅជីកដាក់របងព្រំដី ក្នុងចំការហើយបាន ដុតស្មៅដើរចេញ បណ្តាលឲ្យឆេះរាល ដាលដល់ចំការអ្នកដ៏ ទៃបណ្តាលឲ្យឆេះដំណាំ ខ្ទេចត្រូវអាវុធឃាត់ខ្លួ នបាននៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០១៩ នៅចំណុចចំការស្វាយ ស្ថិតនៅភូមិទួលពង្រ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ការឃាត់ខ្លួននេះ ដោយមានពាក្យ បណ្តឹងរបស់ជនរង គ្រោះបានប្តឹងឈ្មោះ ឈាង អៀក ប្រុសអាយុ៣៤ឆ្នាំ រស់នៅភូមិទួលពង្រ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងករណីដុតភ្លើង ឆេះរាលរាលដល់ ចំការខ្លួនបានឆេះ ដំណាំអស់ជាច្រើន ក្រោយពីបានទទួលពាក្យ ប្តឹងហើយដោយ អនុវត្តន៍តាម បទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត លោកអនុសេនីយ៍ឯក ស សុភក្ត្រា មេបញ្ជាការស្តីទី មូលដ្ឋានកងរាជអាវុធ ហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងអាវុធ ហត្ថចុះស្រាវជ្រាវឃាត់ ខ្លួនជនសង្ស័យ បានចំនួន១នាក់
ក្រោយពីសមត្ថកិច្ច ជំនាញក្រុង ធ្វើការសាកសួររួច បានកសាងសំណុំ រឿងបញ្ជូនមកទីបញ្ជា ការដ្ឋានកងរា ជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។
មន្ត្រីអាវុធហត្ថជំនាញ ក្រោយពីបញ្ចប់ការស៊ើប អង្កេតតាមចម្លើយសារ ភាពរបស់ជនសង្ស័យ បានបង្ហាញពី តម្រុយនៃបទល្មើស យ៉ាងជាក់លាក់ ដូច្នេះជនសង្ស័យអាច ត្រូវចោទប្រកាន់ពីបទ ធ្វេសប្រហេសក្នុងការ ដុតស្មៅឆេះរាលដាលឆេះ ដំណាំអ្នកដ៏ទៃជន សង្ស័យត្រូវបានកម្លាំង ជំនាញកងរាជ អាវុធហត្ថខេត្ត កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តដើម្បីចាត់ការតាមច្បាប់៕