(ខេត្តកំពត)៖ នៅមុននៃពិធីបុណ្យ សមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត ចាប់ផ្តើមដំ ណើរការមកដល់។ ដើម្បីញ៉ាំងឲ្យ ព្រឹត្តិការណ៍នៃពិធី បុណ្យទេសចរណ៍ដ៏ ធំនេះកាន់តែមានភាព ទាក់ទាញនិងប្លែកអារម្មណ៍ និងមានភាពសប្បាយ រីករាយបន្ថែមទៀតនោះ វិថីម្ហូបអាហារនិង សមិទ្ធផលទេសចរណ៍ថ្មី ចំនួនបីត្រូវបាន សម្ភោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការក្នុងបរិយាកាស សប្បាយរីករាយ ដែលពិធីនេះបាន ធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០១៩ ក្រោមវត្តមាន លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេស ចរណ៍ និងលោក ជាវ តាយ អភិបាលខេត្តកំពត បានចូលរួមជាអធិបតី។
ថ្លែងនៅក្នុងពិធីនោះ ប្រធានមន្ទីរទេសចរណ៍ ខេត្ត លោកសយ ស៊ីណុល បានលើកឡើងថា មន្ទីរទេសចរណ៍ខេត្ត សហការជាមួយរដ្ឋ បាលក្រុងកំពត ក្រោមការឧបត្ថមគាំទ្រពី ក្រសួងទេសចរណ៍និង រដ្ឋបាលខេត្ត ព្រមទាំងការចូល រួមពីភាគីពាក់ព័ន្ធ នានាបានរៀបចំពិធីដាក់ ឲ្យដំណើរការនូវវិថីម្ហូប អាហារខេត្តកំពត អមដោយការបើកឲ្យប្រើប្រាស់ផលិត ផលទេសចរណ៍ចំនួន បីប្រភេទរួមមាន ទី១. កញ្ចប់ខ្សែទស្សនកិច្ចខេត្តកំពត, ២.សេវារ៉ឺម៉កកង់ទេសចរណ៍ និងទី៣. ម្ហូបអាហារប្រចាំខេត្តពីរប្រភេទ (សម្លការីត្នោត រស់ជាតិទុរេន និងញ៉ាំសារ៉ាយ សមុទ្រម្រេចខ្ចី)។
លោកប្រធានបានបន្តថា សម្រាប់ពិធីបុណ្យ សមុទ្រឆ្នាំនេះ ភ្ញៀវទេសចរ អាចទៅទស្សាន តាមរមណីយដ្ឋាន និងដោលដៅ ទេសចរណ៍ចំនួន ១៧កនែ្លង សហគមន៍ ទេសចរណ៍៤កនែ្លង និងផលិតផលថ្មីៗ មួយចំនួនទៀត។
អ្នកទេសចរក៏អាចរក សេវាកម្មផ្សេងៗដែលសរុបទាំងអស់ មានចំនួន ៥៤៧កន្លែង ក្នុងនោះ សេវាស្នាក់ នៅមានចំនួន ២៦៤កន្លែង សណ្ឋោគារចំនួន ១៥កន្លែងស្មើនឹង ៩៦៩បន្ទប់ ផ្ទះសំណាក់ចំនួន ២៤៩កន្លែងស្មើនឹង ២៦០១បន្ទប់ ។
សេវាម្ហូប អាហារចំនួន ១៩៣កន្លែង និងកន្លែងកម្សន្ត សម្រាប់មនុស្សពេញ វ័យ ចំនួន ៤៤កន្លែង ម៉ាស្សាសុខ ភាពចំនួន ២៦កន្លែង សេវាទូកដឹកភ្ញៀវ ទេសចរណ៍ចំនួន ១៦កន្លែង ការីទេសចរណ៍ចំនួន ៤កន្លែង មគ្គុទ្ទេសទេស ចរណ៍ចំនួន ១៣៩នាក់ ក្នុងនោះមគ្គុទ្ទេសស ហគមន៍ចំនួន ៤២នាក់។
ពិសេសជាង នេះទៅទៀត សម្រាប់ពិធី បុណ្យសមុទ្រមាន កម្មវិធីសប្បាយជា ច្រើនទៀត ដូចជា ទស្សនាការសម្តែងសិល្បៈ និងរបាំប្រពៃណីល្បីៗ ល្ខោនបាសាក់ របស់ម្ចាស់ស្រុក និងការសម្តែងសិល្បៈរបស់ភ្ញៀវអន្តរជាតិ ការរាំលេងកម្សាន្តជុំគ្នា ការដើរទស្សនា និងទិញរបស់របរ ប្រើប្រាស់ផ្សេងៗ ទទួលទាន ម្ហូបអាហារឆ្ងាញ់ៗរបស់ អ្នកស្រុកកំពតនៅវិថី ម្ហូបអាហារ មើលការបាញ់កាំជ្រូក ដ៏អច្ចារ្យ ដែលមាន តម្លៃដល់ជាង មួយម៉ឺនដុល្លា ការប្រណាំងកង់ ប្រណាំងម៉ូតូទឹក រត់ប្រណាំង ការប្រកួតលើកទម្ងន់ស្វែងរកបុរសខ្លាំង ពិសេសការប្រកួត ប្រដាល់ជើងឯង ដែលមានកីឡាករ មេដាយមាសល្បីៗ របស់កម្ពុជា និងកីឡាករអន្តរជាតិ មកពី ថៃ ឥណ្ឌា អ៊ីរ៉ង ចិន បារាំង អូស្ត្រាលី ដែលការប្រគួត ប្រដាល់ធ្វើឡើងរៀង រាល់ល្ងាច នៅតាមដងព្រែក ក្បែរសាលាខេត្តកំពត៕