(ខេត្តបន្ទាយមានជ័យ)៖ និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង ជំនាន់ទី១១និងទី១២ កំរិត បរិញ្ញាបត្រជំនាន់ទី៩និងទី១០ និងបរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី១១ នៃសាកលវិទ្យាល័យ បៀលប្រាយសាខាខេត្ត បន្ទាយមានជ័យ សរុបមានចំនួន ៤២១អង្គ នាក់ ក្នុងនោះមានស្រី២១០ នាក់ដែលបានបញ្ចប់ ការសិក្សាដោយ ជោគជ័យក្នុង ឆ្នាំសិក្សា ២០១៧. ២០១៨. និងឆ្នាំ២០១៨.២០១៩ បានទទួលសញ្ញាបត្រ ពីលោកបណ្ឌិត អុីនវីរជាតិរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រីនៅ សាលប្រជុំសាលាខេត្ត បន្ទាយមានជ័យ នៅព្រឹក ថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ២០១៩ ដោយមានការ ចូលរួម លោកស្រីប៉ុកណាឌីអភិបាល រងខេត្ត តំណាងលោកអ៊ុំរាត្រី អភិបាលខេត្ត បន្ទាយមានជ័យ លោកបណ្ឌិតសេម សេង នាយកសាលាសាកល វិទ្យាល័យបៀល ប្រាយសាខាខេត្ត បន្ទាយមានជ័យ មន្ត្រីជាន់ខ្ពស់ និស្សិតនិង អាណាព្យាបាលសិស្ស ជិត១,០០០នាក់បានចូលរួម។
ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ បរិញ្ញាបត្ររងទាំង៤២១ អង្គ នាក់
នោះលោក បណ្ឌិតសេម សេង បានប្រសាសន៍ថា សាលាសាកលវិទ្យាល័យ បៀលប្រាយសាខាខេត្ត បន្ទាយបង្កើត ឡើងជិត២០ឆ្នាំកន្លង មកហើយមាននិស្សិត សរុបមានចំនួន៩.២៧០ នាក់ស្រីមានចំនួន ២.៩៣៦នាក់និសិ្សត បានបញ្ចប់ការសិក្សា ដោយជោគជ័យមាន ចំនួន៤២១នាក់ដែលបានទទួល សញ្ញាប័ត្រថ្ងៃនេះ។
លោកបណ្ឌិតសេម សេងបញ្ជាក់ឲ្យ ដឹងទៀតថា និស្សិតដែលបានទទួល សញ្ញាប័ត្រថ្ងៃនេះមាន ចំណេះដឹង សមត្ថភាព ជំនាញ និងមានគំនិតច្នៃប្រឌិត ប្រកបដោយការត្រិះរិះ ពិចារណា ភាពអ្នកចេះដឹង និង អាចដោះ ស្រាយបញ្ហា ប្រឈមនានាទាំងក្នុងពេលបច្ចុប្បន្ន និងអនាគតប្រកប ដោយឥរិយាបថល្អប្រពៃ។
លោកបានបញ្ជាក់ឲ្យដឹង ទៀតថាក្រោមការដឹក នាំដ៏បិុនប្រសប់របស់ សម្តេចតេជោហ៊ុនសែន បានដាក់ចេញនូវ ផែនការយុទ្ធសាស្ត្រ ចតុកោណអនុញ្ញាតឲ្យ គ្រឹះស្ថានឧត្តមសិក្សា ឯកជនបាន ចូលរួមចំណែក ក្នុងការបណ្តុះបណ្តាល ធនធានមនុស្សក្រោយ ការត្រួតពិនិត្យដោយ ផ្ទាល់របស់ក្រសួង អប់រំយុវជន និងកីឡា ដើម្បីលើក កំពស់គុណភាព ប្រសិទ្ធភាព និងសីលធម៍នៃការ អប់រំថ្នាក់ឧត្តមសិក្សា និងថ្នាក់ ក្រោមឧត្តមសិក្សានេះ។
លោកបានបញ្ជាក់ទៀត ថានៅក្នុងនោះបាននិង កំពុងធ្វើការបណ្តុះ បណ្តាលធនធាន មនុស្សដោយឈរ លើគោលការណ៍ គុណភាពជាចម្បង ហើយនិងបានខិត ខំអប់រំនិស្សិត ដោយយកចិត្ត ទុកដាក់ខ្ពស់បំផុត ដើម្បីឆ្លើយតប ទៅនិងការអភិវឌ្ឍន៍ ដើម្បីប្រគួតប្រជែង នៅក្នុងតំបន់អាស៊ាន និងពិភពលោកផងដែរ។
ក្នុងនោះលោកបណ្ឌិត អុីនវីរជាតិ បានធ្វើការ កោតសរសើរដល់ សាស្ត្រាចារ្យសាកលវិទ្យា ល័យបៀលប្រាយក្នុង ការកសាងនិងអភិវឌ្ឍ ធនធានមនុស្សនិងលើក ស្ទួយវិស័យអប់រំកម្រិត ឧត្តមសិក្សាដោយ មានការចូលរួមយ៉ាង សកម្មប្រកបដោយ ស្មារតីព្យាយាមយកចិត្ត ទុកដាក់រហូតបាន លទ្ធផលគួជាទី មោទនះចំពោះ និស្សិតទាំង៤២១អង្គ នាក់នេះ។
លោកបានធ្វើការកោត សរសើរដល់និស្សិត ជ័យលាភីថ្នាក់ បរិញ្ញាបត្ររង បរិញ្ញាបត្រនិងបរិញ្ញា បត្រជាន់ខ្ពស់ដែល បានខិតខំប្រឹងប្រែងរៀន សូត្រយកអស់កំលាំង កាយចិត្តដើម្បីប្រែក្លាយ ជាធនធាន មនុស្សដោយឈរ លើគោលការណ៍ គុណភាពជាចម្បង ដែលប្រទេសជាតិត្រូវ ការចាំបាច់មិនអាច អត់បានឡើយ៕