ក្មេងទំនើងជាសិស្ស សាលា៧នាក់ផ្តើម បង្ករចលាចលធ្វើ សកម្មភាពបង្ហោះ ម៉ូតូយ៉ាងសប្បាយ មិនភ័យនិង ការបុកមនុស្ស ស្លាប់នោះឡើយ

ក្មេងទំនើងជាសិស្ស សាលា៧នាក់ផ្តើម បង្ករចលាចលធ្វើ សកម្មភាពបង្ហោះ ម៉ូតូយ៉ាងសប្បាយ មិនភ័យនិង ការបុកមនុស្ស ស្លាប់នោះឡើយ

(ខេត្តបន្ទាយមានជ័យ)៖ ក្មេងទំនើងជាសិស្ស សាលា៧នាក់ ផ្តើមបង្កចលាចលធ្វើ សកម្មភាពយ៉ាង គឃ្លើនបង្ហោះម៉ូតូយ៉ាង សប្បាយមិនភ័យនិង ការបុកមនុស្សស្លាប់នោះ ឡើយ ត្រូវនគរបាល ក្រុងសិរីសោភ័ ចុះបង្ក្រាប់យ៉ាងតន់ ហន់ចាប់បាន៧នាក់ ហើយឲ្យឪពុកម្តាយ អាណាព្យាបាលមក ធ្វើកិច្ចសន្យាជា លើកទី១បើមានជាលើក ទី២ទៀតនោះត្រូវកសាង សំនុំរឿងបញ្ជូនទៅ តុលាការដើម្បីដាក់ ទោសទៅតាមច្បាប់ នៅវេលាម៉ោង៣ល្ងាច ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅលើផ្លូវ ជាតិលេខ៥៦ A  ពីអាងម្កាក់ ស្ថិតក្នុងភូមិម្កាក់ មកដល់ផ្លួវ៧មករា ក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។

លោកវរៈសេនីយ៍ឯក សីុឌី អធិការនគរបាល ក្រុងសិរីសោភ័ណបាន ប្រាប់អ្នកយកព័ត៍មាន ឲ្យដឹងថាតាមបទបញ្ជា របស់លោក ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យខេត្ត បានឲ្យកម្លាំងនគរបាល សណ្តាប់ធ្នាប់ និងចរាចរណ៍ នៃអធិការដ្ឋាននគរបាល ក្រុងសិរីសោភ័ណចេញ ធ្វើសកម្មភាពបង្រ្កាប ក្រុមក្មេងសិស្សសាលា ចេញបង្កចលាចលធ្វើ សកម្មភាពបង្ហោះម៉ូតូ យ៉ាង សប្បាយដោយគ្មាន គិតពីការបុកស្លាប់ ដល់អ្នកដ៏ទៃឡើយ ទើបលោកដឹកនាំកំលាំង នគរបាល១ក្រុម ចុះបង្ក្រាបសិស្ស ក្មេងទំនើងទាំង ៧នាក់បាន១មានឈ្មោះ ខួចបូរី ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិដីឡូដត៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ជាអ្នកធ្វើសកម្មភាព បង្ហោះម៉ូតូ និង៦នាក់ ផ្សេងទៀតជាអ្នកហែរហម និងការពារក្រែងឈ្មោះ ខួច បូរី ដួលម៉ូតូទៅមិន ឲ្យមានម៉ូតូឬឡាន មកជាន់អ្នកហែរ ហមទាំង៦នាក់ នោះមានឈ្មោះ ឈួន ហាវ ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិដីឡូត៍ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ឈ្មោះ ចាន់ ណារិទ្ធី ភេទប្រុស អាយុ១៦ឆ្នាំ  ឈ្មោះ ចាន់ អារុណ ភេទប្រុស អាយុ១៦ឆ្នាំ ឈ្មោះ រឿង សុធឿត ភេទប្រុស អាយុ១៦ឆ្នាំ ទាំង៣នាក់នេះ នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ  ក្រុងសិរីសោភ័ណ ឈ្មោះ ញ៉ែម លឹមហុង ភេទប្រុស អាយុ១៥ឆ្នាំ ឈ្មោះ អ៊ាម លីសៀង ភេទប្រុស អាយុ១៥ឆ្នាំ ទាំង២នាក់ នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដកហូតម៉ូតូបាន៤គ្រឿង។

លុះនៅថ្ងៃទី២៤លោក សីុឌីបានអញ្ជើញ ឪពុកម្តាយ មកអធិការដើម្បីធ្វើកិច្ច សន្យាលាយលក្ខណ៍ អក្សរជាលើកទី១ តែបើមានលើកទី២ ទៀតសមត្ថកិច្ចនឹង អនុវត្តតាមផ្លូវច្បាប់ បញ្ជូនទៅតុលាការ ដាក់ទោសតាមច្បាប់ មិនអត់អោនឲ្យ បន្តទៀតឡើយ៕

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *