(ក្រុងប៉ោយប៉ែត)៖ នៅរសៀលថ្ងៃទី២០ ខែធ្នូឆ្នាំ២០១៩ វេលាម៉ោង១៤និង ៣០នាទីនៅទីស្នាក់ការ នគរបាលអន្តោប្រវេសន៍ ច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែត មានការ រៀបចំ ពិធី ផ្លាស់ប្តូរ មុខ តំណែង នាយប៉ុស្តិ៍ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករង នៃអគ្គនាយកដ្ឋាន នគរបាល អន្តោប្រវេសន៍ នៃ ក្រសួងមហាផៃ្ទ ដោយ មានការ ចូលរួមពី ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរង នៃ គណៈ អភិបាល ខេត្តបន្ទាយមានជ័យនិង លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជ អាជ្ញា អម សាលា ដំបូងខេត្តបន្ទាយមានជ័យ ។
ក្នុងនោះក៏មានការ ចូលរួមពីឯកឧត្តម ឧត្តម សេនីយ៍ទោ ស៉ឹម សំអាត គណបញ្ជាការរង ទិស យោធ ភូមិភាគទី៥ នគរបាលជាតិលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិនមេបញ្ជាការកងរាជ អាវុធហត្ថ ខេត្ត បន្ទាយមានជ័យនិង មានសមត្ថកិច្ចថៃ អញ្ជើញមកចូលរួមផង ដែរព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលអញ្ជើញមកពី បណ្ដាលក្រសួង នានានិង មន្ទីរ ជុំវិញសាលា ខេត្តបន្ទាយមានជ័យ និង អាជ្ញាធរ ដែនដី ក្រុងប៉ោយប៉ែត ជាច្រើន អ្នកទៀត ។
បើយោងតាម សេចក្តីប្រកាស របស់ក្រសួង មហាផ្ទៃ លេខ ១២៦៨៤ ប្រក ថ្ងៃអង្គារ ៦រោច ខែមិគសិរ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៩ ដែលចុះហត្ថលេខា ដោយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង ជា រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បាន សម្រេច ផ្ទេរភារកិច្ច និងតែងតាំង មុខតំណែង នគរបាលជាតិ នៃ អគ្គនាយកដ្ឋានអន្តោ ប្រវេសន៍ ដែលមាន លោក ឧត្តមសេនីយ៍ត្រី អ៉ី ចំរើន អត្តលេខ៥៨៥៩១ ពីនាយប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិ អូយ៉ាដាវ នៃនាយកដ្ឋានច្រកទ្វារទី២ ទៅជា នាយប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរ ជាតិប៉ោយប៉ែត នៃនាយកដ្ឋាន ច្រកទ្វារទី១ ហើយ លោក វរសេនីយ៍ឯក ខឹម ចិត្ត្រា អត្តលេខ ២០៧៥៧ ពី នាយប៉ុស្តិ៍ នគរបាល ច្រកទ្វារព្រំ ដែនអន្តរជាតិ ប៉ោយប៉ែត នៃ នាយកដ្ឋានច្រកទ្វារទី១ ទៅជានាយប៉ុស្តិ៍ នគរបាលច្រកទ្វារ ព្រំដែនអន្តរជាតិ អូយ៉ាដាវ នៃ នាយកដ្ឋានច្រកទ្វារទី២ ។
នៅក្នុងអង្គ ពិធីនេះផងដែរ លោក វរសេនីយ៍ឯក ខឹម ចិត្ត្រា បានឡើងអានរបាយការណ៍ ពីសកម្មភាព ដែល លោក បានដឹកនាំ រយះកាល កន្លងមកដើម្បី រាយការណ៍ជូន គណៈអធិបតីជ្រាប។
ក្នុងពីធីប្រកាសតែង តាំងនេះផង ដែរលោក ឧត្តមសេនីយ៍ត្រី អ៉ី ចំរើន ដែលទើបតែ ឡើងជា នាយប៉ុស្ដិ៍ ថ្មី បានឡើង ប្តេជ្ញាចិត្ត ដោយលោក បាន បេ្តជ្ញាថា និង អនុវត្តន៍យ៉ាងម៉ឹង ម៉ាត់នូវបទបញ្ជា របស់ ថ្នាក់លើ ពង្រឹងសាមគ្គី ភាពផ្ទៃក្នុង របស់ អង្គភាព អោយបានរឹងមាំសហការ ជាមួយស្ថាប័ននានា អោយបានល្អ និងបង្កើន ការទំនាក់ទំនង ជាមួយភាគីថៃ អោយកាន់តែល្អ ប្រសើរថែមទៀត ។
ក្នុងការប្រកាស តែងតាំងមុខ តំណែង មេប៉ុស្តិ៍ថ្មី ឯកឧត្ដម នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករង នៃអគ្គនាយក ដ្ឋានអន្តោប្រវេសន៍ បានមានប្រសាសន៍ ផ្ដាំផ្ញើទៅដល់ លោកនាយ ប៉ុស្តិ៍ទាំងពីរ ឲ្យមានការយកចិត្ត ទុកដាក់និងខិតខំ ធ្វើការងារ ការ ផ្លាស់ប្ដូរទីកន្លែង ការងារវាជា គោលការណ៍ របស់ថ្នាក់ដឹកនាំ គឺការផ្លាស់ប្ដូរ ដើម្បីយកបទពិសោធន៍ ការងារ ហើយការផ្លាស់ ប្ដូរមុខតំណែង ពីកន្លែងមួយទៅកន្លែងមួយ គឺជាការងារដូចគ្នា នោះទេ វាសំខាន់ គឺឋិតនៅ លើខ្លួនយើង ផ្ដល់តម្លៃឲ្យការងារពី កន្លែងនីមួយៗ ហើយ ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា សូមខ្លួនឯងត្រូវគិតថា យើងជា អ្នកណា និងត្រូវ អនុវត្តន៍ការងារអ្វីខ្លះ ដើម្បីបំរើ ប្រជាពលរដ្ឋ និង មាតុភូមិ សំខាន់ ត្រូវស្គាល់ថា ខ្លួនយើងជាអ្វី … ?។
សូមបញ្ជាក់ផងថា លោក ខឹម ចិត្ត្រា ត្រូវបាន ប្រកាសទទួល មុខតំណែង ជា នាយប៉ុស្តិ៍ នគរបាល ច្រកទ្វារ អន្តរជាតិប៉ោយប៉ែតនៃនាយកដ្ឋាន ច្រកទ្វាទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជំនួសលោកឧត្តមសេនីទោ សុឹម សំអាត កាលពី រសៀលថ្ងៃទី១៧ ខែ មករា ឆ្នាំ ២០១៩ កន្លងទៅ បើគិត រយះពេល ដឹកនាំវិញមិនបាន មួយឆ្នាំ ពេញលេញ នៅឡើយ ទេ ៕