(ខេត្តបាត់ដំបង)៖ នៅព្រឹកថ្ងៃទី២២ ខែធ្នូឆ្នាំ២០១៩នេះឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៥ បានអញ្ជើញជា អធិបតីភាពក្នុងពិធីកាត់ វិញ្ញាសាប្រឡង ចូលវគ្គនាយទាហាន សកម្មជំនាន់ទី២៤ វគ្គនាយទាហាន ទ័ពជើងគោកជំនាន់ ទី១២ វគ្គនាយ ទាហានបន្តវេន ជំនាន់ទី១៣ និងវគ្គបណ្ដុះបណ្ដាល ជំនាញបច្ចេកទេស យោធា នៅមណ្ឌលប្រឡងយោធ ភូមិភាគទី៥នៅ វិទ្យាល័យ ព្រះមុនីវង្ស ខេត្តបាត់ដំបង ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានធ្វើការផ្ដាំផ្ញើ ដល់បេក្ខជន និងបេក្ខនារី ធ្វើយ៉ាងណាប្រឹង ប្រែងខិតខំ យកចិត្តទុកដាក់ ក្នុងការប្រឡង ចំណេះដឹងទូទៅ និងភាសាបរទេស នាព្រឹកនេះ និងបន្តប្រលង វិញ្ញាសាកាយ សម្បទា ឲ្យទទួលបាន ជោគជ័យគ្រប់ៗ គ្នាផងដែរ ។
សូមបញ្ជាក់ថា មណ្ឌលប្រឡងយោធ ភូមិភាគទី៥ មានទីតាំង នៅវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង មានបេក្ខជន បេក្ខនារី ចុះឈ្មោះប្រឡង សរុបចំនួន ១២២៩នាក់ ក្នុងនោះមាន ប្រុសចំនួន ៧០៣នាក់ និងស្រីចំនួន ៥២៦នាក់ មានបន្ទុប់ ប្រឡងចំនួន ៤៩បន្ទុប់ ។