ក្មេងទំនើង៧០នាក់ក្នុងនោះ អ្នកមានសារធាតុ គ្រឿងញៀន៧នាក់ និងម៉ូតូ៤០គ្រឿងត្រូវ បានអាជ្ញាធរក្រុង សហការជាមួយ កម្លាំងអាវុធហត្ថខេត្ត ក្រុងនិងកម្លាំង អធិការដា្ឋនគរបាលក្រុង ឃាត់ខ្លួនទៅអប់រំនៅ បញ្ចាការដ្ឋានអាវុធ ហត្ថខេត្តស្ទឹងត្រែង!

(ខេត្តស្ទឹងត្រែង)៖ ក្មេងទំនើងប្រុសស្រី ចំនួន៧០នាក់មានទាំង អ្នកមានសារធាតុ ញៀនក្នុងខ្លួននិងម៉ូតូ ៤០គ្រឿងត្រូវបាន ឃាត់បញ្ជូនទៅកាន់ ទីបញ្ជាការដ្ឋានកង រាជអាវុធហត្ថខេត្តស្ទឹងត្រែង។

ការអនុវត្តលើគោល ការភូមិឃុំមានសុវត្ថិភាព ខាងលើបានធ្វើឡើង នៅល្ងាចថ្ងៃទី២៣ ខែធ្នូឆ្នាំ២០១៩ ក្រោមចូលរួម បញ្ជាផ្ទាល់ពីអភិបាល ក្រុង អធិការក្រុង បញ្ចាការដ្ឋាន អាវុធហត្ថខេត្ត ក្រុងស្ទឹងត្រែង។

លោកសាយ កុសលអភិបាលក្រុង ស្ទឹងត្រែងបាននិយាយ ថាយុទ្ធនាការរៀប ចំសណ្តាប់ធ្នាប់ទៅ លើក្រុមបើកម៉ូតូដែល កែច្នៃបំពង់សុីមាំង ប្រែនរំខានដល់អ្នក ដទៃនិងឃាត់ក្រុមក្មេងៗ ដើរលេងយប់អាធ្រាត្រ ដើម្បីសួរនាំនិង ធ្វើការអប់រំដល់ពួកគេ។

លោក អភិបាលក្រុង បានបន្តផ្តាំផ្ញើដល់ អាណាព្យាបាលដែល មានកូនពេញវ័យត្រូវ តាមដានកូនរបស់ ខ្លួនអប់រំណែនាំ កុំអោយកូនខ្លួនដើរ យប់អាធ្រាត្រជ្រុល ខ្លួនសេពគប់មិត្តមិន ល្អនិងប្រើប្រាស់គ្រឿង ញៀនជាដើម។

លោក ឈូកកុម៉ល់អធិការ នគរបាលក្រុងក៏បានលើក ឡើងផងដែរថាកម្លាំង នគរបាលនិងកងរាជអាវុធ ហត្ថឃាត់ដល់យុវជន យុវតីគឺដើម្បីរៀប ចំសណ្តាប់ធ្នាប់ក្រុង។ ក្រោយពីក្រុមក្មេងៗធ្វើសកម្ម ភាពផ្សេងៗបង្ក អសន្តិសុខបំផ្លាញ ទ្រព្យសម្បត្តិ សារធារណៈ។

ក្រោយពីអប់រំណែនាំ រួចសមត្ថកិច្ចនិង អនុញ្ញាតអោយអាណា ព្យាបាលនាកូនខ្លួន យកទៅវិញ។តំណាងយុវជន ទាំងនោះបានសន្យាថា និងឈប់ប្រព្រឹត្តកំហុស ដើរផ្លូវខុសទៀតហើយ។ ហើយនិងយកពេលវេលា ទំនេរជួយដល់ ការងារឳពុកម្តាយ ខិតខំសិក្សាអោយ ក្លាយជាយុវជនគំរូ ទំពាំងស្នងឬ ស្សីជួយដល់សង្គម។

ជាចុងក្រោយ មន្រ្តីកងរាជអាវុធហត្ថ ខេត្តបានបញ្ជាក់ថា សមត្ថកិច្ចបានឃាត់ យុវជនចំនួន៧០នាក់ មានស្រី៣នាក់និង ម៉ូតូចំនួន៤០គ្រឿង។ នៅក្នុងចំណោម៧០ នាក់មាន៧នាក់មានសារធាតុ ញៀនក្នុងខ្លួន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *