(ខេត្តកំពត)៖ យុទ្ធនាការសម្អាត បរិស្ថានដើម្បីកំចាត់ មូសខ្លាក្រោម ប្រធានបទ “ខ្ញុំ និងគ្រួសារខ្ញុំ ជាគ្រួសារគំរូ ព្រោះផ្ទះខ្ញុំ និងលំនៅដ្ឋានរបស់ខ្ញុំ គ្មានដង្កូវទឹក” ត្រូវបានរដ្ឋបាល ខេត្តកំពតរៀបចំ ឡើង នៅព្រឹកថ្ងៃអង្គារ ៧រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នៅសាលសន្និ សីទខេត្តកំពត ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានកិត្តិយស សាខាកាកបាទ ក្រហមកម្ពុជា ខេត្តកំពត។
អញ្ជើញចូលរួម ក្នុងពិធីនេះរួមមាន លោកស្រីនាយិកា រងនាយកដ្ឋានធនធាន មនុស្សកាកបាទក្រហមកម្ពុជា សមាជិកគណៈកម្មាធិការសាខា ប្រធានមន្ទី អង្គភាព ជុំវិញខេត្ត ក្រុមប្រតិបត្តិសាខា អនុសាខាកាកបាទក្រហមក្រុង ស្រុក យុវជន និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហម អាជ្ញាធរភូមិ ឃុំ សង្កាត់ និងប្រជាពលរដ្ឋ សិស្សានុសិស្ស សរុប ៤០៣នាក់។
នាឱកាសដ៏ថ្លៃថ្លានេះ លោក ជាវ តាយ អភិបាលខេត្តកំពត បានមានប្រសាសន៍ថា ក្នុងនាមកាកបាទក្រហមកម្ពុជា ជាជំនួយការឲ្យ អាជ្ញាធរសាធារណៈ លើវិស័យមនុស្សធម៌ យើងនាំគ្នាធ្វើសកម្មភាព អប់រំផ្សព្វផ្សាយ បន្តតាមរយៈកម្លាំង អ្នកស្ម័គ្រចិត្ត និងយុវជនកាក បាទក្រហម នៅតាមសាលាគោល ដៅនិងសហមន៍ ហើយថ្ងៃនេះ សាខាកាកបាទ ក្រហមកម្ពុជាខេត្តកំពត បានសហការជាមួយ មន្ទីរសុខាភិបាលខេត្តរៀបចំយុទ្ធនាការលុបបំបាត់ ជម្រកមូសខ្លានេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ សិស្ស និស្សិត អាជីវករ និងសាធារណៈជន ឲ្យចូលរួមចលនា កាត់បន្ថយ និងទប់ស្កាត់ការ កកើតសត្វមូស ដោយប្រកាន់ភ្ជាប់ នូវគោលជំហរ ប្រជាជនគំរូមួយរូបគឺ (ខ្ញុំ និងគ្រួសារខ្ញុំ ជាគ្រួសារគំរូ ព្រោះផ្ទះខ្ញុំ និង លំនៅដ្ឋានរបស់ខ្ញុំ គ្មានដង្កូវទឹក)។
លោកអភិបាល ខេត្តបានបន្តថា យើងត្រូវចូលរួម ទាំងអស់គ្នាដើម្បី សហគមន៍យើង គ្មានដង្កូវទឹក គ្មានមូសខ្លា គ្មានជំងឺគ្រុនឈាម។
ដូច្នេះដើម្បីកាត់បន្ថយ អត្រាឈឺនិងស្លាប់ ដោយសារជំងឺ គ្រុនឈាមនេះបាន ទាល់តែយើងទាំង អស់គ្នា ជួយចូលរួមចំណែក និងសហការគ្នា ទើបទទួលបានជោគជ័យ។
សូមជម្រាបថា ក្រោយពីមានមតិ សំណេះសំណាល គណៈអធិបតីក៏បានដឹក នាំមន្ត្រីរាជការ សិស្ស និស្សិត ព្រមទាំងអាជីវករ បើកយុទ្ធនាការ សម្អាតបរិស្ថានដើម្បី កំចាត់ជម្រកមូសខ្លា៕ ដោយលោកសេង ណារិទ្ធ